ពាក្យប្រៀនប្រដៅរបស់លោកឪថាត់តះឈីវោ

 ក្រុមការអភិវឌ្ឍនិស្ស័យដែលល្អ 

និស្ស័យគឺជាអ្វី​​?

គឺជាទង្វើដែលធ្វើញឹកញាប់រហូតដល់វាចប់ ញឹកញាប់យ៉ាងម៉េច ព្រឹកដល់ល្ងាច ពីតូចដល់ធំ ដល់ពេលធ្វើញាប់ៗទៅដល់ចប់ បើមិនបានធ្វើទៀតហ្នឹងមួម៉ៅមិនសប្បាយចិត្ត ហ្នឹងហើយក្លាយជានិស្ស័យហើយ

ត្រូវអោយច្បាស់លាស់ “អ្វីដែលធ្វើញឹកញាប់រហូតដល់ចប់ បើមិនចប់ក៏ស្រេចទៅចុះ” ដឹងបានយ៉ាងម៉េចថាចប់ “បើមិនបានធ្វើទៀតហ្នឹងមួម៉ៅ ហ្នឹងហើយចប់ហើយ” បើចប់ទៅផ្លូវមិនល្អក៏ឈប់ភ្លាម ព្រោះវាជាកម្មអាក្រក់ បិទផ្លូវទៅរកឋានសួគ៌និងព្រះនិព្វាន ចប់នៅផ្លូវមិនល្អត្រូវបញ្ឈប់អោយបាន បើមិនឈប់ច្បាស់ជាបាត់បង់ខូចខាតជារឿងៗទៅ ញៀនស្រាទៅ ញៀនបារីទៅ ចប់និស្ស័យនិយាយអត់ប្រយោជន៍ទៅ

 

និស្ស័យជាអ្នកដឹងនាំអំពើល្អអំពើអាក្រក់របស់មនុស្ស

អ្នកណាតាំងពីតូចដល់ធំពុកម៉ែអប់រំនិស្ស័យល្អ ព្រោះអញ្ចឹងតាំងពីតូចអ្វីដែលអាក្រក់ហ្នឹងមិនធ្វើ បានពុកល្អម៉ែល្អ កម្មអាក្រក់មិនធ្វើក៏សំណាងល្អទៅ តែបើអ្នកណាដែលពុកម៉ែលោកមិនសូវមានពេល ត្រូវរវល់ជាមួយការរកស៊ីបណ្ដោយអោយនៅតែជាមួយបងៗប្អូនៗទើបមិនសូវមានពេលបង្រៀន ទើបបាននិស្ស័យមិនល្អចប់តាមមក ធ្ងន់ទៅក៏ទៅធ្វើអំពើមិនល្អធ្វើអោយមានការខូចខាតបាត់បង់ទៅ

និស្ស័យហ្នឹងឯងទើបជាអ្នកដឹកនាំអំពើល្អនិងអំពើអាក្រក់របស់មនុស្ស

24 សីហា 2562

 

ធ្វើអ្វីដដែលៗនូវរឿងដែលល្អប្រពៃ

និស្ស័យល្អគឺជាទង្វើដែលធ្វើដដែលៗរហូតដល់ចប់ជានិស្ស័យទៅនៃផ្លូវដែលត្រឹមត្រូវ ដោយក្ដីសង្រួមប្រយ័ត្នភ័យដែលហ្នឹងកើតឡើងនៅពេលក្រោយ

ត្រូវប្រយ័ត្នភ័យទោះបីភ័យដែលមិនទាន់មកដល់…គិតហើយគិតទៀតបើមិនមានភ័យតាមមកនូវពេលក្រោយធ្វើចុះកូន ធ្វើអ្វីហើយមិនបាច់ពិបាកនៅពេលក្រោយ រឿងហ្នឹងច្បាស់ជាល្អ តែបើធ្វើអ្វីហើយពិបាករឿងហ្នឹងច្បាស់ជាមិនល្អ

ភាសាព្រះលោកប្រើពាក្យថា សង្រួម ភាសាថៃហៅថាប្រយ័ត្នប្រយែងភ័យ អ្វីដែលមិនធ្វើអោយពិបាកនៅពេលក្រោយធ្វើទៅចុះកូន ធ្វើដដែលៗបាននិស្ស័យដែលល្អយ៉ាងពិតប្រាកដ

ពាក្យបុរាណចាស់ៗចូលចិត្តជេរថា ធ្វើអ្វីមិនចេះគិត មានន័យថា ធ្វើអ្វីហើយមិនចេះគិតថាហ្នឹងមានភ័យអ្វីកើតឡើងនៅពេលក្រោយទេ​?

