តួនាទីរបស់លោកឪថាត់តះឈីវោ នៃការកសាងវត្តព្រះធម្មកាយ

ក្ដីតាំងចិត្តដ៏មុះមុតរបស់គណះកសាងវត្តជំនាន់ដំបូង ដែលមានលោកឪថាត់តះឈីវោនៅក្នុងហ្នឹងដែរគឺ ការអប់រំសីលធម៌ដល់ប្រជាជន ដើម្បីសាងសន្តិសុខអោយដល់មនុស្សលោក ទើបមានសេចក្ដីសំខាន់គឺ

សាងវត្តអោយកើតជាវត្តគឺ ជាវត្តដែលស្អាត ស្ងប់ ត្រជាក់ត្រជុំ សាកសមដល់ការប្រព្រឹត្តបដិបត្តិធម៌របស់ប្រជាជន

សាងព្រះសង្ឃអោយកើតជាព្រះសង្ឃគឺ ហ្វឹកអប់រំព្រះភិក្ខុអោយមានព្រមដោយគុណធម៌ពីខាងក្នុង ជាទីតាំងនៃសទ្ធាអាចធ្វើជាគ្រូបង្រៀនសីលធម៌អោយប្រជាជនបាន

សាងមនុស្សអោយកើតជាមនុស្សគឺ សាងមនុស្សល្អដែលមានសីលធម៌មានភាពទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គមនិងប្រទេសជាតិ

ដោយហេតុនេះវត្តព្រះធម្មកាយទើបជម្រុញការអប់រំធម៌ ទាំងផ្នែកបរិយត្តិនិងផ្នែកបដិបត្តិអោយដល់ព្រះភិក្ខុ សាមនេន ឧបាសកឧបាសិកា រហូតដល់សាធុជនអ្នកដែលមានចំណាប់អារម្មណ៍សិក្សារឿងធម៌គ្រប់ៗគ្នាមករហូត រួមទាំងជម្រុញរឿងស្អាតអនាម័យ សេចក្ដីស្ងប់ សេចក្ដីត្រជាក់ត្រជុំ ហើយមាននយោបាយនៃការកសាងវត្ថុដែលចាំបាច់ប្រើការ តែត្រូវសន្សំសំចៃ មានភាពប្រណិត គង់វង់ឋិតថេរ និងប្រយោជន៍ក្នុងការប្រើប្រាស់ជាចម្បងដោយមានលោកឪថាត់តះឈីវោជាកំលាំងសំខាន់ក្នុងការដំណើរការគំរោងសាងសង់នានារហូតដល់សំរេចគោលបំណង

វិធីរបស់វត្តព្រះធម្មកាយ តម្រង់ទៅរកសីលធម៌មិនមែនគ្រាន់តែសាសនាស្ថាន ឬ ស្ថានទីសំរាប់ការប្រកបពិធីកម្មតែប៉ុណ្ណោះ លោកឪថាត់តះឈីវោលោកបានសរុបថា “វត្តគឺជាសាលារៀនបង្រៀនសីលធម៌អោយមហារជន” ការអប់រំមនុស្សចំនួនជាច្រើន ជាពិសេសយុវជនរបស់ជាតិ បើបានទទួលការបង្រៀននិងបដិបត្តិធម៌យ៉ាងពិតប្រាកដហើយ ហ្នឹងក្លាយជាមនុស្សដែលស្រឡាញ់សីលធម៌ ចាប់អារម្មណ៍ធម៌និងជួយទាញអោយឃ្លាតឆ្ងាយពីអបាយមុខនិងថ្នាំញៀន

 

 លោកឪថាត់តះឈីវោជាមួយការពង្រីកផ្ទៃដីទទួលសាធុជនរបស់វត្តព្រះធម្មកាយ 

នៃខណះដែលកំពុងកសាងវត្តភ្ជាប់ទៅជាមួយការផ្សប់ផ្សាយធម៌ហ្នឹង បណ្ដាសាធុជនបាននាំគ្នាហូរហែរចូលមកបដិបត្តិធម៌ច្រើនឡើងៗរឿយៗពីខ្ទង់ដប់មករយ ពីខ្ទង់រយមកមឺុន លុះចំនួនសាធុជនបន្ថែមឡើង បន្ទុករបស់លោកឪថាត់តះឈីវោទើបបន្ថែមច្រើនឡើងតាមលំដាប់

