ថ្ងៃវិសាខបូជា

ថ្ងៃវិសាខាជាថ្ងៃមួយទៀតដែលសំខាន់នៅក្នុងព្រះពុទ្ធសាសនា ហើយមានក្ដីសំខាន់ចំពោះពុទ្ធសាសនិកជន ថ្ងៃនេះជាថ្ងៃដែលពុទ្ធសាសនិកជនបានមករួមគ្នារំលឹកដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ហើយដើម្បីសម្ដែងក្ដីគោរពដល់ព្រះបរិសុទ្ធិគុណ ព្រះបញ្ញាទិគុណនិងព្រះមហារករុណាទិគុណដ៏លើសលប់ ដែលមានដល់សព្វសត្វទាំងឡាយ ដោយការនាំយកពាក្យប្រៀនប្រដៅរបស់ព្រះអង្គជាផ្លួវនៃការតម្រង់ជីវិត ថែមទាំងថ្ងៃវិសាខាបូជានៅជាថ្ងៃអបអរសាទរដល់ហេតុការណ៍សំខាន់ទាំង ៣ ប្រការរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន ដែលត្រង់ហ្នឹងថ្ងៃពេញបូរណ៌មី ១៥ កើត ខែ ពិសាខា

ព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺជាអ្នកណា?

ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះនាមដើមថា “សិទ្ធត្ថះ” មានន័យដល់ អ្នកដែលសំរេចក្ដីតាំងចិត្តហើយឬអ្នកប្រាថ្នាអ្វីរមែងសំរេចនូវអ្វីដែលប្រាថ្នា ទ្រង់ជាព្រះរាជឱរសរបស់ព្រះបាទសុទ្ធោទនះ ក្សត្រដែលគ្រប់គ្រងក្រុងកបិលពស្ដុ ដែនសក្កះ និង “ព្រះនាងសិរិមហាមាយា” ព្រះរាជធីតារបស់កក្សត្រនៃកោលិយវង្សនៃក្រុងទេវទហ  ដែនកោលិយ

ជីវិតរបស់ព្រះអង្គលោកមានគ្រប់យ៉ាង លុះព្រះអង្គចម្រើនធំឡើងបែរជាមិនប្រាថ្នាទ្រព្យសម្បត្តិផ្សេងៗដែលមាន តែបែរជាមានអារមណ៍ធុញថប់ដល់អ្វីទាំងអស់ហ្នឹង ចង់ស្រាវជ្រាវរកអ្វីដែលជាក្ដីសុខដ៏ពិតប្រាកដនិងស្ថិតស្ថេរ ទាក់ទងទៅនិងរឿងកើតចាស់ ឈឺ ស្លាប់ ជារឿងធម្មជាតិដែលគ្រប់គ្នាបានជួបបានឃើញជាធម្មតា មនុស្សទូទៅមិនបានគិតអ្វី តែលុះព្រះអង្គបានជួបប្រទះហើយបែរជាគិតថា សូម្បីតែខ្លួនឯងថ្ងៃមួយក៏ត្រូវចាស់ ឈឺ ស្លាប់ដូចគ្នា នេះគឺជាសេចក្ដីទុក្ខដែលគ្រប់គ្នាត្រូវជួបប្រទះរាល់ថ្ងៃ តែមនុស្សភាគតិចណាស់ដែលគិតរកវិធីរួចផុតពីទុក្ខដ៏ពិតប្រាកដ បន្តមកលោកបានឃើញអ្នកបួសក៏គិតថា ជីវិតអ្នកបួសនេះឯងជាផ្លូវនៃការស្វែងរកផ្លូវរួចផុតពីទុក្ខដើម្បីជួបសេចក្ដីសុខដ៏ពិតប្រាកដ ទើបបានសំរេចចិត្តចេញបួស បំពេញតាមផ្លូវចិត្តរហូតដល់បានត្រាស់ដឹងការពិតរបស់ធម្មជាតិនិងជីវិត លុះលោកត្រាស់ដឹងហើយក៏បាននាំយកចំណេះដឹងទាំងអស់ហ្នឹង មកបង្រៀនអោយមនុស្សទូទៅបានដឹងតាមទៅផង

