ថ្ងៃគ្រូអ្នករកឃើញវិជ្ជាធម្មកាយ

លោកតាវត្តប៉ាកណាម អ្នកដែលជាសាក្សីនៃការសម្រេចធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់

 

នៅឆ្នាំព.ស. 2449 កំលោះម្នាក់វ័យ 22 ឆ្នាំ នាមថា សុត មីកែវណយ បានសម្រេចចិត្តឧបសម្ប័ទជាព្រះភិក្ខុក្នុងព្រះពុទ្ធសាសនានៅវត្តសងភីណង ខេត្តសុផាន់បុរី ប្រទេសថៃ មានឈ្មោះនិងនាមថា សុត ច័ន្ទថះសារ៉ូ ក្រោយពីឧបសម្ប័ទហើយ ថ្ងៃស្អែកឡើងក៏បានចាប់ផ្ដើមសិក្សាព្រះបរិយត្តធម៌ព្រមជាមួយការបដិបត្តិសមាធិភាវនាមករហូត ហើយដោយមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា បើមានឱកាសលោកតែងតែរកពេលវេលាទៅសិក្សាធម៌ទាំងគន្ថធុរះនិងវិបស្សនាធុរះជាមួយព្រះអាចារ្យពីសំណាក់នានាជានិច្ច ដោយមានក្ដីប្រាថ្នាថា ថ្ងៃមួយហ្នឹងបានដឹងឃើញនៃព្រះធម៌បណ្ដាំរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់យ៉ាងពិតប្រាកដ តែដល់វេលាកន្លងទៅ 11 វស្សា លោកក៏នៅមិនសមបំណងប្រាថ្នាដែលបានតាំងចិត្តទុក

រហូតដល់អាយុ 33 ឆ្នាំ នៅវត្តបូតបុន ភូមិបាងគូវៀង ខេត្តនន់ថបុរី នៅថ្ងៃ 15 កើត ខែ 10 ឆ្នាំព.ស. 2460 លោកទើបសម្រេចចិត្តយកជីវិតមកលះបង់ ដោយការតាំងសច្ចអធិដ្ឋានថា បើនៅមិនទាន់សម្រេចធម៌ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្រេចហ្នឹងព្រមស្លាប់តែមិនព្រមក្រោកឡើងទៅណាជាដាច់ខាត បន្ទាប់មកទើបបានសម្រើនសមាធិភាវនារហូតដល់ចិត្តឈប់ស្ងៀម ហើយចាប់ផ្ដើមឃើញដួងបឋមមគ្គឬដួងធម៌ ដែលធ្វើអោយកើតជាកាយមនុស្ស លុះលោកមើលទៅរឿយៗក៏បានឃើញដួងថ្មីផុសឡើងមកទៀតជំនួសដួងចាស់ជារឿយៗ តែមានភាពភ្លឺជាងដួងចាស់ រហូតដល់ទីបំផុតក៏ឃើញកាយផ្សេងតាមលំដាប់រហូតដល់ចូលដល់ធម្មកាយនៅយប់ថ្ងៃហ្នឹងឯង

ហេតុការណ៍នេះចាត់ទុកបានថា ព្រះតេជព្រះគុណលោកតាវត្តប៉ាកណាម សុត ច័ន្ទថះសារ៉ូ លោកជាសាក្សីរបស់ការសម្រេចធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ថា គ្រប់គ្នាអាចបដិបត្តិសមាធិនិងចូលដល់ធម៌ដែលជាអកាលិកោបាន ពោលគឺ មិនថាវេលាកន្លងទៅយូរប៉ុណ្ណាក្ដី មិនថាអ្នកណាក៏ដោយ សុំត្រឹមបដិបត្តិដោយវិធីការដែលត្រឹមត្រូវ ហ្នឹងជួបផ្លូវកណ្ដាលនិងចូលដល់ធម៌បានដូចៗគ្នាគ្រប់គ្នា