នៅឆ្នាំពុទ្ធសករាជ ២៥២៧ ថ្ងៃសំខាន់តាមព្រះពុទ្ធសាសនា ហ្នឹងមានសាធុជនមកវត្តមួយដងប្រហែល ២០,០០០នាក់ ធ្វើអោយផ្ទៃដីនៅបរិវេណវត្តព្រះធម្មកាយ ๑๙๖ រ៉ៃ ណែនទៅដោយមនុស្សជាច្រើនដែលមកបដិបត្តិធម៌ទាំងអស់ មានសាធុជនក្រុមមួយបានស្នើមតិឃើញថា ខាងវត្តសមគួរហ្នឹងពង្រីកផ្ទៃដីចេញទៅទៀត ដើម្បីតទួលសាធុជនដែលមកបដិបត្តិធម៌បន្ថែមឡើងនៅថ្ងៃខាងមុខ លុះគណះវត្តព្រះធម្មកាយឃើញសមគួរទើបបានប្រឹក្សាជាមួយមូលនិធិធម្មកាយនៅពេលហ្នឹងលោកឪថាត់តះឈីវោជាប្រធានមូលនិធិ ជាអ្នកដែលមានតួនាទីសំខាន់ក្នុងការដំណើការទាក់ទងទិញដីបរិវេណក្រោយវត្តក្នុងនាមមូននិធិ។ពង្រីកចេញទៅទៀតប្រហែល ๒,๐๐๐ រ៉ៃ ដោយបានទទួលការបរិច្ចាគបច្ច័យពីសាធុជនដែលមានចិត្តសទ្ធាទិញដីនេះទុកជាសម្បត្តិព្រះពុទ្ធសាសនា ដើម្បីអោយសាធុជនពុទ្ធសាសនិកជនគ្រប់គ្នាបានមកប្រព្រឹត្តបដិបត្តិរួមគ្នានៅក្នុងកន្លែងដែលស្ងប់ ត្រជាក់ត្រជុំនិងប្រើប្រយោជន៍ក្នុងសាសនកិច្ចរបស់គណះសង្ឃបានទៀតផង

ផ្ទៃដីដែលពង្រីកចេញមក ចាប់ផ្ដើមប្រើការផ្សប់ផ្សាយព្រះពុទ្ធសាសនាមកតាំងពី ព.ស. ๒๕๒๘ ដោយមានសាធុជនមកបដិបត្តិធម៌ច្រើនឡើងរឿយៗរហូតដល់ឆ្នាំ ព.ស.๒๕๔๒ មានសាធុជនមកបដិបត្តិធម៌រួមគ្នានៅក្នុងថ្ងៃសំខាន់តាមព្រះពុទ្ធសាសនាមួយដងជាង ๑๐๐,๐๐๐ នាក់ រហូតគ្រប់ពេលវេលាកន្លងមកបានដំណើការកសាងសាសនស្ថានឡើងមកតាមការចាំបាច់ប្រើប្រាស់មកជាលំដាប់ រួមទាំងមហារធម្មកាយចេតិយ៍ ចេតិយ៍នៃព្រះរតនត្រ័យ ដែលជាចំណុចរួមចិត្តរបស់ពុទ្ធសាសនិកជនទូទាំងពិភពលោក ដើម្បីប្រកបពិធីសំខាន់តាមពុទ្ធសាសនាដែលលោកឪថាត់តះឈីវោបានលះបង់កំលាំងកាយកំលាំងចិត្ត សតិបញ្ញា ចំណេះដឹងនិងជំនាញក្នុងការគ្រប់គ្រងមើលថែគំរោងនានាទាំងអស់នេះយ៉ាងជិតឌឹតតាំងពីចាប់ផ្ដើមរហូតដល់សំរេច

