ថ្ងៃអាសាធបូជា

July 13, 2022

Dhammakaya Temple, Thailand

ក្ដីសំខាន់

ថ្ងៃអាសាធបូជា មានន័យដល់ការបូជានៅថ្ងៃច័ន្ទពេញបូរណ៌មី ១៥ កើត ខែ អាសាធ ជាថ្ងៃសម្ដែងការបូជាចំពោះអង្គសម្ដេចព្រះសម្មាសម្ពុទជាម្ចាស់ ហើយដើម្បីរំលឹកដល់គុណព្រះរតនត្រ័យ

ថ្ងៃអាសាធបូជា ចាត់ទុកជាថ្ងៃសំខាន់មួយថ្ងៃរបស់ព្រះពុទ្ធសាសនា ព្រោះមានហេតុការណ៍សំខាន់កើតឡើង ៤ប្រការ ដូចជា

1.ជាថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងបឋមទេសនា

2.ជាថ្ងៃដែលព្រះពុទ្ធសាសនាមានបឋមសាវ័ក ឬ ព្រះសម្មាសម្ពុទ្ធបានព្រះសាវ័កអង្គដំបូង

3.ជាថ្ងៃដែលព្រះសង្ឃអង្គដំបូងកើតមានឡើងនៅក្នុងព្រះពុទ្ធសាសនាគឺ ព្រះអញ្ញាកោណ្ឌញ្ញះ ហើយជាព្រះភិក្ខុសង្ឃអង្គដំបូងដែលបានទទួលការឧបសម្ប័ទបែបឯហិភិក្ខុឧបសម្បទា

4.ជាថ្ងៃដែលព្រះរតនត្រ័យគ្រប់អង្គទាំង ៣ គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ

នៅថ្ងៃហ្នឹងទើបជាថ្ងៃដែលក្រៅពីព្រះពុទ្ធអង្គទ្រង់បានប្រកាស់ព្រះពុទ្ធសាសនាអោយជនទាំងឡាយបានឃើញជាលើកដំបូងហើយ នៅជាថ្ងៃដែលមានសាក្សីនៃការត្រាស់ដឹងធម៌របស់ព្រះពុទ្ធអង្គដំបូងថា ធម៌ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងហើយជារបស់ពិត អាចបដិបត្តិរហូតដល់ផុតពីកិលេសបានពិតមែន ក្រោយពីបានស្ដាប់ព្រះធម៌ទេសនាបទដំបូងដែលព្រះពុទ្ធអង្គទ្រង់សម្ដែងចប់គឺ បទធម្មចក្កកប្បវតនសូត្រ

ថ្ងៃនេះទើបបាត់ទុកជាថ្ងៃដំបូងដែលជាចំណុចចាប់ផ្ដើមនៃការផ្សប់ផ្សាយធម៌នៅក្នុងព្រះពុទ្ធសាសនាអោយមនុស្សបានស្គាល់ជាទូទៅ

ប្រវត្តិថ្ងៃអាសាធបូជា

ថ្ងៃអាសាធបូជាមានដើមកំណើតមកតាំងពីសម័យពុទ្ធលកាល ពោលគឺក្រោយពីព្រះរាជបុត្រសិទ្ធត្ថបានសម្រេចអនុត្តរសម្មាសម្ពោធិញាណ ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់ប្រើពុទ្ធចក្ខុត្រួតមើលពពួកសត្វ ទើបទ្រង់ជ្រាបថាលំដាប់សតិបញ្ញាក្នុងការពិចារណាធម៌របស់បុគ្គលនីមួយៗនៅក្នុងលោកប្រៀបដូចផ្កាឈូក ៤ ប្រភេទគឺ

1.ផ្កាឈូកដែលផុតពីទឹក បុគ្គលដែលមានបញ្ញាឈ្លាសវៃ លុះបានស្ដាប់ធម៌ក៏អាចដឹងនិងយល់បានភ្លាម

2.ផ្កាឈូកដែលជិតផុតពីទឹក បុគ្គលដែលមានសតិបញ្ញាលំដាប់កណ្ដាល លុះបានស្ដាប់ធម៌និងបានទទួលការហ្វឹកអប់រំបន្ថែមបន្តិច ក៏អាចដឹងនិងយល់ធម៌បានភ្លាម