ថ្ងៃសម្រេចធម៌

នៅថ្ងៃ 15 កើត ខែ 10 ឆ្នាំ ព.ស. 2460 លុះព្រះភិក្ខុសុតត្រឡប់ពីបិណ្ឌបាតហើយ លោកបានចូលទៅអង្គុយសមាធិចម្រើនភាវនានៅក្នុងព្រះវិហារ ខណះហ្នឹងជាវេលាប្រហែលម៉ោង 8 ជាង លោកក៏ចាប់ផ្ដើមខិតខំសមាធិ ដោយតាំងចិត្តថា បើមិនទាន់លឺសំលេងជួងឆាន់ថ្ងៃត្រង់ហ្នឹងមិនព្រមក្រោកពីកន្លែង លុះតាំងចិត្តបានដូច្នេះហើយក៏បានបិទភ្នែកភាវនា “សម្មា អរហំ” ទៅរឿយៗរហូតដល់ភាពស្ពឹកឈឺចុកចាប់ផ្ដើមកើនឡើងបន្តិចម្ដងៗហើយខ្លាំងឡើងរហូតដល់មានអារម្មណ៍ថា ឆ្អឹងគ្រប់កន្លែងចង់ធ្លុះចេញមកជាកំណាត់ៗ រហូតដល់ជិតអស់ភាពអ់ត់ធ្មត់ ភាពរសាត់រាយចិត្តក៏កើតមានឡើង

អេ! ពីមុនយើងមិនធ្លាប់មានអារម្មណ៍ដូច្នេះឡើយ លុះបានតាំងសច្ចះទៅហើយថា បើសំលេងជួងឆាន់ថ្ងៃត្រង់មិនលឺឡើងហ្នឹងមិនក្រោកពីកន្លែងដាច់ខាត ហេតុអ្វីទើបវាបន្ថែមក្ដីខ្វល់ខ្វាយនៅក្នុងចិត្តច្រើនដល់ថ្នាក់នេះ ខុសពីគ្រាមុនៗដែលអង្គុយភាវនា ពេលណាទៅណ៎ សំលេងជួងហ្នឹងលឺឡើង

គិតទៅចិត្តក៏កាន់តែរសាត់រសាយខ្លាំងទៅ រហូតដល់ជិតបញ្ឈប់ការអង្គុយជាច្រើនដង តែលុះបានតាំងសច្ចះទៅហើយលោកក៏ទ្រាំអង្គុយតទៅ នៅទីបំផុតចិត្តក៏បានសន្សឹមៗស្ងប់ម្ដងបន្តិចៗ ហើយរួមជាចំណុចតែមួយឃើញជាដួងថ្លាៗបរិសុទ្ធខ្នាតស្មើពងក្រហមរបស់ពងមាន់ នៅក្នុងចិត្តត្រជាក់ត្រជុំស្រស់ថ្លាបែបប្រាប់មិនត្រូវ ភាពចុកស្ពឹកបាត់ទៅណាក៏មិនដឹង នៅវេលាជាមួយគ្នាហ្នឹងសំលេងជួងឆាន់ថ្ងៃត្រង់ក៏បានបន្លឺឡើង

ថ្ងៃហ្នឹងលោកមានក្ដីសុខរហូតពេញមួយថ្ងៃ ដួងធម៌ដំបូងដែលជាដួងថ្លាក៏នៅអោយឃើញជាប់នៅត្រង់កណ្ដាលកាយគ្រប់ពេលវេលា នៅវេលាល្ងាចក្រោយពីបានរួមស្ដាប់ព្រះបដិមោក្ខជាមួយព្រះភិក្ខុផ្សេងៗហើយ លោកបានចូលទៅក្នុងព្រះវិហារហើយតាំងសច្ចះអធិដ្ឋានថា

ទោះបីសាច់ឈាមស្ងួតបាត់ទៅសល់តែស្បែក សសៃ ឆ្អឹង ក៏ដោយ បើអង្គុយទៅហើយមិនសម្រចធម៌ដែលព្រះពុទ្ធជាម្ចាស់ទ្រង់ឃើញ ហ្នឹងមិនក្រោកឡើងពីកន្លែងរហូតដល់អស់មួយជីវិត