ព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកជាបុគ្គលគំរូ ជាបុគ្គលដែលមានកំលាំងចិត្តមិនចេះអស់ ជាកំពូលលះបង់ខ្លួនឯងដើម្បីប្រយោជន៍សុខដល់មនុស្សជាតិយ៉ាងស្មើភាពគ្នា រហូតអស់រយះពាល ៤៥ ឆ្នាំ ក្រោយត្រាស់ដឹងហើយ លោកបានប្រើពេលវេលាក្នុងការជួយសព្វសត្វអោយផុតពីសេចក្ដីទុខ ជួបសេចក្ដីសុខដ៏ពិតប្រាកដរហូតដល់រួចផុតពីភ័យក្នុងវដ្តសង្សា

       ដំណឹងការប្រសូតរបស់ព្រះរាជបុត្រសិទ្ធត្ថះបានផ្សាយទៅយ៉ាងឆាប់រហ័ស រហូតទៅដល់អសិតះតាបសអ្នកដែលជាព្រះអាចារ្យរបស់ព្រះបាទសុទ្ធោទនះ អសិតះតាបសសុំចូលជួបព្រះកុមារ លុះតាបសបានឃើញព្រះកុមារក៏បានទោះទាយថា ព្រះកុមារហ្នឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ អ្នកដែលប្រៀនប្រដៅផ្លូវនៃការរួចផុតពីវាលវដ្តសង្សា ក្រោយទោះទាយព្រះកុមារ អសិតះតាបសបានសម្ដែងការគោរពនៅត្រង់ព្រះបាតរបស់ព្រះកុមារ លុះបានឃើញដូច្នេះព្រះបាទសុទ្ធោទនះក៏មានអារម្មណ៍រំភើបចិត្ត ហើយបានសម្ដែងការគោរពដល់ព្រះកុមារដូចគ្នា តមក ព្រះបាទសុទ្ធោទនះបានអញ្ជើញព្រាហ្មណ៍ 8 នាក់ មកព្យាករណ៍ជោគជតារាសីរបស់ព្រះកុមារ ព្រាហ្មណ៍ទាំង 7 នាក់បានទោះទាយថា បើព្រះកុមារប្រាថ្នាគ្រងបល័ង្កហ្នឹងបានកើតជាស្ដេចចក្រពត្ត តែបើព្រះអង្គសំរេចិត្តចេញសាងផ្នួសព្រះអង្គហ្នឹងបានកើតជាព្រះសម្មាសម្ពុទ្ធ យ៉ាងណាក៏ដោយព្រាហ្មណ៍កោញ្ញាអញ្ញះ អ្នកដែលក្មេងជាងគេបំផុតបានទោះទាយថា ព្រះកុមារហ្នឹងបានកើតជាព្រះសម្មាសម្ពុទ្ធជាម្ចាស់

ថ្ងៃប្រសូត

លុះព្រះនាងសិរិមាយា ព្រះមហេសីរបស់ព្រះបាទសុទ្ធោទនះ ដល់កំណត់អោយការប្រសូតព្រះឱរស ព្រះនាងបានយាងត្រឡប់ទៅស្រុកកំណើតរបស់ព្រះអង្គ ដើម្បីអោយការប្រសូត្រតាមព្រះរាជប្រពៃណី នៃការធ្វើដំណើរដ៏វែងឆ្ងាយហ្នឹងព្រះនាងបានឈប់សម្រាកនៅក្រោមដើមសាល នៅឧទ្យានលុម្ពីនី នៅក្នុងពេលដែលព្រះអង្គកំពុងឈរចាប់មែកដើមសាលហ្នឹងឯង ព្រះនាងក៏បានប្រសូតព្រះឱរស ថ្ងៃហ្នឹងត្រង់ហ្នឹងថ្ងៃច័ន្ទពេញបូរណ៌មី ខែពិសាធ 80 ឆ្នាំមុនពុទ្ធកាល លុះព្រះឱរសមានព្រះជម្មាយុបាន 5 ថ្ងៃ ព្រះអង្គបានទទួលព្រះរាជទាននាមថា “សិទ្ធត្ថះ” ប្រែថា អ្នកដែលសំរេចក្ដីប្រាថ្នាហើយ

 