3.ផ្កាឈូកដែលនៅក្រោមទឹក បុគ្គលដែលមានសតិបញ្ញាតិច តែជាសម្មាទិដ្ឋិ លុះបានស្ដាប់ធម៌និងបានទទួលការហ្វឹកអប់រំជាប់ជានិច្ចដោយត្រូវប្រើពេលវេលាហើយភាពព្យាយាមល្មមគ្រប់គ្រាន់ ហ្នឹងអាចដឹងហើយយល់ធម៌បាន

4.ផ្កាឈូកដែលនៅក្នុងភក់ បុគ្គលដែលគ្មានសតិបញ្ញា ជាមិច្ឆាទិដ្ឋិ ទោះបីបានស្ដាប់បានលឺធម៌ក៏មិនអាចយល់ន័យបានឡើយ

ដោយព្រះមហារករុណាធិគុណ ព្រះសម្មាសម្ពុទ្ធទើបទ្រង់រលឹកដល់បញ្ចវគិយគឺ កោណ្ឌញ្ញះ វប្បះ ភទ្ទិយះ មហារមានះ និងអស្សជិ ដែលធ្លាប់មើលថែឧបដ្ឋាកព្រះពុទ្ធអង្គគ្រាដែលនៅជាព្រះពោធិសត្វបំពេញធម៌គ្រប់ករិយា ព្រះអង្គទើបយាងទៅប្រោសបញ្ចវគិយនៅព្រៃអសីបបនមិគទាវន្ត លុះព្រះអង្គបានបណ្ដោះក្ដីសង្ស័យនិងទិដ្ឋិរបស់បញ្ចវគិយទាំង៥បានហើយ ហើយទ្រង់ឃើញថាពេលនេះលោកបញ្ចវគិយទាំង៥ព្រមទទួលស្ដាប់ធម៌ពីព្រះអង្គហើយ ទ្រង់ទើបសម្ដែងបឋមទេសនាគឺ ធម្មចក្កកវប្បនសូត្រ

នៅក្នុងពេលដែលព្រះពុទ្ធអង្គទ្រង់សម្ដែងធម៌ហ្នឹង លោកកោណ្ឌញ្ញះបានពិចារណាធម៌ទៅតាមលំដាប់ រហូតដល់ព្រះធម៌ទេសនាចប់លោកបានកែវភ្នែកឃើញធម៌ (សម្រេចសោតាបដិផល)ជាបុគ្គលដំបូង

ដោយហេតុការណ៍ខាងលើនេះឯងទើបធ្វើអោយព្រះពុទ្ធសាសនាមានព្រះរតនត្រ័យគ្រប់ទាំង៣ប្រការគឺ ពុទ្ធរតន ធម្មរតន សង្ឃរតន

ក្ដីសំខាន់របស់បទធម្មចក្កកប្បវតនសូត្រ

ធម្មចក្កកប្បវតនសូត្រ ជាបឋមទេសនាឬព្រះធម៌ទេសនាបទដំបូងដែលព្រះពុទ្ធអង្គទ្រង់សម្ដែងដល់បញ្ចវគិយទាំង ៥ ក្រោយដែលទ្រង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយ

ធម្មចក្កកប្បវតនសូត្រគឺ ព្រះធម៌ដែលថាដោយរឿងការបង្វិលកងចក្កនៃធម៌អោយដំណើរទៅប្រៀបដូចធម្មរាជរថ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រាថ្នាប្រើដឹកជញ្ជូនវេនេយ្យសត្វទាំងឡាយចេញពីវាលវដ្តសង្សា ឆ្ពោះទៅដែនដ៏ប្រពៃគឺ និព្វាន ដោយមានព្រះពុទ្ធអង្គជាសារថី

ក្ដីសំខាន់របស់បទធម្មចក្កកប្បវតនសូត្រ ថាដោយរឿងច្បាប់បដិបត្តិដែលបុគ្គលមិនគួរធ្វើ ២ ប្រការគឺ

1.មិនបណ្ដោយខ្លួនបណ្ដោយចិត្តអោយស្វែងរក ឬប្រកាន់ខ្ចប់សេចក្ដីសុខដែលកើតពីកាមគុណទាំង៥ខ្លាំងពេក (កាមសុខល្លិកានុយោគ)

2.មិនសាងក្ដីលំបាកអោយដល់ខ្លួនឯងទាំងរាងកាយនិងចិត្ត ដែលជាការវេទនាខ្លួនឯងដោយរកប្រយោជន៏មិនបាន (អត្តកិលមថានុយោគ)