លុះតាំងចិត្តអធិដ្ឋានរួចហើយ ទើបចាប់ផ្ដើមអង្គុយហើយតាំងចិត្តអង្វរដល់ព្រះពុទ្ធជាម្ចាស់ថា

សុំព្រះអង្គទ្រង់ព្រះករុណាប្រោសខ្ញុំម្ចាស់ ប្រទានធម៌ដែលព្រះអង្គបានត្រាស់ដឹងតែបន្តិចដែលព្រះអង្គបានត្រាស់ដឹងដល់ខ្ញុំម្ចាស់ផងចុះ បើខ្ញុំម្ចាស់ដឹងធម៌របស់ព្រះអង្គហើយជាទោសដល់សាសនារបស់ព្រះអង្គហើយ សុំព្រះអង្គកុំព្រះប្រទានអោយដល់ខ្ញុំម្ចាស់ឡើយ បើផ្ដល់គុណដល់សាសនារបស់ព្រះអង្គ សុំព្រះអង្គទ្រង់ព្រះករុណាប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សុំតទួលធ្វើជាអ្នកការពារសាសនានៃសាសនារបស់ព្រះអង្គទៅអស់មួយជីវិត

រកឃើញវិជ្ជាធម្មកាយ

លុះលោកបានតាំងក្ដីប្រាថ្នាហើយ ក៏ចាប់ផ្ដើមអង្គុយសមាធិភាវនា តែលោកបាននឹកឃើញដល់ពួកស្រមោចដែលនៅតាមចន្លោះការ៉ូដែលកំពុងវាទៅមក ទើបយកដបប្រេងកាតយកម្រាមដៃជ្រលក់ ដើម្បីគូសជារង្វង់ជុំវិញខ្លួន តែដល់ពេលដាក់ម្រាមគូសបានពាក់កណ្ដាលក៏កើតគំនិតឡើងមកថា ជីវិតលះបង់បានហេតុអ្វីត្រូវមកខ្លាចស្រមោចទៀត គិតខ្មាស់ខ្លួនឯង ទើបដាក់ដបប្រេងកាតទុកហើយអង្គុយសមាធិប្រហែលពាក់កណ្ដាលយប់ លុះចិត្តឈប់ស្ងៀមជាចំណុចតែមួយក៏មើលឃើញដួងថ្លាបរិសុទ្ធស្មើពងក្រហមរបស់ពងមាន់ដែលនៅជាប់កណ្ដាលរាងកាយពីពេលថ្ងៃកាន់តែភ្លឺឡើងហើយពង្រីកធំឡើងស្មើព្រះអាទិត្យ ដួងថ្លាៗនៅតែភ្លឺដូច្នេះដោយលោកក៏មិនដឹងថាត្រូវធ្វើដូចម្ដេចតទៅ ព្រោះគ្រប់សំណាក់ដែលលោកសិក្សាមិនធ្លាប់បានជួបប្រទះដូច្នេះពីមុន

ខណះដែលចិត្តឈប់ស្ងៀមនៅត្រង់ហ្នឹក៏មានសំលេងមួយលឺឡើងចេញពីចំណុចកណ្ដាលដួងហ្នឹងថា “មជ្ឈិមាបដិបទា” តែនៅខណះដែលសំលេងហ្នឹងលឺតិចៗនៅក្នុងអារម្មណ៍ក៏បានឃើញចំណុចតូចៗ ភ្លឺឡើងចេញមកពីកណ្ដាលដួងហ្នឹង ប្រៀបដូចចំណុចកណ្ដាលរបស់វង្វង់មូល ភាពភ្លឺរបស់ចំណុចហ្នឹងភ្លឺជាងដួងមូលៗ លោកសំឡឹងមើលទៅរឿយៗព្រមទាំងគិតនៅក្នុងចិត្តថា នេះទេដឹងផ្លូវកណ្ដាល ចំណុចតូចៗដែលយើងទើបហ្នឹងបានឃើញនៅត្រង់កណ្ដាលល្មម សាកមើលមើល តើហ្នឹងកើតអ្វី