8 សីហា 2562

 

នស្ស័យជាគ្រឿងដឹកនាំចំណេះដឹង

អ្នកណានិស្ស័យល្អ សុភាព ស្អាត ស្មោះត្រង់ ក៏យកចំណេះដឹង ជំនាញទៅប្រើការនៅផ្លូវដែលល្អ តែអ្នកណាដែលនិស្ស័យមិនល្អ មិនចេះប្រយ័ត្ន យកប្រៀប ក៏ប្រើចំណេះដឹងនិងជំនាញទៅនៃផ្លូវដែលបំផ្លាញ

 

និស្ស័យជាទីពឹងអាស្រ័យអោយកើតការថយចុះឬចំរើនរបស់បុគ្គលនីមួយៗ

ការសិក្សាមិនថាចប់អ្វីមក ពុកម៉ែមានស្ដុកស្ដភក៏មិនទាក់ទង បើនិស្ស័យល្អ នៅគ្រួសារណា នៅហាងក្រុមហ៊ុនណាក៏ធ្វើអោយរីកចំរើនបាន នៅប្រទេសណាក៏ចំរើនបាន និស្ស័យល្អមានរឹទ្ធយ៉ាងនេះ ផ្ទុយទៅវិញបើនិស្ស័យមិនល្អ គ្រួសារហ្នឹង ក្រុមហ៊ុនហ្នឹង ប្រទេសហ្នឹងក៏មានបញ្ហា

ភាពរីកចំរើននៅទីកន្លែងណាមួយទើបសន្ថិតទៅលើនិស្ស័យរបស់មនុស្សនៅទីកន្លែងហ្នឹង បើចង់អោយប្រទេសថៃរីកចំរើនត្រូវបណ្ដុះបណ្ដាលនិស្ស័យល្អៗតាំងពីក្មេង មិនថានៅផ្ទះជាបុគ្គលធម្មតា ឬជាព្រះសង្ឃត្រូវហ្វឹកនិស្ស័យអោយល្អ អោយប្រទេសជាតិរីកចំរើន ព្រោះដូច្នេះបើចង់ឃើញព្រះពុទ្ធសាសនារីកចំរើន ចង់ឃើញប្រទេសជាតិរីកចំរើន ដំបូងគឺត្រូវហ្វឹកកែនិស្ស័យរបស់ខ្លួនអោយល្អជាមុនសិន

 

 ក្រុម វិធីនៃការសំរេចចិត្តនិងការហ្វឹកចិត្ត 

គួរមិនគួរសំរេចចិត្តយ៉ាងណា

មានថ្ងៃមួយក៏មានព្រះភិក្ខុទៅសួរព្រះសារីបុត្រថា គួរមិនគួរតើសំរេចចិត្តយ៉ាងណា ខុសត្រូវ ល្អអាក្រក់ល្មមដឹងតាមព្រះធម៌វិន័យបាន តែគួរមិនគួរសំរេចចិត្តយ៉ាងនា

ព្រះសារីបុត្របានអោយចម្លើយថា អ្វីក៏ដោយដែលកំពុងតែធ្វើនេះ ជួយសំឡឹងមើលអោយឆ្ងាយៗ សំឡឹងមើលផលរយះវែងតើវាយ៉ាងម៉េច បើមានឱកាសហ្នឹងកើតអកុសលនៅពេលក្រោយ រឿងហ្នឹងមិនគួរ តែបើមានឱកាសកើតកុសលនៅពេលក្រោយរឿងហ្នឹងទើបគួរ

ពាក្យថាកុសលនិងអកុសលពីរពាក្យនេះតើយកអ្វីជាគ្រឿងវាស់ ហ្នឹងគឺកុសលកម្មបទ ១០ និងអកុសលកម្មបទ ១០ ដែលមានទុកស្រាប់ហើយ ទាំងអស់នេះកូនអឺយ យើងត្រូវអោយហេតុអោយផលអោយបាន