ព្រោះការបដិបត្តិខ្លួនដូចខាងលើទាំង ២ ប្រការ ជាដើមហេតុនៃសេចក្ដីទុក្ខ ហើយមិនមែនផ្លូវដែលនាំទៅរកសេចក្ដីសុខដ៏ពិតប្រាកដដែលចិត្តប្រាថ្នា តែអោយបដិបត្តិតាមផ្លូវកណ្ដាលគឺ មជ្ឍិមាបដិបទា ដែលជាច្បាប់បដិបត្តិកើតទៅដើម្បីសេចក្ដីស្ងប់រំងាប់របស់ចិត្ត ហើយជាផ្លូវដែលនាំទៅរកការពន្លត់កិលេស តណ្ហា ដែលជាចំណុចអោយកើតសេក្ដីទុក្ខបានយ៉ាងពិតប្រាកដ

មជ្ឍិមាបដិបទា ជាការបដិបត្តិខ្លួនតាមច្បាប់ ៨ ប្រការគឺ អរិយមគ្គអង្គ៨ ដែលមាន

1.សម្មាទិដ្ឋិ ការយល់ត្រូវ គឺ ដឹងយល់បានត្រឹមត្រូវ ឃើញតាមការពិត

2.សម្មាសង្កប្បះ  ការត្រិះរិះត្រូវ គឺ គិតសុចរិតតាំងចិត្តធ្វើនូវអ្វីដែលល្អ

3.សម្មាវាចា ការពោលពាក្យដែលល្អ គឺ ពោលពាក្យដែលសុចរិត

4.សម្មាកម្មន្តះ ការធ្វើត្រូវ គឺ ធ្វើការដែលសុចរិត

5.សម្មាអាជីវះ អាជីពដែលត្រឹមត្រវ គឺ ការប្រកបសម្មាជីពឬអាជីពដែលសុចរិត

6.សម្មាវាយាមះ ការព្យាយាមត្រូវ គឺ ព្យាយាមលះបង់អំពើអាក្រក់ធ្វើអំពើល្អ

7.សម្មាសតិ ការរលឹកត្រូវ គឺ ការមានសេចក្ដីរលឹកត្រូវ មិនភ្លាត់ភ្លាំង

8.សម្មាសមាធិ ការតាំងចិត្តមាំត្រឹមត្រូវ គឺ គ្រប់គ្រងចិត្តរបស់ខ្លួនអោយរឹងមាំ

ដូច្នេះការបដិបត្តិខ្លួនតាមច្បាប់អរិយមគ្គអង្គ៨ ទើបជាការបដិបត្តិដែលនាំទៅរកការដឹងនៃ អរិយសច្ចះ ៤ គឺ

      1.សេចក្ដីទុក្ខ គឺ ទុក្ខ

      2.សមុទយ គឺ ហេតុដែលធ្វើអោយកើតទុក្ខ

      3.និរោធ គឺ សេចក្ដីពន្លត់ទុក្ខ

      4.មគ្គ គឺ ច្បាប់បដិបត្តិអោយដល់ការពន្លត់សេចក្ដីទុក្ខដ៏ពិតប្រាកដ (អរិយមគ្គ ៨)

ក្រោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទេសនាធម្មចក្កកប្បវតនសូត្រដល់បញ្ចវគិយភិក្ខុទាំង៥ ជាបឋមទេសនាហើយ ព្រះអង្គមិនបានត្រាស់សម្ដែងសូត្រនេះដល់អ្នកណាទៀតឡើយ ព្រះសូត្រដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ទេសនារហូតរយះពេល៤៥ព្រះវស្សាក្នុងការផ្សប់ផ្សាយព្រះពុទ្ធសាសនាហ្នឹង ទ្រង់សុទ្ធតែសម្ដែងធម៌កថាដើម្បីពង្រីកន័យមួយជំពូកៗរបស់ច្បាប់ដែលបង្ហាញនៅក្នុងធម្មចក្កកប្បវតនសូត្រ ឬបឋមទេសនាទាំងអស់