ចំណុចហ្នឹងសន្សឹមៗពង្រីកធំឡើងហើយធំស្មើដួងដើម ដួងចាស់បាត់ទៅ លោកមើលទៅរើយៗក៏ឃើញដួងថ្មីអណ្ដែតឡើងមកជំនួស ដូចទេកពុះដែលផ្ទុះឡើងតគ្នាមកហ្នឹងឯង ខុសគ្នាតែត្រង់ភ្លឺជាងដួងចាស់ នៅទីបំផុតក៏ឃើញកាយផ្សេងៗផុសត្រួតគ្នាឡើងមករហូតដល់ធម្មកាយជាព្រះបដិមាករ ថ្លាបរិសុទ្ធជាងព្រះពុទ្ធរូបបូជាអង្គផ្សេងៗ សំលេងធម្មកាយបន្លឺឡើងមកនៅក្នុងអារម្មណ៍ថា “ត្រឹមត្រូវហើយ” តែប៉ុណ្ណេះឯង ភាពរំភើបរីករាយក៏កើតឡើងមកយ៉ាងមិនធ្លាប់កើតមកពីមុន លោកដល់ថ្នាក់ពោលចេញមកស្រាលៗថា

អឺ! វាយ៉ាប់យ៉ាងនេះៗឯង ទើបបានមិនមានអ្នកណាសម្រេច សេចក្ដីឃើញ សេចក្ដីចាំ សេចក្ដីដឹង ត្រូវរួមគ្នាជាចំណុចតែមួយ លុះឈប់ហើយទើបរលត់ លុះរលត់ហើយទើបកើត បើមិនរលត់ក៏មិនកើត នេះជារបស់ពិត របស់ពិតត្រូវនៅត្រង់នេះ បើមិនត្រូវចំណុចនេះ ច្បាស់ជាមិនឃើញដាច់ខាត

ការរកឃើញវិជ្ជាធម្មកាយដែលជារបស់ពិត ជាផ្លូវសម្រេចធម៌ដែលព្រះអង្គសម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្រេចហើយ ជាអ្វីដែលល្អិតជ្រាលជ្រៅ លោកទើបមកគិតថា

គម្ពីរោចាយំ ធម៌ជារបស់ជ្រៅដល់ថ្នាក់នេះ អ្នកណាទៅគិតស្មានបាន ខុសពីនិស្ស័យគំនិត បើនៅតែគិតច្បាស់ជាមិនដល់ ដែលចូលដល់ត្រូវធ្វើអោយដឹង ដឹងគិត  ដឹងគិតហ្នឹងឈប់ជាចំណុចតែមួយ តែពេលឈប់ក៏រលត់ តែពេលរលត់ហើយក៏កើត បើមិនរលត់ក៏មិនកើត  គិតមើលចុះលោកទាំងឡាយ នេះជារបស់ពិត ចំណុចវានៅត្រង់នេះ បើមិនត្រូវចំណុចដូចដែលពោលនេះ ក៏មិនមាន មិនកើតដាច់ខាត

អ្នកសម្រេចធម៌តាម

លោកនៅតែអង្គុយចម្រើនភាវនាយ៉ាងនេះតទៅទៀតប្រហែល 30 នាទី ក៏កើតរូបភាពវត្តបាងប្លាង្ហាញអោយឃើញនៅក្នុងអារម្មណ៍ ខណះហ្នឹងប្រៀបដូចខ្លួនរបស់លោកនៅវត្តហ្នឹង ធ្វើអោយគិតថាធម៌ដែលដឹងឃើញបានយ៉ាប់ហ្នឹង នៅវត្តបាងប្លាច្បាស់ជាមានអ្នកដែលសម្រេចធម៌បាន រូបភាពរបស់វត្តបាងប្លាទើបបង្ហាញឡើងនៅក្នុងសមាធិ

