ព្រះមង្គល់ទេពមុន្នី សុត ច័ន្ទថសារ៉ូ

អ្នករកឃើញវិជ្ជាធម្មកាយ

 គ្រូអ្នកដែលជាគំរូនៃអំពើល្អ 

ព្រះមង្គល់ទេពមុន្នី(សុត ច័ន្ទថសារ៉ូ) ឬដែលអ្នកខ្លះស្គាល់លោកក្នុងនាម “លោកតាវត្តប៉ាកណាម។” ជាព្រះសង្ឃវិបស្សនាចារ្យ អ្នកដែលមានកេរ្តិ៍ឈ្មោះម្នាក់របស់ប្រទេសថៃ ដោយអ្វីដែលលោកបង្រៀនគឺ ការបដិបត្តិធម៌ដើម្បីអោយចូលដល់ធម្មកាយនៅខាងក្នុងខ្លួន ដោយមានអមតះវាចាថា “ឈប់ជាក្ដីសំរេច”

សម័យតម្រង់តំណែងជាចៅអធិការវត្តប៉ាកណាមផាស៊ីជេរឺន លោកជាអ្នកដែលគួរអោយជ្រះថ្លា មានកេរ្តិ៍ឈ្មោះដែលមហារជនស្គាល់ថា លោកជាព្រះភិក្ខុដែលមានការបដិបត្តិដ៏ល្អស្រស់ស្អាតហើយមានគុណធម៌ដ៏ខ្ពង់ខ្ពស់ ទាំងផ្នែកបរិយត្តិ បដិបត្តិ បដិវេទ ទេសនា

ដោយសារតែលោកជាអ្នកដែលមានភាពអត់ធ្មត់ មានភាពព្យាយាមនិងមានសមត្ថភាពក្នុងការគ្រប់គ្រងវត្ត ដឹកនាំព្រះភិក្ខុសង្ឃសាមនេន ថែមទាំងបានជម្រុញការសិក្សាព្រះបរិយត្តិធម៌ កតាំងសំណាក់រៀនទាំងធម៌និងបាលី កសាងសាលារៀនព្រះបរិយត្តិធម៌ដែលទាន់សម័យបំផុត វត្តរីកចម្រើនឡើងមកជាលំដាប់ក្លាយជាមជ្ឈមណ្ឌលការសិក្សាបាលីនិងជាមជ្ឈមណ្ឌលការបដិបត្តិធម៌នៅសម័យហ្នឹង

អ្វីដែលធ្វើអោយលោកតាក្លាយជាទីគោរពរបស់ព្រះភិក្ខុសាមនេននិងសាធុជនទូទៅ ហ្នឹងក៏គឺ ក្ដីស្រឡាញ់ក្ដីមេត្តាដែលលោកតាមានដល់គ្រប់ៗគ្នាប្រៀបដូចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់បិតាដែលមានតែក្ដីប្រាថ្នាល្អចំពោះបុត្រ ហើយនៅបង្រៀនធម៌បដិបត្តតាមផ្លូវវិជ្ជាធម្មកាយ ដែលមានលំដាប់យ៉ាងច្បាស់លាស់ រហូតមានកេរ្តិ៍ឈ្មោះជាលំដាប់ខ្ពស់ៗរបស់ប្រទេស ធ្វើអោយលោកមានព្រះភិក្ខុសាមនេននិងសាធុជនចូលមកសុំសិក្សានិងបដិបត្តិធម៌ចំនួនជាច្រើន

ដោយក្ដីមេត្តាដែលគ្មានអ្វីផ្ទឹមបានរបស់លោកតាដែលលោកដឹងថា វិធីដែលធ្វើអោយគ្រប់គ្នានៅលើលោកនេះបានជួបសេចក្ដីសុខដ៏ពិតប្រាកដនៃជីវិតហ្នឹងគឺ ការបដិបត្តិធម៌អង្គុយសមាធិ ទើបជាចំណុចចាប់ផ្ដើមដែលលោកខិតខំបង្រៀនសមាធិដើម្បីការចូលដល់ធម្មកាយនៅខាងក្នុងដល់អ្នកដែលមានចំណាប់អារម្មណ៍មករហូតអស់មួយជីវិតរបស់លោក  រហូតដល់អាចពង្រីកវិធីបដិបត្តិធម៌នេះទៅបានឆ្ងាយទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស  ពីចំនួនរយទៅជាចំនួនខ្ទង់សែន  ពីមួយជំនាន់ទៅមួយជំនាន់  រហូតដល់មានមនុស្សស្គាល់ទៅតាមចំណុចជាច្រើននៅបច្ចុប្បន្ន

