ថ្ងៃចូលព្រះវស្សាជាថ្ងៃមួយដែលសំខាន់របស់ព្រះពុទ្ធសាសនា ដែលព្រះសង្ឃថេរវាទអធិដ្ឋានថាហ្នឹងសម្រាកនៅក្នុងវត្តនៅទីណាមួយកន្លែង រហូតអស់រយះពេលរដូវភ្លៀងដែលមានកំណត់រយះពេល ៣ ខែ តាមដែលព្រះធម្មវិន័យបញ្ញត្តិទុក ដោយមិនទៅសម្រាកសឹងនៅកន្លែងផ្សេង ការចូលព្រះវស្សានេះចាត់ទុកជាការបដិបត្តិសំរាប់ព្រះសង្ឃដោយត្រង់ មិនធ្វើមិនបានមិនថាករណីណាឡើយ ជាធម្មតាចាប់ផ្ដើមតាំងពីថ្ងៃ ១ រោច ខែអាសាធ រាល់ៗឆ្នាំ (ឬ ខែ៨ក្រោយ បើមានខែ៨ពីរដង)ហើយញ្ចប់នៅថ្ងៃ ១៥ កើត ខែ១១ ឬ ថ្ងៃចេញព្រះវស្សា
នៅសម័យដើមពុទ្ធកាលព្រះភិក្ខុនៃព្រះពុទ្ធសាសនានៅមានចំនួនមិនច្រើន ហើយព្រះភិក្ខុទាំងអស់ហ្នឹងសុទ្ធតែជាព្រះអរិយសង្ឃទាំងអស់ ទើបជ្រាបបានយ៉ាងល្អថា អ្វីដែលព្រះភិក្ខុគួរធ្វើនិងមិនគួរធ្វើ លុះពេលវេលាកន្លងទៅ ព្រភិក្ខុមានចំនួនច្រើនឡើង ភិក្ខុទាំងអស់ហ្នឹងច្រើនតែចារិកទៅតាមស្ថានទីនានាដើម្បីសម្ដែងធម៌ដល់ញាតិញោម ធ្វើអោយមានជាច្រើនលើកដែលត្រូវដើរកាត់កន្លែងធ្វើកសិកម្មរបស់អ្នកស្រុក ទើបធ្វើអោយដើរជាន់ទៅលើផលដំណាំដែលកំពុងរីកលូតលាស់ ព្រោះគិតថាជាដើមស្មៅ អ្នកស្រុកទាំងអស់ហ្នឹងទើបបានរិះគន់ហើយនាំទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់
ព្រះពុទ្ធជាម្ចាស់ទើបទ្រង់អនុញ្ញាតិការចាំព្រះវស្សាស្ថានទីណាមួយរយះពេល ៣ ខែ ដល់ព្រះសង្ឃ មានហេតុផលដើម្បីអោយព្រះសង្ឃបានបញ្ឈប់ការចារិកដែលជាការផ្សប់ផ្សាយសាសនាទៅតាមស្ថានទីនានា ដែលជាការលំបាកនៅក្នុងរដូវភ្លៀង ហើយដើម្បីការពារការខូចខាតពីការដើរជាន់ផលដំណាំរបស់អ្នកស្រុកដែលដាំនៅរដូវភ្លៀង
ជាពិសេសបំផុត នៅក្នុងរយះពេលចាំវស្សា ៣ ខែហ្នឹង ជាពេលវេលានិងឱកាសសំខាន់ដែលព្រះសង្ឃហ្នឹងបាននៅចាំព្រះវស្សារួមគ្នានៅក្នុងអារាមឬស្ថានទីណាមួយ ដើម្បីសិក្សាព្រះធម្មវិន័យពីព្រះសង្ឃដែលមានចំណេះដឹង បានផ្លាស់ប្ដូរបទពិសោធន៍និងសាងភាពសាមគ្គីនៅក្នុងគណះសង្ឃទៀតផង
លើកលែងតែបើមានការចាំបាច់ពិសេសដែលហៅថា “សត្តាហករណីយះ”ដែលព្រះភិក្ខុអ្នកដែលនៅចាំវស្សាអាចធ្វើដំណើរទៅសឹងនៅកន្លែងផ្សេងបាន ដោយមិនចាត់ទុកថាដាច់វស្សា តែត្រូវត្រឡប់មកនៅក្នុងរយះពេល ៧ ថ្ងៃ