1 តុលា 2562

 

ឃើញបាន ឃើញខូចខាត

ពេលធ្វើអ្វីកុំឃើញតែចំណែកដែលបាន ត្រូវឃើញចំណែកដែលបាត់បង់និងភ័យដែលតាមមកផង ហើយគួរធ្វើឬមិនគួរធ្វើចាំមកសំរេចចិត្តពេលក្រោយ មុនគិត និយាយ និងធ្វើត្រូវពិចារណាអោយបានល្អថា ហ្នឹងមានអ្វីតាមមកនៅពេលក្រោយខ្លះ “ឃើញតែបានមិនបានទេ ត្រូវឃើញផលខូចខាតដែលហ្នឹងតាមមកផងដែរ”

2 កញ្ញា  2562

 

ធ្វើនូវអ្វីដែលមិនបាច់ក្ដៅចិត្តនៅពេលក្រោយ

“បើធ្វើអ្វីហើយមិនបាច់ក្ដៅចិត្តនៅពេលក្រោយ ចូរធ្វើចុះព្រោះចាអំពើល្អ” “ បើធ្វើអ្វីហើយត្រូវក្ដៅចិត្តនៅពេលក្រោយចូរកុំធ្វើ ព្រោះជាអំពើអាក្រក់”

បើធ្វើហើយមិនក្ដៅចិត្ត មិនពិបាកដល់ឡើងប៉ុសន៍ឡើងតុលាការ មិនបាច់ពិបាកអោយខូចមនុស្សម្នា មិនបាច់ទៅនរកធ្វើទៅចុះ

17 តុលា 2562

 

ល្អ-អាក្រក់ កាត់ក្ដីយ៉ាងម៉េច

ល្អ-អាក្រក់ កាត់ក្ដីដោយឧបករណ៍វាស់ ជញ្ជីង គ្រឿងអ្វីក៏វាស់មិនបាន ហើយកាត់ក្ដីយ៉ាងម៉េច​​?

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់បានត្រាស់ទុកថា “ធ្វើកម្មអ្វីហើយមិនក្ដៅពិបាកចិត្តនៅពេលក្រោយ កម្មហ្នឹងជាកម្មល្អ ចំណែកធ្វើអ្វីហើយពិបាកនៅពេលក្រោយ កម្មហ្នឹងជាកម្មអាក្រក់”

ព្រោះដូច្នេះពេលចង់ធ្វើអ្វីត្រូវគិតអោយបានល្អ មានរឿងអ្វីដែលហ្នឹងកើតឡើងតាមនៅពេលក្រោយឬទេ? ឬយ៉ាងហោចណាស់អោយគិតពិចារណាដល់ ៤ ប្រការនេះគឺ

១. អ្វីដែលហ្នឹងតាមមកហុចផលល្អឬខូចខាតដល់សុខភាពខ្លួនឯងឬចំណែករួម

២. អ្វីដែលតាមមកប៉ះពាល់ដល់អ្នកនៅជុំវិញ សង្គម ឬខុសច្បាប់ឬអត់?

៣. អ្វីដែលហ្នឹងតាមមកប៉ះពាល់ដល់សេដ្ឋកិច្ចឬបាត់បង់មាស់ប្រាក់ឬអត់?

៤. អ្វីដែលតាមមកបន្ថែមកិលេសឬបន្ថយកិលេស បង្កើតនិស្ស័យល្អឬអាក្រក់អោយដល់យើងឬដល់ចំណែករួម យ៉ាងហោចណាស់មុនធ្វើអ្វីអោយពិចារណាដល់ ៤ រឿងនេះអោយល្អ

13 តុលា 2562

ពេលខ្លួនយើងនិងអ្នកនៅជុំវិញយើងកខ្វក់ ចិត្តរមែងចេញពីខ្លួន

“រឿងដែលមិនគួរអោយជឿគឺ ខ្លួនយើងឬអ្នកដែលនៅជុំវិញកាន់តែកខ្វក់ប៉ុណ្ណា

ចិត្តហ្នឹងមិនព្រមនៅជាប់ខ្លួន រត់ចេញទៅខាងក្រៅអស់”