 ប្រវត្តិជីវិតរបស់លោកតា 

លោកតាចាប់កំណើតនៅត្រកូល “មីកែវណយ” ឪពុកឈ្មោះ នាយងឹន និង ម្ដាយឈ្មោះ នាងសុតចៃ កាលពីថ្ងៃទី 10 តុលា ព.ស. 2427 នៅផ្ទះសងភីណង ឃុំសងភីណង ខេត្តសុផាន់បុរី សម័យពីក្មេងលោករៀនជាមួយព្រះភិក្ខុពូនៅវត្តសងភីណង ហើយសិក្សាអក្សខមនៅវត្តបាងប្លា ឃុំបាងលេន ខេត្តណាខនប៉ាថុម  រហូតដល់សរសេរបាន អានបាន  ក្រោយបញ្ចប់ការសិក្សាបានចេញមកជួយមាតាបិតាជួញដូរ ទិញស្រូវដាក់ទូកទៅលក់អោយរោងចក្រកិនអង្កនៅក្រុងថេប។ និងណាខនឆៃស៊ី  ជាអ្នកដែលស្រឡាញ់ការងារ ឧស្សាហ៍ ធ្វើអ្វីធ្វើពិត ការជួញដូរទើបរីកចំរើនជាលំដាប់ រហូតដល់មានាឋានះល្អឡើង

លុះលោកមានអាយុបាន 14 ឆ្នាំ ញោមពុកបានទទួលអនិច្ចកម្ម លោកទើបទទួលបន្ទុកមើលថែការជួញដូរជំនួស លោកជាមនុស្សដែលឆ្លាតក្នុងការដឹកនាំកូនចៅ កូនចៅទើបស្រឡាញ់គោរពលោក ព្រោះលោកជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការធ្វើការ អាជីពការជួញដូរទើបរីកចំរើនឡើងជាលំដាប់រហូតដល់សម័យហ្នឹង លោកជាអ្នកដែលមានាឋានះល្អម្នាក់

យល់ពីការពិតរបស់ជីវិត

លុះលោកអាយុ 19 ឆ្នាំ ថ្ងៃមួយលោកបាននាំទូកទទេត្រឡប់ទៅផ្ទះព្រមជាមួយប្រាក់ដែលបានពីការលក់ដូរ ឆ្លង់កាត់អូរតូចមួយដែលអ្នកស្រុកហៅថា អូរបាងអុីថេន មានចោរនៅចាំប្លន់នៅម្ដុំហ្នឹង  លោកទើបគិតដល់សេចក្ដីស្លាប់ឡើងមក ហើយបានអធិដ្ឋានចិត្តក្នុងពេលហ្នឹងថា

“សុំកុំអោយស្លាប់ឡើយ សុំអោយបានបួសជាមុនសិន  លុះបួសហើយហ្នឹងមិនសុំលាសិក្ខា  សុំបួសអស់មួយជីវិត”

“ការរកប្រាក់ចិញ្ចឹមជីវិតហ្នឹងលំបាក  បិតារបស់យើងក៏រកមកយ៉ាងនេះ  គ្មានពេលវេលាទំនេរ   បើអ្នកណាមិនប្រញាប់រកអោយមាន  ក៏ក្លាយជាមនុស្សជាន់ទាប  គ្មានអ្នកណាទទួលស្គាល់   ចូលស្រុកក៏ខ្មាស់គេ  មិនស្មើថានះអ្នកដទៃ  បុព្វបុរសតាំងពីដើមក៏ធ្វើដូច្នេះ  រហូតដល់បិតារបស់យើងនិងខ្លួនយើងនៅពេលនេះក៏នៅតែធ្វើយ៉ាងនេះ  តែពេលនេះបុព្វបុរសទាំងឡាយបានស្លាប់ទៅអស់ហើយ  សូម្បីតែខ្លួនយើងក៏ហ្នឹងត្រូវស្លាប់ដូចគ្នា  យើងរវល់តែស្វែងរកទ្រព្យធ្វើអីទៀត  ស្លាប់ហើយយកទៅមិនបាន  បួសល្អជាង”