បរិនិព្វាន

ក្រោយត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយ ព្រះអង្កទ្រង់បានប្រៀនប្រដៅមនុស្សរឿងធម្មជាតិរបស់ពិភពលោកឬធម៌ ជាយូរដល់ទៅជាង 45 ឆ្នាំ រហូតដល់ទ្រង់មានព្រះជន្មាយុ 80 វស្សា នៅយប់ថ្ងៃច័ន្ទពេញបូររណ៌មីខែពិសាធ នៅក្នុងពេលដែលព្រះអង្គប្រថាប់នៅក្រុងកុសិនារា ដែនមល្លះ ទ្រង់ប្រទានបច្ចឹមឱវាទ “មើលសិនភិក្ខុទាំងឡាយ សង្ខាទាំងឡាយមានភាពររលត់ជាធម្មតា ចូរធ្វើប្រយោជន៏ខ្លួនប្រយោជន៍អ្នកដទៃដោយក្ដីមិនប្រមាថចុះ” បន្ទាប់មកទ្រង់ក៏បរិនិព្វាននៅយប់ថ្ងៃពេញបូរណ៌មីខែពិសាធហ្នឹងឯង កន្លែងបរិនិព្វានរបស់ព្រះអង្គតាំងនៅក្រុងកុសិនារា រដ្ឋឧរត ប្រទេសឥណ្ឌា

គុណធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់

ភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ជជាម្ចាស់បានត្រូវកោតសរសើររហូតរយះពេលជាយូរ ហើយនៅបានត្រូវកោតសរសើរតៗគ្នាមក មានដូចជា

-ព្រះបញ្ញាទិគុណ គឺ ព្រះពុទ្ធទ្រង់មានព្រះបញ្ញាដឹងការពិតនៃវត្ថុទាំងឡាយទាំងពួង ការពិតរបស់វត្ថុទាំងឡាយហ្នឹងដូចម្ដេច ទ្រង់ក៏បានដឹងច្បាស់ដល់ការពិតទាំងអស់ហ្នឹង ហើយនាំការពិតទាំងអស់ហ្នឹងមកបើកបង្ហាញដល់ពិភពលោក តាមឧបនិស្ស័យរបស់បុគ្គលទាំងអស់ហ្នឹង

-ព្រះបរិសុទ្ធិគុណ គឺ ព្រះអង្គទ្រង់មានព្រះទ័យបរិសុទ្ធ ជ្រះស្អាតពីកិលេសគ្រឿងសៅហ្មងទាំងឡាយ គ្មានភាពកករល្អក់សៅហ្មងនៅខាងក្នុងព្រះទ័យ ទ្រង់តម្រង់នៅយ៉ាងគង់វង់មិនផ្លាស់ប្ដូរ នោក្រោមអារម្មណ៍ដែលជះបញ្ចូលមកពីខាងក្រៅ មិនថាល្អឬអាក្រក់ព្រះទ័យរបស់ព្រះអង្គក៏នៅបរិសុទ្ធគង់វង់យ៉ាងហ្នឹង ដោយមិនផ្លាស់ប្ដូរ

-ព្រះមហារករុណាទិគុណ គឺ ទ្រង់ប្រកបទៅដោយក្ដីករុណាដល់សព្វសត្វទាំងឡាយ ទ្រង់មិនរើសជាតិសាសន៍វណ្ណះឡើយ សូម្បីតែសីលរបស់ព្រះអង្គទ្រង់ក៏បញ្ញត្តិអោយមនុស្សហាមមិនអោយធ្វើអ្វីដែលអោយជីវិតធ្លាក់ចុះ ហើយទ្រង់ណែនាំអោយផ្សាយមេត្តាធម៌ដល់សព្វសត្វទាំងឡាយ ដើម្បីអោយរស់នៅជាមួយគ្នាបានយ៉ាងមានក្ដីសុខ

ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រៀនប្រដៅទុក អាចសរុបបាន 3 គឺ

1.លះបង់ការធ្វើបាបទាំងអស់

2.ធ្វើអំពើល្អទាំងឡាយ

3.ជំរះចិត្តអោយស្អាត

ចំណេះដឹងទាំងអស់នេះ បញ្ញារបស់ព្រះអង្គជាបញ្ញាលំដាប់ដែលមិនអាចដឹងបានដោយការគិតឬស្រមៃឡើយ តែជាបញ្ញាដែលបានមកពីការបដិបត្តិធម៌ដែលហៅថា ភាវនាបញ្ញា ធម៌ដែលព្រះអង្គនាំមកប្រៀនប្រដៅមនុស្សលោកហ្នឹង មិនកំណត់ពេលវេលានិងកន្លែង មិនកំណត់ថាជាអ្នកណា ភេទ ឬកាន់សាសនាអ្វីក៏ដោយ បើអ្នកហ្នឹងដំណើរជីវិតតាមផ្លូវដែលត្រឹមត្រូវ ហើយមានការតាំងចិត្តបដិបត្តិតាមវិធីដែលត្រឹមត្រូវ អ្នកហ្នឹងក៏អាចសម្រេចធម៌តាមព្រះអង្គបាន