ក្រោកព្រឹកមកចិត្តកំពុងល្អៗ អារម្មណ៍កំពុងល្អៗ

ទៅបានលឺពាក្យសម្ដីអ្វីមកដែលមិនចូលចិត្ត ចិត្តក៍រត់ចេញទៅស៊ូជាមួយគេ

ហើយបានក្លិនអ្វីដែលមិនល្អ ចិត្តក៏មិននៅជាមួយខ្លួន

ឃើញរបស់របរអ្វីមួយកខ្វក់ ចិត្តក៏ចង់ចេញទៅស៊ូភ្លាម

នៅផ្ទុយទៅវិញ ពេលខ្លួនយើងឬអ្នកជុំវិញខ្លួនយើង

អ្វីៗក៏ស្អាតទៅទាំងអស់ ចិត្តហ្នឹងស្ងៀម ហើយចិត្តហ្នឹងស្រឡាញ់ជាមួយការនៅជាមួយខ្លួន

7 កញ្ញា 2561

 

 ក្រុម ភាពឆ្លាតផ្នែកអារម្មណ៍ 

បណ្ដោយចិត្តអោយល្អក់កខ្វល់ ជាផលអោយយកតែចិត្ត

ការបណ្ដោយអោយចិត្តល្អក់កខ្វល់ដោយអារម្មណ៍ផ្សេងៗជាប្រចាំ ហ្នឹងធ្វើអោយក្លាយជាមនុស្សដែលយកតែចិត្ត មិនស្ដាប់ហេតុផល មិនស្ដាប់អ្នកណា បញ្ជូនផលអោយក្លាយជាមនុស្សដែលចាំតែចាប់កំហុស មើលងាយអ្នកដទៃ លំអៀង ប្រកាន់ខ្លួនជាធំ

16 សីហា 2560

 

មនុស្សច្រណែន ឃើញអ្នកណាបានល្អទ្រាំមិនបាន

ក្ដីច្រណែនគឺ អាការះដែលឃើញអ្នកដទៃគេបានល្អហើយមិនពេញចិត្ត ចង់ឃើញក្ដីវិនាសរបស់អ្នកដទៃ ឃើញអ្នកណាបានល្អទ្រាំមិនបាន នៅក្នុងពិភពលោកក៏មានមនុស្សដូច្នេះនៅ

ព្រោះដូច្នេះកូនអឺយ ខ្លួនយើងកុំទៅដូច្នេះ មិនថារឿងអ្វីឃើញគេបានល្អកុំទៅច្រណែនគេ អោយអនុមោទនាជាមួយគេ ហើយយើងក៏ហ្វឹកហាត់ខ្លួនឯងអោយល្អឡើងៗ ធ្វើបុណ្យអោយច្រើនឡើងៗទៅ

3 មករា 2561

 

ហ្វឹកទ្រាំការប៉ះទង្គិចជាមួយទ្រាំកិលេស

ហ្វឹកទ្រាំថ្ងៃទ្រាំភ្លៀងហ្នឹងជារឿងតូច តែត្រូវហ្វឹកអោយច្រើនគឺ ហ្វឹកទ្រាំជាមួយការប៉ះទង្គិចនិងកិលេស អានេះយ៉ាប់ឡើងមក

ត្រូវជេរហើយមិនខឹងអានេះមិនយ៉ាប់ តែត្រូវគេសសើរហើយមិនញញឹមអានេះហើយយ៉ាប់

ព្រោះត្រូវសសើរហើយមិនញញឹមនេះឯង ប្រយ័ត្នបានចិត្តធ្វើអោយខូចមនុស្សម្នាទៅ

ហើយពេលធ្វើការយើងហ្នឹងបានជួបជាមួយរឿងលុយ លុយនេះហើយធ្វើអោយខូចមនុស្សទៅ

បើមិនទ្រាំហ្នឹងកិលេស យើងហ្នឹងខូចត្រង់នេះ ទ្រាំជាមួយមនុស្ស ជាមួយកិលេស ជាអ្វីដែលយើងបានពីការធ្វើការ

7 កុម្ភះ 2562

 