លុះសំរេចចិត្តថាពេលបានបួសហើយហ្នឹងមិនសឹក  ចិត្តកើតបារម្ភមាតាឡើងមក  ទើបខិតខំប្រឹងប្រែងធ្វើការសន្សំទ្រព្យដើម្បីអោយមាតាទុកចិញ្ចឹមជីវិតអស់មួយជីវិត

ឧបសម្ប័ទ

តមក នៅខែកក្ដដា 2449 លោកបានឧបសម្ប័ទជាព្រះភិក្ខុនៅ វត្តសងភីណង ខេត្តសុផាន់បុរី មានឈ្មោះថា ច័ន្ទថសារ៉ូ

លុះឧបសម្ប័ទហើយ ថ្ងៃស្អែកឡើងលោកតាក៏បានចាប់ផ្ដើមបដិបត្តិកម្មដ្ឋានជាមួយព្រះអាចារ្យនាម វត្តណយ ឃុំបាងប្លាម៉ា  ខេត្តសុផាន់បុរី  ចំណែកការរៀនគន្ទធុរះនៅវស្សាដំបូង  លោកសង្ស័យចង់ដឹងពាក្យប្រែរបស់ពាក្យថា  អវិជ្ជា បាច់ចះយ៉ា  ដែលមិនមានអ្នកណាដឹង  លោកទើបកើតគំនិតចង់ទៅរៀនគន្ទធុរះតនៅក្រុងថេប។

លុះចេញវស្សានៅតវត្តសងភីណងហើយ  លោកបានធ្វើដំណើរមកចាំវស្សានៅវត្តព្រះជេតផុនវិមុនមាំងខ្លារាម ខេត្តក្រុងថេប ដើម្បីសិក្សាគន្ទធុរះ  ក្រៅពីនេះហើយលោកច្រើនទៅស្វែងរកគ្រូបង្រៀនបដិបត្តិសមត្ថះ – វិបស្សនាជាប់ជានិច្ច  ដោយការសិក្សាជាមួយព្រះអាចារ្យនៅសំណាក់នានា  រហូតដល់មានការបដិបត្តិគួរជាទីពេញចិត្តរបស់ព្រះអាចារ្យ  លុះបានសិក្សាភាវនារហូតដល់មានចំណេះដឹង  ទាំងពីព្រះអាចារ្យទាំងពីព្រះត្រៃបិដកនិងគម្ពីផ្សេងៗ

ថ្ងៃសំរេចធម៌

ឆ្នាំព.ស. 2460 នៅវស្សាទី 11 ឈាងចូលវស្សាទី 12 លោកបានធ្វើដំណើរចេញពីវត្តព្រះជេតុផុនទៅចាំវស្សានៅវត្តបូតបុន   ភូមិបាងគូវៀង  នន់ថបុរី ជាកន្លែងស្ងប់ស្ងាត់

នៅថ្ងៃសីល 15 កើត ខែ 10 ឆ្នាំ ព.ស. 2460 ក្រោយពីចូលក្នុងព្រះវិហាររួមស្ដាប់សូត្រព្រះបដិមោក្ខជាមួយគណះព្រះសង្ឃហើយ លោកតាបានចូលទៅអង្គុយសមាធិនៅក្នុងព្រះវិហារ នៅចំពោះមុខព្រះប្រធានហើយបានតាំងសច្ចះអធិដ្ឋានថា

“សុំព្រះអង្គទ្រង់ព្រះករុណាប្រោសខ្ញុំម្ចាស់ សូមទ្រង់ប្រទានធម៌ដែលព្រះអង្គបានត្រាស់ដឹង បើខ្ញុំម្ចាស់ដឹងធម៌របស់ព្រះអង្គហើយជាគុណនិងកើតប្រយោជន៌ដល់ព្រះពុទ្ធសាសនា  សុំព្រះអង្គទ្រង់ព្រះករុណាប្រោសព្រះរាជទានធម៌ហ្នឹងផងចុះ  ខ្ញុំម្ចាស់សុំទទួលជាមេធាវីជួយការពារនៅក្នុងព្រះសាសនារបស់ព្រះអង្គទៅអស់មួយជីវិត  តែបើខ្ញុំម្ចាស់ដឹងធម៌របស់ព្រះអង្គហើយជាទោសរបស់ព្រះសាសនាហើយមិនកើតប្រយោជន៍  ខ្ញុំម្ចាស់ហ្នឹងសុំលះបង់ជីវិតបដិបត្តិធម៌ជាពុទ្ធបូជាត្រឹមតែប៉ុណ្ណេះ”