ចាប់តាំងពីហ្នឹងមក លោកបានខិតខំប្រឹងប្រែងជាមួយការបដិបត្តិធម៌ចម្រើនភាវនាយ៉ាងពេញលេញ ដើម្បីស្រាវជ្រាវធម៌ដែលជាទីបំផុតនៃធម៌ កាន់តែស្រាវជ្រាវកាន់តែជ្រៅ លោកបដិបត្តិយ៉ាងនេះប្រហែលមួយខែជាងរហូតដល់ចេញវស្សា លុះកថិនរួចរាល់ហើយក៏លាចៅអធិការវត្តបាងគូវៀងទៅវត្តបាងប្លា ដើម្បីទៅបង្រៀនធម៌ដែលលោកបានដឹង បានឃើញ លោកបង្រៀនប្រហែល 4 ខែ មានព្រះភិក្ខុដែលអាចបដិបត្តិធម៌តាមលោកបាន 3 អង្គ គឺ ព្រះភិក្ខុសង្វាន ព្រះភិក្ខុបេន និងព្រះភិក្ខុអួម ព្រអទាំងមានគ្រហស្ថ 4 នាក់ទៀត រួម 7 នាក់

កើតជាចៅអធិការវត្តប៉ាកណាម

លោកតាវត្តប៉ាកណាមផស៊ីជេរឺនឬដែលខ្លះហៅថាលោកឪវត្តប៉ាកណាម ជាព្រះភិក្ខុដែលមហាជនសទ្ធាជ្រះថ្លាជាខ្លាំង គ្រប់គ្នាស្គាល់លោកនៃឈ្មោះនេះព្រោះកាលពីឆ្នាំ 2459 លោកឪសុតបានទទួលការប្រគល់អោយទៅរក្សាការជាចៅអធិការវត្តប៉ាកណាម ហើយបានទទួលការតែងតាំងជាចៅអធិកាវត្តតាំងពីឆ្នាំ ព.ស. 2463-2502

ដំបូងដែលលោកមកគ្រប់គ្រងវត្តប៉ាកណាម វត្តមានសភាពទ្រុតទ្រោម លោកបានចាប់ផ្ដើមកសាងភាពរីកចំរើនអោយវត្ត ដោយលោកចាប់ផ្ដើមពីការហ្វឹកអប់រំមនុស្ស លោកតឹងតែងជាមួយព្រះភិក្ខុសាមនេនអោយបដិបត្តិធម៌វិន័យយ៉ាងតឹងរឹង បង្រៀនសមថវិបស្សនាកម្មដ្ឋាន ដោយប្រើច្បាប់ពុទ្ធានុសតិគឺ អោយរលឹកដល់គុណរបស់ព្រះពុទ្ធជាម្ចាស់ជាប់ជានិច្ច

នៃការបង្រៀនសមាធិ លោកបង្រៀនអោយបរិកម្មភាវនាថា “សម្មា អរហំ” ប្រកបជាមួយការនាំចិត្តទៅទុកនៅចំណុចកណ្ដាលកាយដ្ឋានទី 7 ពាក្យថា “សម្មា អរហំ” ប្រែថា ព្រះពុទ្ធសម្មាសម្ពុទ្ធជាម្ចាស់ជាពុទ្ធានុសតិមានប្រយោជន៍នៃការចំរើនភាវនាកម្មដ្ឋានណាស់ ដូចដែលលោកបានអធិប្បាយថា ពុទ្ធានុសតិហ្នឹង ជាធម៌អោយចិត្តភ្ញាក់ អោយចិត្តភ្លឺថ្លា អោយចិត្តមានកំលាំងហានបដិបត្តិធម៌តទៅ ជាវិន័យដែលល្អរបស់ពុទ្ធសាសនិកជនទូទៅ

ក្រៅពីបដិបត្តិធម៌លោកនៅជម្រុញការសិក្សាព្រះបរិយត្តិធម៌ តាំងសំណាក់រៀនទាំងអ្នករៀនធម៌រៀនបាលី កសាងសាលារៀនបរិយត្តិធម៌ដែលទាន់សម័យបំផុតនៅយុកសម័យហ្នឹង រហូតដល់វត្តប៉ាកណាមមានភាពចំរើនឡើងមកជាលំដាប់  ដោយហេតុនេះទើបមានសាធុជនមករៀនសមាធិនិងចេញបួសនៅវត្តព់ាកណាមមានចំនួនជាច្រើន