ក្ដីសំខាន់របស់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ

ព្រះពុទ្ធ

ព្រះអង្គទ្រង់ស្រាវជ្រាវការពិតដ៏ប្រពៃនេះដោយព្រះអង្គឯង ហើយទ្រង់នាំមកបង្រៀនប្រាប់ដល់មនុស្សលោក បើព្រះពុទ្ធអង្គមិនមកបង្កើតហ្នឹងមិនមានអ្នកណាដឹងរឿងបុណ្យបាបនិងការវិលវុលកើតស្លាប់នៅក្នុងវាលវដ្តសង្សារ មនុស្សលោកហ្នឹងដំណើរការជីវិតដោយក្ដីប្រមាថជាហេតុឆ្ពោះទៅរកអបាយភូមិបានងាយ

ដោយហេតុនេះ ការកើតឡើងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបប្រៀបដូចពន្លឺភ្លឺជាងពន្លឺភ្លឺនានានៅលើលោក ព្រោះជាពន្លឺភ្លឺដែលនាំទៅរកផ្លូវនៃការផុតពីសេចក្ដីទុក្ខនិងការរួចផុតពីការវិលវុលកើតស្លាប់នៅក្នុងវាលវដ្តសង្សារ

ព្រះធម៌

ពិភពលោកនេះសុទ្ធតែពោពេញទៅដោយសេចក្ដីទុក្ខនិងការវិលវុលកើតស្លាប់ដែលរកទីបញ្ចប់មិនបាន ជាការពិតដែលគ្រប់ជីវិតត្រូវជួបប្រទះមិនថាព្រមឬមិនព្រមក៏ដោយ ធម៌របស់ព្រះពុទ្ធអង្គទើបមានខ្លឹមសារដែលបង្រៀនទាក់ទងជាមួយសាហេតុនៃសេចក្ដីទុក្ខនិងវិធីការពន្លត់សេចក្ដីទុក្ខ ហ្នឹងគឺ អិយសច្ចះ៤ ដែលអ្នកណានាំទៅបដិបត្តិតាមហ្នឹងអាចធ្វើអោយរួចផុតពីសេចក្ដីទុក្ខបាន

ធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបមានជាច្រើនជំពូក ជ្រាលជ្រៅទៅតាមលំដាប់ តាំងពីផ្លូវណែនាំបដិបត្តិដើម្បីការដំណើរជីវិតដែលត្រឹមត្រូវ រហូតដល់វិធីការបដិបត្តិដើម្បីរួចផុតពីកិលេសនិងការវិលវុលកើតស្លាប់ ដូច្នេះ អ្នកដែលត្រូវការស្វែងរកការរួចផុតពីកិលេស ក៏អាចជ្រើសជំពូកធម៌ដើម្បីនាំទៅបដិបត្តិបានតាមការសមគួរចំពោះស្ថានភាពរបស់ខ្លួន

ព្រះសង្ឃ

ព្រះភិក្ខុសង្ឃ គឺសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ជាអ្នកដែលលះបង់ផ្លូវលោកចូលដល់ម្លប់កាសាវពស្ត្រ ដោយប្រកាន់ខ្ជប់ច្បាប់បដិបត្តិដែលព្រះពុទ្ធអង្គទ្រង់បង្រៀន ដើម្បីតម្រង់ឆ្ពោះទៅរកការរួចផុតពីកិលេស

រាប់តាំងពីសម័យពុទ្ធកាលក្រោយពីព្រះពុទ្ធអង្គទ្រង់ប្រកាស់ព្រះពុទ្ធសាសនាហើយ ក្រោពីព្រះអង្គយាងចារិកដើម្បីធ្វើតួនាទីផ្សប់ផ្សាយព្រះធម៌ពាក្យប្រៀនប្រដៅដោយព្រះអង្គឯង ព្រះអង្គនៅបានបញ្ជូនពុទ្ធសាវ័កចេញទៅធ្វើតួនាទីផ្សប់ផ្សាយព្រះសាសនា ធ្វើអោយព្រះពុទ្ធសាសនាមានភាពរីកចំរើនរុងរឿងហើយពង្រីកបានយ៉ាងទូលំទូលាយ មនុស្សចំនួនជាច្រើនបាននាំគ្នាលះបង់លទ្ធិដើមហើយងាលមកសទ្ធាជ្រះថ្លានៃព្រះពុទ្ធសាសនាច្រើនឡើង