នៅទីបំផុតលោកអង្កុយសមាធិរហូតដល់ចិត្តស្ងប់ បានជួបកាយខាងក្នុងជាកាយត្រាស់ដឹងធម៌ ជាអង្គព្រះបដិមាអង្កុយសមាធិនៅលើកំពូលព្រះសិរជាលក្ខណះផ្កាឈូកក្រពុំ ទាំងវរកាយបរិបូរណ៌ដោយលក្ខណះមហារបុរស 32 ប្រការ ថ្លា ភ្លឺ ស្រស់ស្អាត  ការបដិបត្តិធម៌រហូតដល់លំដាប់នេះហៅថា “ចូលដល់ធម្មកាយ” លោកស្រាវជ្រាវឃើញថា ខាងក្នុងការរបស់មនុស្សគ្រប់គ្នាមានកាយដែលល្អិតត្រួតគ្នាជាជាន់ៗនៅខាងក្នុង ហើគ្រប់គ្នាអាចចូលដល់ធម្មកាយបាន

ក្រោយពីសំរេចចូលដល់ធម្មកាយហើយ លោកឃើញនៅក្នុងសមាធិថា ហ្នឹងមានអ្នកចូលដល់ធម្មកាយតាមលោក នៅវត្តបាងប្លា  ក្រោយចេញវស្សាលោកតាបានប្ដូរពីវត្តបូតបុនទៅវត្តបាងប្លា ដែលនៅឃុំបាងលេន ខេត្តណាខនប៉ាថុម  លោកបានបង្រៀនអោយព្រះសង្ឃនិងសាធុជនហ្វឹកសមាធិនៅវត្តបាងប្លា 4 ខែ ធ្វើអោយមានព្រះភិក្ខុ 3 អង្គនិងគ្រហស្ថ 4 នាក់ បានសំរេចធម៌តាមលោក

ជាចៅអធិការវត្តប៉ាកណាម

លុះឆ្នាំ ព.ស. 2461 លោកចៅប្រាគុណសម្ដេចព្រះវ៉ាន់រ៉ាត់ ដែលតម្រង់តំណែងចៅគណះខណ្ឌផាស៊ីជេរឺន (សង្កាត់គ្រប់គ្រងគណះសង្ឃ) បានអរាធនាអោយលោកតាមកធ្វើជាចៅអធិការវត្តប៉ាកណាម  លោកក៏បានធ្វើដំណើរមកចាំវស្សាព្រមជាមួយព្រះភិក្ខុដែលតាមមកចំនួន 4 អង្គ

លោកតាជាមនុស្សនិយាយពិតធ្វើពិត ការគ្រប់គ្រងវត្តទើបតឹងរឹង  តែដោយសារតែចូលចិត្តការសិក្សាទើបជម្រុញនិងទំនុកបំរុងផ្នែកការសិក្សាយ៉ាងពេញកំលាំង ផ្គួបទៅជាមួយការអប់រំផ្លូវចិត្ត

កិច្ចវត្តដែលបដិបត្តិជាប់ជានិច្ចគឺ ការនាំព្រះភិក្ខុ សាមនេនអោយសូត្រមន្តរាល់ព្រឹកនិងល្ងាច ថ្ងៃសីលនិងថ្ងៃអាទិត្យ ហើយចុះសម្ដែងធម៌នៅក្នុងព្រះវិហារជាប់ជានិច្ច នាំអង្គុយភាវនាជាមួយលោកទាំងពេលថ្ងៃនិងពេលយប់ ហើយរាល់ថ្ងៃព្រហស្បតិ៍វេលាម៉ោងពីរថ្ងៃ ហ្នឹងបង្រៀនការអង្គុយសមាធិដល់ភិក្ខុ សាមនេន ឧបាសក ឧបាសិកា

នៅឆ្នាំ ព.ស. 2500 បានទទួលព្រះរាជទានឡើងតំណែងជាព្រះរាជាគណះ បានព្រះនាមថា ព្រះមង្គលទេពមុន្នី ហើយមរណះភាពយ៉ាងស្ងប់កាលពីឆ្នាំ ព.ស. 2502 នៅអគារមង្គលច័ន្ទថសន វត្តប៉ាកណាម ផាស៊ីជេរឺន រួមសិរិអាយុ 75 ឆ្នាំ វស្សាទី 53