ក្ដីសំខាន់របស់លោកតាចំពោះព្រះពុទ្ធសាសនា

ពាក្យថា “ធម្មកាយ” ជាពាក្យដែលសំខាន់និងមានបង្ហាញនៅជាច្រើននៅក្នុងព្រះត្រៃបិដកនិងគម្ពីផ្នែកព្រះពុទ្ធសាសនាទាំងខាងថេរវាទនិងមហារយាន

ដូចជា នៅក្នុងព្រះសុតាន់តះបិកដ ទីឃនិកាយ បដិវគ្គ ពោលថា តថាគត ហេតំ វ៉ាសេតថា អធិវចនំ ធម្មកាយយោ អិតិពិ… “មើលសិនវ៉ាសេតថះ ពាក្យថា “ធម្មកាយ” ក៏ល្អ…នេះហើយជាឈ្មោះរបស់តថាគត”

ន័យរបស់ធម្មកាយត្រូវបានបំបែកន័យចេញទៅជាច្រើនតាមការយល់ន័យរបស់បុគ្គលនិងយុកសម័យ តែក៏នៅមិនមានអ្នកណាយល់ដល់អត្ថន័យដ៏ពិតប្រាកដរបស់ពាក្យនេះ

រហូតដល់ថ្ងៃ 15 កើត ខែ 10 ឆ្នាំ ព.ស. 2460 ន័យរបស់ “ធម្មកាយ” ដែលបង្ហាញនៅក្នុងព្រះត្រៃបិកដនិងគម្ពីពុទ្ធបុរាណនានា បានត្រូវធ្វើអោយជាក់ស្ដែងឡើង គ្រាលោកតាសុតបានចូលដល់ “ធម្មកាយ” ដែលជាកាយនៃការត្រាស់ដឹងធម៌ ទើបចាត់ទុកជាចំណុចចាប់ផ្ដើមដែលវិជ្ជាធម្មកាយបានត្រឡប់មកអោយអនុជនជំនាន់ក្រោយបានស្គាល់ម្ដងទៀត

លោកតាសុតបង្រៀនបដិបត្តិធម៌យ៉ាងល្អិតជាលំដាប់ៗមានបែបផែនដែលច្បាស់លាស់ ចូលដល់បានងាយ តាំងតែលំដាប់ដំបូងរហូតដល់លំដាប់ខ្ពស់ រហូតដល់មានអ្នកបដិបត្តិតាមរហូតដល់បានផល

កេរ្តិ៍ឈ្មោះនៅផ្នែកបង្រៀនភាវនារបស់លោក បានល្បីល្បាញឆ្លងទ្វីបទៅជាច្រើនប្រទេសនៅខាងអុឺរុប ជាហេតុអោយព្រះពុទ្ធសាសនាល្បីចេញទៅឆ្ងាយយ៉ាងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រក្នុងក្រុមគណះសង្ឃរបស់ប្រទេសថៃ រហូតដល់មានជនជាតិបរទេសធ្វើដំណើរមកបួសជាមួយលោកដល់វត្តប៉ាកណាម ផាស៊ីជារឺន

ក្រោយពីលោកបានចូលដល់ធម្មកាយ លោកបានបង្រៀនការបដិបត្តិធម៌យ៉ាងពិតប្រាកដ ថែមទាំងប្រគល់តួនាទីសំខាន់អោយដល់សិស្សឯកអ្នកដែលមានផលការបដិបត្តិធម៌ដ៏ល្អ ដើម្បីធ្វើតួនាទីស្នងវិជ្ជាធម្មកាយនិងផ្សប់ផ្សាយវិជ្ជានេះអោយដល់មនុស្សលោកតទៅនៅខាងមុខ