ដូច្នេះពាក្យប្រៀនប្រដៅនិងពុទ្ធចរិយានៅរាល់ៗថ្ងៃដែលព្រះអង្គធ្វើមករហូតហ្នឹង ជាបទពិសោធថា ព្រះគោតមពុទ្ធជាម្ចាស់ លោកជា ”បរមគ្រូ”  អ្នកដែលមានព្រះគុណដ៏ធំធេងរបស់មនុស្សជាតិដ៏ពិតប្រាកដ

ធម៌ដែលសំខាន់ដែលគួរនាំមកប្រតិបត្តិ

នៅថ្ងៃវិសាខបូជា ពុទ្ធសាសនិកជនទាំងឡាយគួរប្រកាន់ខ្ជប់នៃធម៌ ធម៌ដែលគួរនាំមកប្រតិបត្តិមានដូចជា

1.ភាពកត្តញ្ញូ

គឺការដឹងគុណអ្នកដទៃ ជាគុណធម៌គូរជាមួយការកោតសរសើរ ដែលមានន័យដល់ការតបស្នងសងគុណដល់មនុស្សដែលបានធ្វើទុក  ការកត្តញ្ញូនិងកោតសរសើរនេះ ជានិម្មិតសញ្ញារបស់មនុស្សល្អ ធ្វើអោយគ្រួសារនិងសង្គមមានសេចក្ដីសុខ ការកត្តញ្ញូហ្នឹងអាចកើតឡើងបានទាំងបិតាមាតានិងកូន គ្រូអាចារ្យនិងសិស្ស ចៅហ្វាយនិងកូនស្នួល នៅព្រះពុទ្ធសាសនាប្រៀបព្រះពុទ្ធជាម្ចាស់ជាបុព្វការី អ្នកដែលចង្អុលផ្លូវនៃការរួចផុតពីសេចក្ដីទុក្ខ ដូច្នេះពុទ្ធសាសនិកជនគួរសងគុណដោយការកត្តញ្ញូ ដោយការទំនុកបំរុងព្រះពុទ្ធសាសនានិងតម្រង់ព្រះពុទ្ធសាសនាអោយនៅជារៀងរហូតទៅ

2.អរិយសច្ច៤

គឺការពិតដ៏ប្រសើ4ប្រការដែលព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងនៅថ្ងៃវិសាខបូជា មាន

-ទុក្ខ គឺបញ្ហារបស់ជីវិត សភាវះដែលទ្រាំបានយ៉ាប់ គ្រប់លំដាប់ថ្នាក់ដំបូងគឺ ការកើត ការឈឺ ការស្លាប់ សុទ្ធតែជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវជួបប្រទះ ចំណែកទុក្ខចលនាគឺទុក្ខដែលកើតឡើងនៅក្នុងការដំណើរជីវិតរាល់ៗថ្ងៃ មានដូចជា ការព្រាត់ប្រាស់នូវអ្វីដែលខ្លួនស្រឡាញ់ ឬភាពក្រីក្រជាដើម

-ទុក្ខសមុទយ គឺដើមហេតុរបស់បញ្ហាឬសាហេតុនៃការកើតទុក្ខ ហើយសាហេតុភាគច្រើនរបស់បញ្ហាកើតចេញមកពី “តណ្ហា” ដូចជា ការចង់បានដោយមិនគ្រប់គ្រាន់

-ទុក្ខនិរោធ គឺការរំលត់ទុក្ខ ជាសភាពដែលក្ដីទុក្ខអស់ទៅ ព្រោះអាចរំលត់កិលេស តណ្ហា និងឧបទានចេញទៅបាន