ទោះបីព្រះអង្គយាងចូលព្រះនិព្វានទៅជាយូរហើយក្ដី តែព្រះភិក្ខុសង្ឃក៏នៅធ្វើតួនាទីទេសនាបង្រៀនធម៌និងធ្វើជាគ្រូបង្រៀនសីលធម៌ បង្រៀនច្បាប់ក្នុងការប្រើជីវិតយ៉ាងមានសេចក្ដីសុខ អោយដល់មនុស្សទូទៅមករហូត

ថ្ងៃអាសាធបូជាជាមួយ World peace

ព្រះពុទ្ធសាសនាជាសាសនានៃសន្តិភាពដែលប្រើធម៌ក្នុងការដំណើរការជីវិត ពាក្យប្រៀនប្រដៅភាគច្រើនទើបតម្រង់ទៅរកការបដិបត្តិដើម្បីអោយចិត្តមានសេចក្ដីស្ងប់ រំងាប់ពីកិលេសតណ្ហាដែលជាគ្រឿងធ្វើអោយចិត្តក្ដៅហើយកើតសេចក្ដីលោភ ខឹង ឈ្លក់

ដោយហេតុនេះទើបធ្វើអោយពុទ្ធសាសនិកជនស្រឡាញ់ភាពស្ងប់ស្ងាត់ មិនចូលចិត្តប្រើអំពើហិង្សា សូម្បីតែការផ្សប់ផ្សាយពាក្យប្រៀនប្រដៅក៏មិនបានបង្ខំអោយអ្នកណាជឿ តែជម្រុញអោយបុគ្គលពិចារណាត្រិះរិះរកហេតុផល ហើយចូលមកពិសោធន៍ដោយការមកបដិបត្តិដោយខ្លួនឯង

ដូច្នេះ បើមនុស្សគ្រប់គ្នាបដិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គរហូតដល់កិលេសដែលមាននៅក្នុងចិត្តស្រាលចុះ ពេលហ្នឹងសេចក្ដីលោភ ខឹង ឈ្លក់ សេចក្ដីអាត្មានិយមរមែងស្រក់ចុះមកតាមលំដាប់ ការមានមេត្តានិងបំណងល្អអោយគ្នាហ្នឹងបង្កើតឡើងជំនួស បើគ្រប់គ្នានៅលើលោកធ្វើបានដូច្នេះ សន្តិភាពរមែងកើតឡើងបានយ៉ាងពិតប្រាកដ

យើងហ្នឹងបានឃើញថាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ មានតម្លៃនិងមានសេចក្ដីសំខាន់ដល់ថ្នាក់នេះ ដូច្នេះនៅថ្ងៃអាសាធបូជានេះ យើងហ្នឹងមករំលឹកដល់ហេតុការណ៍គ្រាដែលព្រះពុទ្ធអង្គបានត្រាស់សម្ដែងធម៌ជាលើកដំបូងនៅគ្រាហ្នឹង ហើយអង្គុយសមាធិផ្សាយមេត្តាធម៌ ដើម្បីអោយកើតសន្តិសុខទៅទូទាំងពិភពលោកព្រមៗគ្នា