ចិត្តប្រៀបដូចផែនដី

ចិត្តប្រៀបដូចផែនដីក៍គឺ ចិត្តរបស់មនុស្សយើងភាគច្រើនមិនដូចផែនដី តែដូចក្រមួនដែលរោលភ្លើង វាទន់ល្វត់ល្វន់ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានធ្លាប់ត្រាស់រឿងចិត្តដូចផែនដីជាមួយព្រះរាហ៊ុលថា…”ផែនដីនេះ អ្នកណាយកទឹកក្រអូបទៅស្រោចទៅជះលើវា វាសប្បាយចិត្តទេ មិនសប្បាយចិត្តវានៅស្ងៀម យករបស់ស្អុយទៅស្រោចទៅជះលើវា វាសប្បាយចិត្តទេ វាក៏នៅស្ងៀម រាហ៊ុល…អ្នកធ្វើចិត្តអោយបានដូច្នេះ អ្នកណាធ្វើអ្វីដាក់កុំទៅយករឿងយករ៉ាវជាមួយគេ តាំងចិត្តបដិបត្តិធម៌របស់អ្នកទៅ ហើយអ្នកហ្នឹងអស់កិលេសបានលឿន”បើធ្វើចិត្តដូចផែនដីបានយ៉ាងនេះ ធម៌ដែលលូតលាស់នៅក្នុងចិត្តក៏នៅមិនឆ្ងាយពីដៃដែលឈោងចាប់ តែព្រោះមនុស្សយើងចិត្តមិនធ្ងន់ គេជេរគេថាអោយក៏ឈឺចិត្ត ទាំងដែលវាគ្រាន់តែជាខ្យល់ដែលមកប៉ះត្រចៀក កង្ហារបក់នៅខ្លាំងជាងហ្នឹងទៀត ខ្យល់ពីមាត់ផ្លុំបន្តិចក៏ អូយ! ឈឺចិត្ត បើដូច្នេះច្បាស់ជាមានរឿងអោយឈឺចិត្តទៅរហូតអស់មួយជីវិត ព្រោះដូច្នេះបើអ្នកណាធ្វើចិត្តអោយធ្ងន់ដូចផែនដីបាន ក៏ក្លាយជាពានដែលព្រមទទួលគុណធម៌អំពើល្អនានាអោយរីកលូតលាស់នៅក្នុងចិត្តបានយ៉ាងល្អឡើងទៅ នាំចិត្តអោយស្ងប់សុខ ចិត្តដែលខ្ពស់ឡើង ហើយបើធ្វើបានយ៉ាងនេះគ្រប់គ្រួសារក្នុងប្រទេសថៃ បញ្ហាការលែងលះក៏ហ្នឹងកាត់បន្ថយ

ដកស្រង់ៈ សៀវភៅគ្រួសារកក់ក្ដៅ ទំព័រ ៣០-៣១

 

ចាប់អោយណែន យកក្ដីត្រឹមត្រូវជាចម្បង

ពេលធ្វើអ្វីក៏ដោយនៃឋានះពុទ្ធសាសនិកជន គ្រប់យ៉ាងដែលគិត គ្រប់យ៉ាងដែលធ្វើ គ្រប់ពាក្យដែលនិយាយទាំងអស់នេះ ត្រូវប្រកាន់ខ្ចប់ច្បាប់វិជ្ជាអោយណែន ត្រូវច្បាស់លាស់ត្រង់នេះគឺ មិនយកអារម្មណ៍ជាធំក្នុងការធ្វើការ តែប្រកាន់យកភាពត្រឹមត្រូវជាធំ ត្រឹមត្រូវតាមអ្វីគឺ បើជារឿងខាងធម៌ក៏អោយត្រឹមត្រូវតាមច្បាប់ព្រះធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានអោយទុក តែបើជារឿងខាងផ្លូវលោកក៏ត្រូវអោយត្រឹមត្រូវតាមច្បាប់វិជ្ជាការដែលមានទុកស្រាប់

យើងហ្នឹងមិនប្រើអារម្មណ៍ជាមួយអ្នកណា បើទៅប្រើអារម្មណ៍ជាមួយអ្នកណាពេលណា ក៏កើតបះទង្គិចកើតរឿងឡើងមកហើយក៏កើតភាពខូចខាតដល់ខ្លួនយើង គ្រួសារនិងព្រះពុទ្ធសាសនាតាមមក អានេះត្រូវគិតអោយច្បាស់លាស់ យកច្បាប់វិជ្ជាជាទីតាំងកុំយកអារម្មណ៍ជាធំ