លោកឪថាត់តះឈីវោ ក្រៅពីលោកជាអ្នកដែលស្រឡាញ់ធម៌និងលះបង់ឧទិសជីវិតអោយដល់ការងារព្រះពុទ្ធសាសនាមករហូតហើយ លោកនៅជាអ្នកដែលមានក្ដីគោរពស្រឡាញ់និងមានភាពកត្តញ្ញូចំពោះគ្រូបាអាចារ្យណាស់ អ្វីដែលឃើញថាជាបញ្ជាឬក្ដីត្រូវការរបស់គ្រូបាអាចារ្យហើយ លោកច្បាស់ជាសុំធ្វើរឿងហ្នឹងយ៉ាងថ្វាយក្បាលរាល់ដង ប្រកបជាមួយឧបនិស្ស័យនៃការមានទំនួលខុសត្រូវរបស់លោកមិនថាការងារតូចធំ ឬការងារអ្វីដែលជារបស់គណះលោកមិនដែលនៅស្ងៀម ដោយត្រូវចូលមកមានចំណែងទទួលខុសត្រូវយ៉ាងពេញកំលាំង

ទើបពោលបានថា ក្រៅពីលោកយាយអាចារ្យមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូងហើយ និងលោកឪថាំម៉ាក់ឆៃយោហើយ បើមិនមានលោកឪថាត់តះឈីវោមួយអង្គទៀត វត្តព្រះធម្មកាយក៏មិនបានមកដល់សព្វថ្ងៃនេះ

 

 ការងារផ្នែកសាងព្រះសង្ឃ 

លោកឪថាត់តះឈីវោលោកបានទទួលសិទ្ធពីលោកឪថាំម៉ាក់ឆះយោ អោយធ្វើជាអ្នកទទួលខុសត្រូវមើលថែការសិក្សាអប់រំព្រះភិក្ខុសាមនេននៅក្នុងវត្ត លោកបានព្យាយាមគ្រប់វិធីក្នុងការសាង”ព្រះសង្ឃពិត” ផ្ងើរទុកពេញផែនដីដោយនៃផ្នែកវត្តព្រះធម្មកាយហ្នឹង ព្រះភិក្ខុគ្រប់អង្គចូលមកនៅក្នុងវត្តព្រះធម្មកាយមាន ៣ លក្ខណះគឺ

១. ឧបាសកដែលនៅហ្វឹកអប់រំខ្លួនឯង នៅវត្តព្រះធម្មកាយជាវេលាយ៉ាងតិច ៥ ឆ្នាំ ហើយបានទទួលអនុញ្ញាតពីគណះសង្ឃនិងគណះកម្មការឧបាសកអោយបព្វជាឧបសម្ប័ទបាន ដែលមានអ្នកដែលបានទទួលការអនុញ្ញាតអោយបួសបានតាំងពីឆ្នាំ ព.ស.២៥១៥ តាំងតែហ្នឹងមក

២. ពីគំរោងការអប់រំធម្មទាយាទនិងឧបសម្ប័ទក្រុម គំរោងការបូជាធម៌មហារបូជនីយះចារ្យរបស់វត្តព្រះធម្មកាយ ដែលមានអ្នកមិនលាសិក្ខានិងនៅចាំវស្សាតនៅវត្ត តាំងពីឆ្នាំ ព.ស.២៥២៨ និងគ្រប់អង្គត្រូវប្រលងជាប់ការអប់រំព្រះភិក្ខុថ្មីរបស់វត្តជាវេលា ៣ ឆ្នាំពេញ ទើបបានទទួលចូលអោយធ្វើជាព្រះភិក្ខុប្រចាំរបស់វត្តព្រះធម្មកាយ

៣. សាមនេនប្រចាំវត្តព្រះធម្មកាយ ដែលមានអាយុគ្រប់ឧបសម្ប័ទ ដែលមានសាមនេនចូលទទួលការឧបសម្ប័ទតាំងពីឆ្នាំ ព.ស.២៥៣២

ការអប់រំព្រះភិក្ខុថ្មី

ព្រះភិក្ខុថ្មីគ្រប់អង្គ ហ្នឹងបានទទួលការអប់រំអោយមានការរក្សាសីលនិងការប្រព្រឹត្តដែលសាកសមជាព្រះភិក្ខុ ដោយសមាធិភាវនាយ៉ាងជាប់ជានិច្ច ព្រមទាំងហ្វឹកការប្រើនិងមើលថែរក្សាបច្ច័យបួន ភ្ជាប់ជាមួយការសិក្សា ព្រះធម៌វិន័យ និងភាពជំនាញក្នុងការធ្វើការព្រះពុទ្ធសាសនាដោយមានអត្ថបទអប់រំដូចតទៅនេះ