កម្មវិធីថ្ងៃអាសាធបូជាវត្តព្រះធម្មកាយ

នៅថ្ងៃអាសាធបូជា ជាថ្ងៃដែលពុទ្ធបរិស័ទ្ធទាំង៤ បានព្រមចិត្តគ្នាចូលវត្តស្ដាប់ធម៌ហើយប្រកបពិធីកម្មតាមពុទ្ធសាសនាដែលវត្តធ្វើឡើង ដើម្បីថ្វាយជាពុទ្ធបូជាដល់អង្គសម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ដោយអាមិសបូជា និងបដិបត្តិបូជា ព្រមរំលឹកដល់គុណរបស់ព្រះរតនត្រ័យដែលរកអ្វីផ្ទឹមមិនបាន នៅថ្ងៃនេះគណះសង្ឃទូទាំងប្រទេសនិងក្រៅប្រទេសគ្រប់និកាយចំនួន 10,000 អង្គជាង បានមានភាពព្រមចិត្តគ្នាមករួមប្រកបពិធីចម្រើនពុទ្ធមន្ត បដិបត្តិសមាធិភាវនានិងផ្សាយមេត្តាធម៌នៅក្នុងវេលាជាមួយគ្នា ដើម្បីអោយពិភពលោកនេះកើតក្ដីស្ងប់សុខ ត្រជាក់ត្រជុំឃ្លាតឆ្ងាយពីការបៀតបៀន បំផ្លាចជិវិតដ៏បរិសុទ្ធដោយប្រការទាំងពួង ក្រៅពីយើងបានថ្វាយជាពុទ្ធបូជាហើយនៅជាការបន្ថែបុណ្យកុសលអោយដល់ខ្លួនឯង ថែមទាំងអាចឧទិសបុណ្យទៅអោយដល់ពួកញាតិដែលបានចែកឋានទៅហើយទៀតផង ដូច្នេះពុទ្ធបរិស័ទ្ធ៤ទូទាំងពិភពលោកព្រមចិត្តគ្នាមករួមសូត្រមន្ត ចម្រើនសមាធិភាវនា និងផ្សាយមេត្តាធម៌នៅពេលវេលាជាមួយគ្នាដោយចិត្តដែលបរិសុទ្ធដោយការបញ្ឍប់ចិត្តទុកនៅកណ្ដាលកាយដ្ឋានទី៧ ដែលជាចំណុចធ្វើអោយចិត្តមានថាមពលបំផុត រមែងធ្វើអោយកើតខ្សែបុណ្យដ៏បរិសុទ្ធមករួមគ្នាជាដួងបុណ្យដ៏ធំ ដែលដួងបុណ្យនេះមានអនុភាពជាច្រើនគ្មានអ្វីប្រៀបបាន អាចផ្លាស់ប្ដូរហេតុការណ៍ដែលអាក្រក់នានាអោយក្លាយជាល្អបាន ថែមទាំងទិដ្ឋភាពបុណ្យនេះហ្នឹងធ្វើអោយអ្នកដែលបានឃើញកើតភាពសទ្ធានិងកើតកំលាំងចិត្តអោយចង់ចូលមកសិក្សាព្រះពុទ្ធសាសនា បើរូបភាពទាំងអស់នេះត្រូវបានផ្សប់ផ្សាយចេញទៅដល់ខ្សែភ្នែករបស់មនុស្សទៅគ្រប់ជ្រុងជ្រោយពិភពលោករហូតដល់អាចសាងក្ដីសទ្ធាអោយកើតដល់មនុស្សទាំងអស់ហ្នឹងរហូតដល់មកបដិបត្តិរួមគ្នាបាន បើទៅជាដូច្នេះ សន្តិសុខគឺក្ដីស្ងប់សុខរបស់ចិត្តដែលកើតខាងក្នុងខ្លួនរមែងបង្កអោយកើតសន្តិភាពខាងក្រៅគឺ សន្តិភាពពិភពលោកបានយ៉ាងពិតប្រាកដ ដូច្នេះ សុំអញ្ជើញពុទ្ធសាសនិកជនគ្រប់គ្នាទូទាំងពិភពលោកមករួមជាចំណែកមួយនៃការសាងសន្តិភាពអោយបង្កើតឡើងនៅលើលោកនេះ ដោយការរួមកម្មវិធីតាមរយះ zoom នៅវេលាជាមួយគ្នាតាមកំណត់បុណ្យ

ថ្ងៃអាសាឡ្ហបូជា
——————
សូមអញ្ចើញចូលរួមអុជគោមប្រទីប ធ្វើសមាធិជាមួយគ្នាទូទាំងពិភពលោក
ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២
នៅវត្ត ព្រះធម្មកាយ Phra Dhammakaya

 ——————–
កំណត់ហេតុ
ម៉ោង 7:00 នាទី អុជគោម ឯក / ថ្វាយបង្គំព្រះរតនត្រ័យ / ថ្វាយព្រះពរជាពុទ្ធបូជា
ម៉ោង 7:30 គណៈសង្ឃទូទាំងសាកលលោក សូត្រពុទ្ធមន្ត ថ្វាយព្រះសម្មាសម្ពុទ្ធ តាមរយៈ ZOOM / និងធ្វើសមាធិ ប្រតិបត្តិព្រះធម៌។
ម៉ោង 8:50 សូមរួមអធិដ្ឋានចិត្ត / ផ្សព្វផ្សាយបុណ្យដោយសេចក្តីមេត្តាដល់សព្វសត្វទាំងពួង
9:00 ពិធីបានបញ្ចប់។
—————————-
សូមអញ្ចើញចូលរួម សូត្រធម្មចក្តប្បវត្តនសូត្រឲ្យបានចំនួន 4,555,555,555 ចប់