បន្តវិជ្ជាធម្មកាយ

នៅក្រោយដែលព្រះតេជព្រះគុណលោកតាបានមរណភាពទៅហើយ សិស្សឯករបស់លោកគឺ លោកយាយអាចារ្យច័ន្ទ ខុននុកយ៊ូង ក៏បានបើកបង្រៀនសមាធិដល់បុគ្គលទូទៅដែលមានចំណាប់អារម្មណ៍ នៅក្នុងចំណោមកូនសិស្សដែលមកអង្គុយសមាធិក៏គឺ លោកឪថាំម៉ាក់ឆះយោ ដែលនៅពេលហ្នឹងជាសិស្សរៀនអនុវិទ្យាល័យម្នាក់ដែលចាប់អារម្មណ៍ការហ្វឹកសមាធិ លោកបានទទួលការហ្វឹកសមាធិពីលោកយាយ។រហូតដល់អាចចូលដល់ធម្មកាយដូចគ្នាជាមួយលោក

ក្ដីសុខពីធម៌នៅខាងក្នុងដែលលោកឪថាំម៉ាក់ឆះយោបានទទួលនិងក្ដីតាំងចិត្តគិតស្នងធម៌បដិបត្តិតាមចេតនារបស់លោកតាហ្នឹង បានត្រូវប្រមូលជាក្ដីប្រាថ្នាជាមួយគ្នាគឺ ត្រូវការអោយមនុស្សលោកគ្រប់គ្នាចូលដល់“សេចក្ដីសុខនៅខាងក្នុង” ដែលជាគោលដៅជីវិតរបស់មនុស្សជាតិគ្រប់គ្នា

ដោយបំណងប្រាថ្នានេះទើបក្លាយជាគោលដៅដ៏ធំធេងរបស់វត្តព្រះធម្មកាយដែលជម្រុញការបង្រៀនសមាធិដល់មហារជនស្នងពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីអោយមនុស្សលោកបានចូលដល់សន្តិសុខខាងក្នុង ដែលបង្កអោយកើតសន្តិភាពពិភពលោកនៅទីបំផុត

សុំរំលឹកគុណដល់គ្រូអ្នកដែលរកឃើញវិជ្ជាធម្មកាយ

ចាប់ពីពេលហ្នឹងមក ថ្ងៃ 15 កើត ខែ 10 រាល់ៗឆ្នាំ ទើបចាត់ទុកជា “ថ្ងៃគ្រូអ្នកដែលរកឃើញវិជ្ជាធម្មកាយ” ដែលសិស្សានុសិស្សគ្រប់គ្នាទូទាំងពិភពលោកបានរួមគ្នាចាត់កម្មវិធីបុណ្យផ្សេងៗ ដើម្បីគោរពបូជាធម៌ដល់ព្រះតេជព្រះគុណលោកតា នៃឋានះដែលលោកមានបុណ្យគុណចំពោះព្រះពុទ្ធសាសនាដែលអាចនាំ “វិជ្ជាធម្មកាយ” របស់ព្រះបរមសាស្ដាអោយត្រឡប់មកអោយមនុស្សជំនាន់ក្រោយបានបដិបត្តិតាមម្ដងទៀត

សំរាប់នៅឆ្នាំនេះ ថ្ងៃគ្រូរកឃើញវិជ្ជាធម្មកាយត្រង់ហ្នឹងថ្ងៃទី 10 កញ្ញា ព.ស. 2565 វត្តព្រះធម្មកាយទើបសូមអញ្ជើញកូនចៅលោកតានិងពុទ្ធសាសនិកជនទូទាំងពិភពលោកមករួមសម្ដែងក្ដីគោរពកត្តញ្ញូដោយការសូត្រមន្ត ចម្រើនសមាធិនិងផ្សាយមេត្តាធម៌ ព្រមជាមួយគណះសង្ឃទាំងក្នុងនិងក្រៅប្រទេសរាប់មុឺនអង្គ ព្រមគ្នាទូទាំងពិភពលោកតាមប្រព័ន្ទ ហ្សូម ដើម្បីបូជាធម៌ដល់ព្រះតេជព្រះគុណលោកតាវត្តប៉ាកណាម សុត ច័ន្ទថះសារ៉ូ និងសន្សំបុណ្យកុសលអោយដល់ខ្លួនឯងព្រមទាំងអធិដ្ឋានចិត្តសុំអោយលោកនេះរួចផុតពីគ្រោះភ័យនានាត្រឡប់មកស្ងប់សុខនៅឆាប់ៗនេះ