-ទុក្ខនិរោធគាមិនីបដិបទា គឺផ្លូវនាំទៅរកការរំលត់ទុក្ខ ជាការប្រតិបត្តិដើម្បីកែបញ្ហា 8 ប្រការ មានដូចជា ការយល់ដឹងដែលល្អ ការគិតត្រឹមត្ូវ ការមានវាចាដែលល្អ ការធ្វើអំពើល្អត្រឹមត្រូវ ការប្រកបអាជីពត្រឹមត្រូវ ការមានភាពព្យាយាមត្រឹមត្រូវ ការរលឹកត្រូវ ការតាំងចិត្តរឹងមាំត្រូវ

3.ការមិនប្រមាថ ការមិនប្រមាថគឺជាការមានសតិដឹកនាំខ្លួនជានិច្ច មិនថាគិត មិនថានិយាយ ឬគិតអ្វី មិនព្រមធ្លាក់ចុះទៅក្នុងអ្វីដែលខូចខាត ហើយមិនព្រមភ្លាត់ឱកាសនៃការធ្វើអំពើល្អ រំពឹងគិតដល់អ្វីដែលត្រូវធ្វើ ដល់កម្មដែលត្រូវជាសវាង យកចិត្តទុកដាក់ជានិច្ចនូវតួនាទី មិនបណ្ដែតបណ្ដោយ ធ្វើយ៉ាងពិតប្រាកដដំណើរទៅមុខគ្រប់ពេលវេលា ការមិនប្រមាថជាគុណធម៌ដ៏សំខាន់ណាស់ ពោលបានថាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធសាសនាទាំងអស់ លុះសរុបហើយក៏គឺប្រៀនប្រដៅអោយយើងមិនប្រមាថ  ដូចបានឃើញនៅបច្ចឹមឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺ “មើលសិនភិក្ខុទាំងឡាយ ពេលនេះយើងដាស់តឿនអ្នកទាំងឡាយ សង្ខាទាំងឡាយមិនទៀង មានការទ្រុតទ្រោមទៅជាធម្មតា អ្នកទាំងឡាយធ្វើការមិនប្រមាថអោយព្រមចុះ”

ថ្ងៃវិសាខបូជាជាមួយអង្គការសហប្រជាជាតិ

ថ្ងៃទី 13 ធ្នូ ព.ស. 2542 នៅទីប្រជុំសហប្រជាជាតិបានមានមតិអោយថ្ងៃវិសាខបូជា ឬដែលបានស្គាល់នៅប្រទេសស្រីល័ង្កាថា ជាថ្ងៃវិសាខជាថ្ងៃសាកលលោក ស្រីស័ង្កាជាសមាជិកសំខាន់របស់អង្គកាដែលទាមទារអោយសហប្រជាជាតិពិចារណាអោយថ្ងៃវិសាខបូជាជាថ្ងៃពិសេស ដើម្បីអោយថ្ងៃនេះជាថ្ងៃសំខាន់របស់ពុទ្ធសាសនា អោយគ្រប់គ្នាបានរួមគ្នាធ្វើអំពើល្អដើម្បីរំលឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន ប្រៀបដូចជាការសម្ដែងក្ដីគោរពកត្តញ្ញូចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់បានមានព្រះមហាធិគុណចំពោះសព្វសត្វទាំងឡាយ ព្រះពុទ្ធអង្គទ្រង់ទំនុកបំរុងអោយគ្រប់សាសសនាសាកល្បងប្រតិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ដើម្បីពិសោធការពិតដោយខ្លួនឯង ដោយមិនបាច់បោះបង់ចោលជំនឿចាស់របស់ខ្លួន ព្រះអង្គទ្រង់ប្រៀនប្រដៅហើយមេត្តាសព្វសត្វទាំងឡាយដោយមិនប្រាថ្នាអ្វីជាការតបស្នង

សារសំខាន់ពីលេខាធិការសហប្រជាជាតិជំនាន់ទី 5 គឺ លោក ចាវា ប៉េរេស ដឺ ស៊ូអេលឡា (ព.ស. 2525-ព.ស.2534) នៅវារះថ្ងៃវិសាខបូជាសំរាប់ពុទ្ធសាសនិកជនគ្រប់ៗគ្នានៅឆ្នាំ ព.ស. 2529មានដូចតទៅនេះ