. ធម៌បដិបត្តិ

. ការបដិបត្តិនិងសុជីវធម៌របស់ព្រះសង្ឃ

. ព្រះវិន័យ និងសាសនពិធី

. អ្នករៀនធម៌លំដាប់សញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត

. មង្គលសូត្រ 38 ប្រការ

. សិក្សាពុទ្ធប្រវត្តិនិងធម៌ទូទៅពីព្រះត្រៃបិដក

. ហ្វឹកការសិក្សាស្រាវជ្រាវព្រះត្រៃបិដក

. បាលីថ្នាក់ដំបូង

. ចំណេះដឹងរឿងវត្តរបស់យើង

. វិធីការផ្សប់ផ្សាយព្រះពុទ្ធសាសនា

. រៀននិងសិក្សាការធ្វើការគ្រប់ផ្នែកនានារបស់វត្ត

លុះឆ្លងផុតការអប់រំគ្រប់បីឆ្នាំហើយ ហ្នឹងមានការពិចារណានិងទទួលចូលជាព្រះភិក្ខុប្រចាំ ជួយបដិបត្តិសាសនកិច្ចផ្សេងៗរបស់វត្ត ដូចជា ការងារផ្សប់ផ្សាយ(ជាអាចារ្យបង្រៀនភាវនា ឬទេសនាបង្រៀនធម៌) ការងារផ្នែកការសិក្សា ការងារផ្នែកវិជ្ជាកា រមើលថែការងារកសាងគ្រប់គ្រងផ្នែកផ្សេងៗរបស់វត្តជាដើម នៃខណះជាមួយគ្នាហ្នឹងដើម្បីជាការហ្វឹកអប់រំខ្លួន ទើបមានការសិក្សាព្រះបរិយត្តិធម៌ ទាំងផ្នែកធម៌និងផ្នែកបាលី រួមទាំងការអប់រំធម៌បដិបត្តិយ៉ាងជាប់ជានិច្ចទៀតផង

សាមនេន

សាមនេនគ្រប់អង្គមានខ្សែរផ្លូវចូលមកនៅក្នុងវត្តធម្មកាយ ២ លក្ខណះធំៗគឺ

ប្រហែល ៧០ របស់សាមនេនទាំងអស់គឺ អ្នកដែលឆ្លងកាត់ការអប់រំសាមនេនយុវធម្មទាយាទរដូវក្ដៅរបស់វត្តព្រះធម្មកាយនិងមានបំណងបួសរៀនបន្ត ប្រហែល ៣០ មកពីវត្តសាខារបស់វត្តព្រះធម្មកាយនិងវត្តផ្សេងៗ

សាមនេនគ្រប់អង្គត្រូវឆ្លងកាត់ការអប់រំសាមនេនថ្មីរបស់វត្តជាវេលា ១ ឆ្នាំពេញ ទើបទទួលចូលជាសាមនេនប្រចាំរបស់វត្តព្រះធម្មកាយ

ការអប់រំសាមនេន

សានេនគ្រប់អង្គហ្នឹងបានទទួលការអប់រំតាមច្បាប់របស់វត្ត ដូចតទៅនេះ

១. ហ្វឹកអោយមានក្ដីគោរពនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ

២. ហ្វឹងអោយនៅក្នុងសីលយ៉ាងតឹងរឹង

៣. ហ្វឹកអោយនៅក្នុងវត្តបដិបត្តិរបស់ភេទបព្វជិតនិងរបៀបវិន័យរបស់វត្ត

៤. ហ្វឹកការធ្វើការរួមជាមួយក្រុមគណះ

៥. ហ្វឹកអោយចេះប្រើ រក្សារបស់របរគ្រឿងប្រើប្រាស់ដែលសាធុជននាំមកថ្វាយយ៉ាងសន្សំសំចៃនិងកើតប្រយោជន៍អោយបានបំផុត

សាមនេនតូចៗអ្នកដែលហ្នឹងក្លាយទៅជាសមណះទាំងអស់នេះ ត្រូវឃ្លាតពីផ្ទះពីគ្រួសារដ៏កក់ក្ដៅមកនៅវត្តក្រោមច្បាប់របៀបទាំងផ្នែកព្រះវិន័យនិងរបស់វត្ត បើប្រៀបជាមួយហ្នឹងកូនចៅអ្នកស្រុកទូទៅ ក្មេងវ័យនេះត្រូវការក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ត្រូវការការមើលថែយ៉ាងជិតឌឹតទាំងរាងកាយនិងផ្លូវចិត្ត ទើបអាចគ្រងខ្លួននៅក្នុងភេទបព្វជាបានរស់ដល់ត្រើយ