 គុណធម៌របស់លោកតា 

បើយើងពិចារណាដល់គុណលក្ខណះដែលគួរអោយកត់សំគាល់របស់លោកតា យើងហ្នឹងបានឃើញថា ព្រោះហេតុអ្វីលោកទើបតម្រង់ឈរនៃការធ្វើអំពើល្អបានយ៉ាងគង់វង់ អាចយកឈ្នះឧបសគ្គនានារហូតដល់អាចផ្សប់ផ្សាយវិជ្ជាធម្មកាយអោយមានមនុស្សស្គាល់ទៅពាសពេញនៅយុកសម័យហ្នឹងបាន

ដូច្នេះ ការសិក្សាជីវប្រវត្តិរបស់លោកតាទើបជាការរៀនដឹងវិធីការកែបញ្ហារបស់បុគ្គល អ្នកដែលជាបែបគំរូនៃការធ្វើអំពើល្អពីហេតុការណ៍នានាដែលកើតមានឡើងពិត ដើម្បីនាំមកសិក្សា កែតម្រូវទិសជីវិតអោយអាចដំណើរទៅនៃផ្លូវដែលត្រឹមត្រូវ ថែមទាំងនៅនាំគុណធម៌របស់លោកមកដឹកនាំចិត្តក្នុងការធ្វើអំពើល្អនិងបដិបត្តិតាមលោកបាន

ការដាក់គោលដៅជីវិតដែលគង់វង់

ភាពមានចិត្តដែលគង់វង់របស់លោកតាក្នុងការតាំងចិត្តធ្វើនូវអ្វីមួយហ្នឹង ឃើញបានពីហេតុការណ៍គ្រាលោកជិះទូកជួញដូរស្រូវតាមអូរបាងអុីថេន ដែលជាកន្លែងមានពួកចោរសំងំជាច្រើន ធ្វើអោយលោកត្រូវកាន់កំភ្លើងចាំប្រយ័ត្នភ័យនៅក្រោយទូក លុះឆ្លងអូរអុីថេនមកបានហើយ លោកបានពិចារណាឃើញថា បុព្វបុរសដើមត្រកូលរឿយមករហូតមកដល់បិតារបស់លោក បានមានភាពលំបាកនិងផ្សងគ្រោះភ័យអន្តរាយថែមទាំងចោលពេលវេលាទាំងជីវិតទៅជាមួយរឿងស្វែងរកទ្រព្យសម្បត្តិ តែដល់ពេលស្លាប់ហើយបែរជាមិនអាចយកទ្រព្យសម្បត្តិទាំងអស់ហ្នឹងជាប់ខ្លួនទីជាមួយបានសូម្បីតែមួយបន្តិច ខ្លួនលោកថ្ងៃមួយក៏ត្រូវស្លាប់ដូចគ្នា គិតបានដូច្នេះលោកទើបតាំងគោលដៅដែលចេញបួសអស់មួយជីវិតចាប់តាំងពីហ្នឹងមក ទោះបីវេលាកន្លងទៅរាប់ឆ្នាំតែលោកក៏នៅរក្សាជេតនាទុកដូចដើមមិនផ្លាស់ប្ដូរឡើយ

លះបង់ជីវិតផ្លូវលោកដើម្បីស្វែងរកធម៌

លុះលោកឧបសម្ប័ទជាព្រះភិក្ខុតាមការតាំងចិត្តដែលមានពីដើមរួចហើយ លោកក៏មិនបានបួសលេងទៅមួយថ្ងៃៗ តែបែរជាមានភាពខិតខំព្យាយាមដើម្បីសិក្សាធម៌ទាំងផ្នែកបរិយត្តិនិងបដិបត្តិភ្ជាប់ទៅជាមួយគ្នាជាវេលាយូរច្រើនឆ្នាំ រហូតដល់មានសមត្ថភាពអាចផ្ទេរចំណេះដឹងអោយដល់អ្នកដទៃបាន

ការស្វែងរកចំណេះដឹងជាមួយព្រះអាចារ្យដែលជាព្រះសង្ឃអ្នកបដិបត្តិពីសំណាក់ផ្សេងៗជានិច្ច មិនដែលខានឡើយរយះវេលាជាច្រើនឆ្នាំរបស់លោក ជាអ្វីដែលសម្ដែងអោយឃើញថា លោកបានរក្សាសច្ចះដែលបានអោយជាមួយខ្លួនឯងនៃការចេញបួសដើម្បីស្វែងរកធម៌ដែលជាស្នូលពិតរបស់ជីវិតយ៉ាងពិតប្រាកដ ជីវិតនៅក្នុងភេទសមណះរបស់លោកតាទើបជាអ្វីដែលមានគុណតម្លៃយ៉ាងបំផុត សមក្ដីតាំងចិត្តដែលលោកព្រមលះបង់ជីវិតផ្លូវលោកយ៉ាងមិនគិតស្ដាយទ្រព្យសម្បត្តិដែលកំពុងមាន