សំរាប់ពុទ្ធសាសនិកជនគ្រប់ៗគ្នា នៅគ្រប់ៗកន្លែង ឱកាសថ្ងៃវិសាខបូជានេះជាមង្គលដ៏ក្រៃលេងដែលពួកយើងហ្នឹងបានរំលឹកដល់ការប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ហើយនិងបានរំលឹកដល់ក្ដីមេត្តាករុណាដ៏លើសលប់ដែលរកអ្វីផ្ទឹមមិនបានដល់មនុស្សជាតិ ក្ដីស្រឡាញ់និងក្ដីមេត្តានេះមានក្ដីចាំបាច់បំផុតចំពោះមនុស្សគ្រប់ៗគ្នានៅលើលោក

សារសំខាន់ពីលេខាធិការសហប្រជាជាតិបច្ចុប្បន្នគឺ លោកអាន់តូនិអូ គូតឺរេស

ខ្ញុំសូមផ្ញើរក្ដីប្រាថ្នាល្អអោយដល់គ្រប់ៗគ្នានៅថ្ងៃវិសាខាបូជានៅក្នុងឆ្នាំនេះ ដែលជាថ្ងៃដែលសក្កសិទ្ធសំរាប់ពុទ្ធសាសនិកជនច្រើនលាននាក់ទូទាំងពិភពលោក ហើយជាថ្ងៃដែលយើងបានរំលឹងដល់ថ្ងៃប្រសូត ត្រាស់ដឹង បរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មនុស្សជាតិបានទទួលកំលាំងចិត្តពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គហើយនៅវារះនៃការរីករាលដាលរោគកូវិដ១៩ នេះ ធ្វើអោយមនុស្សបានរំពឹងគិតដល់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គដែលថា “ព្រោះអ្វីដែលមានជីវិតទាំងឡាយសុទ្ធតែឆ្ពោះទៅរកការឈឺ ខ្ញុំក៏ឈឺដូចគ្នាជាធម្មតា” ជាសារដែលជាការពិតជានិច្ចហើយធ្វើអោយមនុស្សបានរំពឹងគិតដល់ក្ដីសាមគ្គី និងការជួយមនុស្សលោកអោយបានច្រើនបំផុតដែលខ្លួនធ្វើបាន ប្រសិនបើមនុស្សបានរួមដៃរួមចិត្តគ្នាយ៉ាងពិតប្រាកដ យើងហ្នឹងអាចបញ្ឈប់រោករាលដាលនេះបាន នៅថ្ងៃវិសាខបូជានេះ សុំអោយពួកយើងបាននឹកដល់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គដែលបដិបត្តិតគ្នាមក ដោយក្ដីស្រឡាញ់និងមេត្តាហើយជួយគ្នាសាងពិភពលោកនេះអោយមានសន្តិភាពនិងសន្តិសុខតទៅ

ថ្ងៃវិសាខាបូជានិងសន្តិភាពពិភពលោក

ដើម្បីជាការរំលឹកដល់មហាករុណាធិគុណរបស់ព្រះសម្មាសម្ពុទ្ធ ដែលលោកបានណែនាំប្រៀនចំណេះដឹងវិជ្ជាជីវិតអោយដល់មហារជន លុះមនុស្សទាំងអស់ហ្នឹងនាំធម៌ទៅប្រតិបត្តិនៅជីវិតរាល់ថ្ងៃ ហើយស្នងកេរ្តិ៍តំណែលពាក្យប្រៀនប្រដៅដ៏ល្អនេះបន្តគ្នាមកដល់បច្ចប្បន្ន នៅថ្ងៃវិសាខបូជានេះពួកយើងពុទ្ធសាសនិកជនទូទាំងពិភពលោកបានព្រមចិត្តគ្នាមកសាងសន្តិភាពពិភពលោក ដោយការធ្វើអំពើល្អតាមពាក្យប្រៀនប្រដៅដែលព្រះអង្កបានបង្រៀនគឺ ធ្វើចិត្តអោយស្រស់ថ្លាដោយការអង្គុយសមាធិធ្វើចិត្តអោយស្ងប់