លោកឪថាត់តះឈីវោយល់ដល់អារម្មណ៍និងក្ដីត្រូវការរបស់សាមនេនតូចទាំងអស់នេះបានយ៉ាងល្អ ទើបបានព្យាយាមរកវេលាទៅអោយការសិក្សាអប់រំ យកចិត្តទុកដាក់មើលថែរឿងសុខភាពនិងការរស់នៅរបស់សាមនេនមកជានិច្ច ទាំងនៅចាំអោយកំលាំងចចិត្តដល់សាមនេនទាំងឡាយ អោយមានក្ដីអត់ធ្មត់ព្យាយាមដើម្បីបានសំរេចគោលដៅនៃការបួសនៅទីបំផុត

 

 ការងារសាងមនុស្ស 

លោកឪថាត់តះឈីវោជាអ្នកដែលអោយក្ដីសំខាន់ចំពោះការសាងមនុស្សជាងសាងអ្វីៗទាំងអស់ ដូចដែលឃើញថាលោកទើបហ្នឹងបួសវស្សាដំបូង លោកក៏ចាប់ផ្ដើមគំរោងការអប់រំយុវជនដែលអោយឈ្មោះថា “ការអប់រំធម្មទាយាទរដូវក្ដៅ” មកតាំងតែចាប់ផ្ដើមកសាងវត្តតែម្ដង ចាប់ផ្ដើមពីនិសិត្សប្រុសចំនួន ៥០ នាក់ នៅឆ្នាំ ព.ស. ២៥១៥ និងពង្រីកចំនួនរហូតមកដល់បច្ចុប្បន្នរួមចំនួនច្រើនមឺុននាក់ និសិត្សលំដាប់មហារវិទ្យាល័យ អ្នកដែលឆ្ងងកាត់ការអប់រំច្រើនតែសំរេចការសិក្សាជាបណ្ឌិតគ្រប់សាខាវិជ្ជា ធ្វើការអោយប្រទេសជាតិនិងសង្គម យ៉ាងមានគុណធម៌តាមច្បាប់របស់ព្រះពុទ្ធអង្គដែលថា

“បណ្ឌិតមិនមែនត្រឹមតែជាអ្នកដែលមានបញ្ញា តែត្រូវជាអ្នកដែលពោពេញទៅដោយសីល សមាធិ បញ្ញា”

ចាត់ទុកបានថា លោកជាអ្នកដែលបានបង្កើតបណ្ឌិតអ្នកដែលពោពេញទៅដោយគុណធម៌ដល់ប្រទេសជាតិរបស់យើងជាវេលាយូរអង្វែង ដោយក្ដីវិរិយះ លះបង់ ព្យាយាមនិងអត់ធ្មត់ យ៉ាងអ្នកដែលមានចក្ខុវិស័យដ៏វែងឆ្ងាយ ដែលហ្នឹងមានរួមចំណែកអភិវឌ្ឍប្រទេសជាតិដោយការអភិវឌ្ឍមនុស្សយ៉ាងពិតប្រាកដ

ក្រៅពីហ្នឹង នៅបានបើកគំរោងការអប់រំអភិវឌ្ឍចិត្តឡើងមកជាច្រើនគំរោងជាប្រចាំរាល់ឆ្នាំ ដើម្បីភាពសាកសមទៅហ្នឹងមនុស្សក្រុមនីមួយៗ ដូចជា

. គំរោងការយុវធម្មទាយាទ

. គំរោងការមជ្ឈិមធម្មទាយាទ

. គំរោងយុវជនមាគំនិតច្នៃប្រឌឹត

. គំរោងយុវកល្យាណមិត្ត

. គំរោងអប់រំសីលធម៌ដល់សិស្សសាលានិងនិស្សិត

. គំរោងអប់រំពួករាជការ ទាហាន ប៉ូលិស បុគលិគការងាររដ្ឋ និងក្រុមហ៊ុនឯកជន

ตลอดจนการสอนธรรมะทุกวันอาทิตย์และวันสำคัญทางศาสนา ซึ่งโครงการต่างๆ เหล่านี้ทุกโครงการล้วนอยู่ในความดูแลของท่านอย่างใกล้ชิด