ភាពដាច់ខាត យកពិត

ដោយឧបនិស្ស័យដែលធ្វើពិត លុះតាំងចិត្តហ្នឹងធ្វើអ្វីមួយហើយក៏តាំងចិត្តធ្វើរហូតដល់សំរេច គ្រាលោកតាប្រាថ្នាត្រូវការដឹងឃើញធម៌តាមព្រះពុទ្ធអង្គដែលទ្រង់ត្រាស់ដឹង លោកទើបប្រឹងប្រែងបដិបត្តិសមាធិយ់់់ា៉ងជាប់ជានិច្ចមិនដែលខានឡើយជាវេលាច្រើនឆ្នាំ មិនរាថយរហូតដល់ក្ដីព្យាយាមបានសមរេចផល ធ្វើអោយលោកស្រាវជ្រាវឃើញវិធីការចូលដល់ធម្មកាយដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយការធ្វើចិត្តឈប់ស្ងៀមអោយស្ងប់រួមតែមួយជាមួយគ្នា នេះគឺជាប្រវត្តិពាក្យដែលថា “ឈប់  គឺសំរេច”

ដូចដែលបានឃើញថា ការរកឃើញវិធីចូលដល់ធម្មកាយរបស់លោកតាហ្នឹង មិនមែនជាអ្វីដែលចៃដន្យបានមកងាយៗ តែព្រោះភាពដាច់ខាត ព្យាយាម និងលះបង់ជីវិតដើម្បីការបដិបត្តិអោយចូលដល់ធម៌របស់អង្គព្រះសាស្ដាដោយមិនព្រមចុះចាញ់របស់លោកតា បើនៅបដិបត្តិបានមិនល្អក៏មិនព្រមឈប់ឬចោលក្ដីតាំងចិត្តដែលមាន បែរជាកាន់តែព្យាយាមស្វែងរកគ្រូបាអាចារ្យនិងបដិបត្តិដោយខ្លួនឯងយ៉ាងជាប់ជានិច្ចមិនដែលខាន

ដូច្នេះ គុណធម៌របស់លោកតាដូចដែលបានពោលមកខាងលើ យើងអាចនាំមកជាច្បាប់បដិបត្តិដើម្បីជាគំរូក្នុងការធ្វើអំពើល្អ និងអភិវឌ្ឍការបដិបត្តិធម៌របស់យើងអោយកាន់តែល្អឡើងៗបាន

 កត្តញ្ញូបូជា ដោយការស្លរូបមាសសុទ្ធលោកតា 

ព្រះតេជព្រះគុណលោកតាវត្តប៉ាកណាម លោកបានឃើញដល់ភាពំបាកនៃការចូលដល់ធម្មកាយខាងក្នុង ដែលជាវិធីបដិបត្តិការចូលដល់ធម្មកាយរបស់ព្រះសម្មាសសម្ពុទ្ធជាម្ចាស់ដែលបានបាត់សាបសូន្យទៅជាយូរថា ជាអ្វីដែលមានភាពជ្រាលជ្រៅនិងមានគុណតម្លៃណាស់ រហូតអស់មួយជីវិតរបស់លោកទើបឧទិសវេលាទាំងអស់ដើម្បីបង្រៀនធម៌បដិបត្តិ ហូតដល់កេរ្តិ៍ឈ្មោះនិងគុណវិសេសបានល្បីទៅគ្រប់ទិសទីកន្លែង

ការស្នងគោលបំណងតាំងពីយុកលោកតា មកដល់កូនសិស្សចំនួនជាច្រើន នៅក្នុងចំណោមហ្នឹងគឺ លោកយាយមហាឧបាសិកា ច័ន្ទ ខុននុកយូង ស្នងមកដល់យុកបច្ចុប្បន្នគឺ ព្រះតេជព្រះគុណលោកឱថាំម៉ាក់ឆយោ ដែលមានអ្នកដែលដឹងនាំក្នុងការបង្រៀនបដិបត្តិ ដោយមានវត្តព្រះធម្មកាយជាចំណុចកណ្ដាលនៃការសាងអំពើល្អ សាងមនុស្សល្អដើម្បីជាគំរូនៅក្នុងសង្គម ប្រទេស ពង្រីកទៅទូទាំងពិភពលោក