នៅក្នុងពេលដែលគ្រប់គ្នាអង្គុយសមាធិ ធ្វើចិត្តអោយឈប់ស្ងៀមល្អហើយ ជាផលអោយអ្នកដែលសមាធិហ្នឹងជួបប្រទះនូវសេចក្ដីសុខខាងក្នុង ដែលជាក្ដីសុខដែលមិនបាច់ឈោងចាប់ឬតាមរកនៅខាងក្រៅ ហើយបើពួកយើងម្នាក់ៗនៅកន្លែងនានាទូទាំងពីភពលោក អង្គុយសមាធិចិត្តឈប់ស្ងៀមព្រមគ្នា ថាមពលចិត្តដែលឈប់ស្ងៀមនេះហ្នឹងក្លាយជាថាមពលក្ដីបរិសុទ្ធ ហើយក្ដីសុខដែលកើតឡើងនៅត្រង់កណ្ដាលកាយដ្ឋានទី ៧ របស់គ្រប់គ្នា ពង្រីកចេញពីខ្លួនយើងអ្នកដែលអង្គុយសមាធិ នៅវេលាហ្នឹងយើងគ្រប់គ្នាហ្នឹងប្រៀបដូចម៉ែដែកនៃសេចក្ដីសុខ ដែលអាចឆក់ទាញអ្វីដែលល្អនិងព្រមផ្លាស់ប្ដូរបុគ្គលជុំវិញខ្លួនរបស់យើង ដូចជា អ្នកដែលនៅក្នុងគ្រួសារ គ្រុមហ៊ុន សាលារៀន កន្លែងធ្វើការ សង្គម រហូតដល់អនុស្សទាំងស្រុក ប្រទេស និងទូទាំងពិភពលោក អោយគ្រប់គ្នាមានសេចក្ដីសុខកើតឡើងនៅខាងក្នុងចិត្តរបស់គេទាំងអស់ហ្នឹង

កម្មវិធីវត្តព្រះធម្មកាយនៅក្នុងថ្ងៃវិសាខាបូជា

ជារាងរាល់ឆ្នាំ វត្តព្រះធម្មកាយនិងមូលនិធិធម្មកាយ បានចាត់កម្មវិធីពេញមួយថ្ងៃដើម្បីរំលឹកដល់គុណធម៌ ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់និងមហាករុណាដែលមានដល់សព្វសត្វទាំងឡាយ ដោយនៅពេលព្រឹកនិងថ្ងៃចាត់អោយមានការធ្វើទាន រក្សាសីល ស្ដាប់ធម៌ សម្រើនសមាធិភាវនា ហើយនៅពេលព្រលប់គណះព្រះភិក្ខុ ភិក្ខុនី សាមនេន និងសាធុជនរាប់សែននាក់ នៅវេលាជាមួយគ្នាចូលរួមកម្មវិធីពីកន្លែងផ្សេងៗទូទាំងពិពលោក ដោយការបញ្ជូនចិត្តអនឡាញតាមប្រព័ន្ធហ្សូម ដែលរូបភាពនិងសំលេងរបស់គ្រប់គ្នាហ្នឹងបានបង្ហាញនៅលើកញ្ចក់ខ្នាតធំនៅមុខរបស់ព្រះមហារធម្មកាយចេតិយ៍ ដែលនៅលើចេតិយ៍មានព្រះពុទ្ធអង្គដែលជាតំណាងបស់ព្រះសម្មាសម្ពុទ្ធដល់ទៅ ១ លានអង្គ

គ្រប់គ្នាព្រមចិត្តគ្នាសូត្រមន្តបទធម្មចក្កកប្បវតនសូត្រ ដែលជាបទសូត្រមន្តដំបូងដែលព្រះពុទ្ធអង្គលោកត្រាស់ដឹងដំបូង ជាវិធីការប្រតិបត្តិធម៌តាំងតែចាប់ផ្ដើមរហូតដល់ចូលដល់ក្ដីសុខខាងក្នុងពិតប្រាកដ ហើយរួមគ្នាអុចប្រទីបបូជាព្រះរតនត្រ័យ បន្ទាប់មកក៏បានអង្គុយសមាធិបដិបត្តិធម៌ អធិដ្ឋានចិត្តនិងផ្សាយមេត្តាធម៌ អោយថាមពលនៃក្ដីប្រាថ្នាល្អពីចិត្តរបស់គ្រប់គ្នាដែលបានបញ្ចេញមក នៅវេលាជាមួួគ្នាហ្នឹងដែរ ជួយគ្នាចម្រាញ់ពិភពលោករបស់យើងអោយបរិសុទ្ធឡើង ហើយសុំអោយគ្រប់ៗគ្នានៅលើលោកនេះរួចផុតពីសេចក្ដីទុក្ខជួបតែសេចក្ដីសុខបានលឿន