រហូតដល់ការបង្រៀនធម៌រាល់ថ្ងៃអាទិត្យនិងថ្ងៃសំខាន់តាមសាសនា ដែលគំរោងផ្សេងៗទាំងអស់នេះរាល់គំរោងសុទ្ធតែនៅក្រោមការមើលថែរបស់លោកយ៉ាងជិតឌឹត

ក្រៅពីនេះ លោកបាននាំធម៌ពីព្រះត្រៃបិដកដែលលោកបានសិក្សា និងជំនាញនៃការបង្រៀនធម៌មកជាច្រើនឆ្នាំចម្រាញ់ចេញមកជាបទហ្វឹកផ្នែកផ្សេងៗ ចាប់ផ្ដើមតាំងតែហ្វឹកខ្លួនឯង លំដាប់គ្រួសារ ក្រុមគណះ ក្រុមហ៊ុន សង្គម ប្រទេស រហូតទៅដល់លំដាប់ជាតិនិងរៀបរៀងជាសៀវភៅធម៌ជាច្រើនដូចជា

. ព្រះសង្ឃពិត

. មង្គលជីវិត 38 ប្រការ

. ព្រះពុទ្ធគុណ ព្រះធម្មគុណ ព្រះសង្ឃគុណ

. សទ្ធា

.សៀវភៅពុទ្ធមាមកះ

. ទីបំផុតនៃធម៌ចូលដល់បានដោយក្ដីគោរព

. សច្ចចំពោះអំពើល្អ អនុភាពប្ដូរពិភពលោក

. និងផ្សេងៗ

ព្រះតេជព្រះគុណលោកឪថាត់តះឈីវោលោកបានលះបង់កំលាំងកាយ កំលាំងចិត្តសម្ដែងធម៌ទេសនាបង្រៀនមហារជនយ៉ាងពេញកំលាំង ដោយសង្ឃឹមហ្នឹងផ្សប់ផ្សាយធម៌ជាចំណេះដឹងដែលជាសច្ចធម៌ទៅអោយបានវែងឆ្ងាយ និងអោយតម្រង់គង់វង់ឋិតថេរនៅក្នុងចិត្តបស់មនុស្សលោកតទៅយូរសែនយូរ

 

 ការងារសាងសន្តិសុខអោយមនុស្សលោក 

លោកឪថាត់តះឈីវោ ចាត់ទុកជាព្រះសង្ឃថៃមួយអង្គ ដែលមានតួនាទីសំខាន់ដ៏ល្អរវាងនិកាយនានារបស់ព្រះពុទ្ធសាសនា ដើម្បីនាំទៅរកការរួមដៃក្នុងការស្ដារនិងផ្សប់ផ្សាយព្រះពុទ្ធសាសនាអោយពង្រីកទូលាយឆ្ងាយចេញទៅទូទាំងពិភពលោក

ទោះបីព្រះពុទ្ធសាសនារបស់យើងអាចមានច្រើននិកាយ មានធម្មវិន័យបទបញ្ញត្តខុសផ្លែកពីគ្នាតាមវប្បធម៌ប្រពៃណីរបស់ប្រទេសនីមួយៗ តែក៏សុទ្ធតែជាកូនព្រះពុទ្ធជាម្ចាស់ដូចគ្នា ព្រះធម្មពាក្យប្រៀនប្រដៅក៏នៅជាសាច់រឿងជាមួយគ្នាគឺ ជាពាក្យប្រៀបប្រដៅដែលតម្រង់ទៅរកសន្តិសុខយ៉ាងពិតប្រាកដ

អាស្រ័យដែលលោកឪថាត់តះឈីវោជាអ្នកដែលទ្រទ្រង់ភូមិចំណេះដឹង មានសីលដែលល្អស្អាតនិងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដូចច្នេះលោកទើបអាចធ្វើតួនាទីនេះបានយ៉ាងល្អ រហូតដល់ក្លាយជាទីលើកតម្កើងពីប្រជាគមលោកគ្រប់លំដាប់ តាំងតែលំដាប់ស្រុក លំដាប់អង្គការរវាងប្រទេសរហូតទៅដល់អង្គការលំដាប់ប្រទេស