ដោយក្ដីដឹងគុណនៃគុណដ៏លើសលបរបស់លោកតា ដែលធ្វើអោយពួកយើងស្គាល់ពាក្យថា វិជ្ជាធម្មកាយនិងដឹងគុណតម្លៃនៃការកើតមកជាមនុស្ស ដើម្បីសន្សំបុណ្យបារមី កូនចៅរបស់លោកតានិងសិស្សានុសិស្សទូទាំងពិភពលោកទើបព្រមគ្នាសម្ដែងក្ដីកត្តញ្ញូបូជាដោយការស្លរូបមាសសុទ្ធលោកតា តម្កល់នៅតាមកន្លែងសំខាន់ៗទាំង ៧ កន្លែង តាមជីវប្រវត្តិការសាងបារមីរបស់លោក ដើម្បីជាអនុស្សាវរីយ៍អោយអនុជនជំនាន់ក្រោយបានសិក្សាជាគំរូក្នុងការសាងអំពើល្អ តាមដានមហាបូជនីយចារ្យតទៅយ៉ាងមិនរាថយ

 ខ្សែផ្លូវមហារបូជនីយចារ្យទាំង 7 កន្លែង 

1.កន្លែងកើត ៈ មហាព្រះវិហារព្រះមង្គល់ទេពមុន្នី (ផែនដីរូបផ្កាឈូក ខេត្តសុផាន់បុរី)

2. កន្លែងតាំងសច្ចុះបួសអស់មួយជីវិតៈ អូរបាងណាងថេន ខេត្តណាខនប៉ាថុម

3. កន្លែងឧបសម្ប័ទៈ វត្តសងភីណង ខេត្តសុផាន់បុរី

4. កន្លែងសំរេចធម៌ៈ វត្តបូតបុន បាងគូវៀង

5.កន្លែងផ្សប់ផ្សាយវិជ្ជាធម្មកាយដំបូងៈ វត្តបាងប្លា

 6.កន្លែងស្រាវជ្រាវនិងផ្សប់ផ្សាយវិជ្ជាធម្មកាយ(រហូតដល់មរណភាព) :  វត្តប៉ាកណាមាផាស៊ីជេរឺន

7.កន្លែងដែលផ្សប់ផ្សាយវិជ្ជាធម្មកាយទៅទូទាំងពិភពលោក : វត្តព្រះធម្មកាយ

 គំរូគ្រូនៃការដំណើរជីវិត 

ជីវិតមនុស្សយើងហ្នឹងដោយប្រមាណ 70-80 ឆ្នាំដែលមិនវែងល្មមហ្នឹងសាកខុសសាកត្រូវជាច្រើនដង បើដាក់គោលដៅជីវិតខុស ដំណើរជីវិតទៅនៃផ្លូវដែលខុស ក៏ហ្នឹងស្ដាយពេលវេលាទៅអស់មួយជីវិតបាន ដូច្នេះ ការរកគ្រូដែលជាគំរូក្នុងការដំណើរការជីវិតទៅនៃផ្លូវដែលត្រឹមត្រូវហ្នឹង ជារឿងសំខាន់ណាស់ លោកហ្នឹងប្រាប់ដល់គោលដៅជីវិតដែលត្រឹមត្រូវគឺ ការចូលដល់ធម៌ដែលនៅខាងក្នុង ដែលហ្នឹងនាំសេចក្ដីសុខដ៏ពិតប្រាកដ ដែលជាទីពឺងដ៏ខ្ពស់បំផុតរបស់ជីវិត ថែមទាំងប្រាប់ដល់វិធីដំណើរការជីវិតដែលជាប្រយោជន៍ទាំងខ្លួនឯងនិងអ្នកដទៃគឺ ចោលអំពើអាក្រក់ ធ្វើអំពើល្អ ធ្វើចិត្តអោយភ្លឺថ្លាដោយការធ្វើសមាធិ ក្រៅពីនេះនៅបង្រៀនអោយដឹងវិធីការដើម្បីទៅដល់គោលដៅជីវិតហ្នឹងទៀតផង