8 កុម្ភះ 2558

 

 ក្រុម ការរីកចំរើននៃការងារទាំងមេការនិងកូនចៅ 

រៀនការធ្វើជាកូនចៅ និងអ្នកដឹកនាំ

មុនដែលយើងឡើងជាមេការបានហ្នឹង យើងត្រូវប្រើពេលវេលានៃការរៀនធ្វើជាកូនចៅអោយបានច្បាស់ជាមុនសិន សន្សំចំណេះដឹងជំនាញ សន្សំភាពអត់ធ្មត់ ជាចំណេះដឹងពីការធ្វើការធ្ងន់ ដោយមិនរអ៊ូ

លុះយើងមានភាពព្រមគ្រប់យ៉ាង ហ្នឹងធ្វើការធំបានសំរេច ដែលជារង្វាន់ពីការកើតចេញពីសេចក្ដីព្យាយាម ហ្វឹកអប់រំមកជាយូរ ដោយមិនរាថយមិនព្រមចុះចាញ់ទៅពាក់កណ្ដាលផ្លូវ

8 តុលា 2562

 

ការងារដែលលំបាក ហ្នឹងជួយអភិវឌ្ឍជីវិត

ក្ដីធ្ងន់ ក្ដីលំបាកជាគ្រឿងសំរាប់បញ្ចេញភាពជំនាញរបស់យើង អ្នកណាស្រឡាញ់ភាពរីកចំរើនទៅមុខនៅក្នុងជីវិត រាល់ពេលដែលត្រូវពុកម៉ែឬអ្នកបញ្ជាការប្រើអោយធ្វើការពិបាកធ្ងន់ កុំរាថយមិនទទួលឬទទួលហើយបញ្ជូនត្រឡប់ទៅវិញដាច់ខាត អោយខាំមាត់សង្កត់ចិត្តធ្វើទៅ បើមិនយល់ត្រង់ណាអោយទៅសួរលោក ការងារហ្នឹងសំរេចទៅបាន ចំណេះដឹងនិងជំនាញរបស់យើងក៏ហ្នឹងរីកចំរើនទៅមុខឡើងទៅៗ

9 តុលា 2562

 

ព្រះតេជព្រះគុណ

លោកឪបដិបត្តិដូច្នេះទើបបានមានមិត្តជាច្រើន មិត្តរួមការងារនិងកូនចៅតែងតែក្រែងចិត្ត ព្រោះយើងមិនដែលទៅជាន់ពន្លិចគេបន្ថែម យើងមានទាំងព្រះតេជព្រះគុណ ប្រៀបដូចជាទាំងព្រះអាទិត្យនិងព្រះច័ន្ទ

ជាព្រះអាទិត្យគឺ អោយក្ដីឃុំគ្រងដល់គេបាន អ្វីដែលជារឿងភ័យអន្តរាយ យើងការពារភ័យហ្នឹងបាន ជាទីគួកោតក្រែងគឺ មានព្រះតេជ

ជាព្រះច័ន្ទគឺ អោយក្ដីកក់ក្ដៅចិត្ត គេខ្វះខាតអ្វីដូចជា អាហារ សំលៀកបំពាក់ យើងអាចអោយគេបាន ជាទីស្រឡាញ់គឺ មានព្រះគុណ

បុគ្គលដែលជាទាំងព្រះអាទិត្យនិងព្រះច័ន្ទ ឬមានទាំងព្រះតេជនិងប្រះគុណ ទើបកើតជាអ្នកដឹកនាំបាន ផ្ទុយទៅវិញជាមួយអ្នកដឹកនាំដែលប្រើអំណាចមកគំរាមគេហ្នឹងក្រែងតែមួយភ្លេត អំណាចប្រភេទនេះមិនឋិតថេរ ថ្ងៃណាមួយអស់អំណាចក៏មានតែមនុស្សមកសមមុខ

31 តុលា 2562

 