បើមិនមានលោកតាជាគំរូនៃការសន្សំបុណ្យនិងសាងគុណអំពើល្អ ក៏គង់ចំណាយពេលវេលាដើម្បីស្រាវជ្រាវ គោលដៅជីវិតដ៏ពិតប្រាកដគឺ ការចូលដល់សេចក្ដីសុខខាងក្នុង ទើបចាត់ទុកបានថាលោកតាមានព្រះគុណដ៏ធំធេង ដែលសិស្សានុសិស្សគ្រប់គ្នាគួរកឱកាសតបស្នងព្រះគុណចំពោះលោកដោយអ្វីដែលល្អ និងមានគុណតម្លៃ ហ្នឹងគឺ ការបដិបត្តិដើម្បីបូជាធម៌ដោយការឈប់ចិត្តទុកនៅចំណុចកណ្ដាលកាយដ្ឋានទី 7 ដែលជាកន្លែងនៃបុណ្យដ៏ល្អបំផុត បរិសុទ្ធបំផុត

ការធ្វើចិត្តឈប់ស្ងៀមនៅចំណុចកណ្ដាលកាយដ្ឋានទៅ 7 ដើម្បីបូជាធម៌លោកតា។ ក្រៅពីជាការសម្ដែងដល់ក្ដីកត្តញ្ញូរបស់ពួកយើងហើយ នៅជាការស្នងគោលបំណងរបស់លោកតា ដែលត្រូវការផ្សប់ផ្សាយវិជ្ជាធម្មកាយទៅទូទាំងពិភពលោកអោយកើតជាការពិត ព្រោះពេលយើងបដិបត្តិធម៌រហូតដល់អាចចូលដល់សេចក្ដីសុខខាងក្នុងដ៏ពិតប្រាកដបាន ខ្សែនៃសេចក្ដីសុខហ្នឹងរមែងពង្រីកទៅដល់ខាងក្រៅទាក់ទាញចិត្តអោយមនុស្សទូទៅចង់ចូលមកសិក្សានិងបដិបត្តិធម៌ ដើម្បីស្វែងរកសេចក្ដីសុខដ៏ពិតប្រាកដ

 សកម្មភាពវត្តព្រះធម្មកាយ 

 ដើម្បីបូជាធម៌ដល់ព្រះមង្គលទេពមុន្នី(សុត ច័ន្ទថសារ៉ូ) 

នៅថ្ងៃកំណើតរបស់ព្រះតេជព្រះគុណលោកតារាល់ៗឆ្នាំ សិស្សានុសិស្សគ្រប់គ្នាទូទាំងពិភពលោកទើបរួមគ្នាចាត់កម្មវិធីបុណ្យនានា ដើម្បីគោរពបូជាដល់ព្រះតេជព្រះគុណលោកតា នៃឋានះអ្នកដែលមានគុណដល់ព្រះពុទ្ធសាសនាដែលអាចនាំ “ វិជ្ជាធម្មកាយ”របស់ព្រះបរមសាស្ដាអោយត្រឡប់មកអោយមនុស្សជំនាន់ក្រោយបានបដិបត្តិតាមម្ដដងទៀត

សំរាប់នៅថ្ងៃទី 10 តុលា ឆ្នាំនេះ វត្តព្រះធម្មកាយសុំគោរពអញ្ជើញកូនចៅលោកតា និងពុទ្ធសាសនិកជនទូទាំងពិភពលោកមករួមគ្នាសម្ដែងក្ដីកត្តញ្ញូដោយការសូត្រមន្ត ចម្រើនសមាធិ និងផ្សប់ផ្សាយមេត្តាធម៌ ព្រមគណះសង្ឃទាំងក្នុងនិងក្រៅប្រទេសរាប់មុឺនអង្គ ព្រមគ្នាទូទាំងគ្រប់ជ្រុងជ្រោយពិភពលោក តាមរយះប្រព័ន្ធ ហ្សូម ដើម្បីបូជាធម៌ដល់ព្រះតេជព្រះគុណលោកតាវត្តប៉ាកណាម សុត ច័ន្ទថសារ៉ូ និងសន្សំបុណ្យកុសលអោយដល់ខ្លួនឯង ព្រមទាំងអធិដ្ឋានចិត្តសុំអោយពិភពលោកនេះរួចផុតពីគ្រោះភ័យនានា ត្រឡបមកស្ងប់សុខដូចដើមឆាប់ៗនេះ