ចង់រីកចំរើនទៅមុខ ត្រូវចេះចូលរកគ្រូអាចារ្យ

បើអ្នកណាចង់អោយចំណេះដឹងរីកចំរើនទៅមុខ ចង់អោយភូមិចំណេះដឹងភូមិធម៌ខ្ពស់ឡើង ចាំទុកណ៎ាត្រូវចេះចូលទៅរកគ្រូអាចារ្យទៅសួរបញ្ហា ទៅជួយការងារលោក ហើយក៏ធ្វើការរបស់លោកអោយល្អបំផុត បើធ្វើបានគ្រប់បរិបូរណ៌ គុណធម៌របស់យើងហ្នឹងបន្ថែមឡើងទាន់ភ្នែកឃើញ

1 វិច្ឆិកា 2562

 

បេះដូងរបស់អ្នកគ្រប់គ្រង នៅត្រង់ការសំរេចចិត្តពេលជួបបញ្ហា

អ្នកដែលមានច្បាប់ធម៌ប្រកាន់ខ្ចប់ប្រចាំចិត្ត ការសំឡឹងមើលបញ្ហាការកែច្នៃបញ្ហារបស់គេ ក៏មិនមែនវិធីដែលបញ្ជូនផលទៅនៃផ្លូវដែលអាក្រក់

ឧទាហរណ៍ថា ពេលអង្គការកើតសភាវះខាតដើម ក៏មិនរកចំណូលមកដោយប្រើវិធីទុចរិតឬខុសសីលធម៌ដូចជា កេងប្រវ័ញ្ច ឬលក់ថ្នាំញៀនជាការកែបញ្ហា

នៃខណះគិតកែបញ្ហាក៏មានសតិគ្រប់គ្រង មិនប្រើអារម្មណ៍ដូចជា កើតកំហឹងនិយាយអាក្រក់ ឬប្រើអំពើហឹង្សាដែលជាការបន្ថែមបញ្ហាអោយកាន់តែធ្ងន់ឡើងទៅទៀត

ដូច្នេះការធ្វើជាអ្នកគ្រប់គ្រងដែលល្អគឺ ត្រូវអាស្រ័យភាពពូកែតែម៉្យាងមិនគ្រប់គ្រាន់ ត្រូវអាស្រ័យច្បាប់ធម៌ប្រចាំចិត្ត ដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីធ្វើគួរធ្វើអ្វីមិនគួរធ្វើ

ការដែលមនុស្សយើងមានបញ្ញាគិតបានយ៉ាងនេះបាន ចិត្តរបស់គេត្រូវប្រកាន់ខ្ចប់ជាមួយច្បាប់ធម៌គ្រប់ពេលវេលា

ដកស្រង់ពីសៀវភៅច្បាប់ការគ្រប់គ្រងតាមពុទ្ធវិធី ទំព័រ ៦

 

 ក្រុម ការមានសច្ចះចំពោះទង្វើនិងការនិយាយស្ដីដែលល្អ 

មនុស្សមានសច្ចះ ធ្វើអ្វីធ្វើបានល្អបំផុត

មនុស្សដែលមានសច្ចះហ្នឹង គេហ្នឹងមានវិធីងាយៗប្រចាំចិត្តចានិច្ចថា “មិនថាធ្វើអ្វីក៏ត្រូវធ្វើអោយបានល្អបំផុតអោយស្មើហ្នឹងថ្វីដៃដែលខ្លួនមាន” តែទោះបីជាដូច្នេះកុំភ្លេចថា បើយើងទៅកែច្នៃអភិវឌ្ឍថ្វីដៃគ្រប់ពេលវេលាហើយ ល្អបំផុតរបស់យើងនៅថ្ងៃនេះ លុះប្រៀបជាមួយមិត្តដែលគេកែច្នៃខ្លួនជាប់ជានិច្ច អាចក្លាយជាអន់បំផុតរបស់គេនៅថ្ងៃខាងមុខក៏បាន

24 តុលា 2562

មនុស្សកុហក ធ្វើអាក្រក់បានគ្រប់យ៉ាង

សច្ចះ គឺជាការស្មោះត្រង់ ត្រង់ទៅត្រង់មក ការមិនត្រឡប់ត្រឡឹន បង្ហាញអោយឃើញធាតុពិតរបស់មនុស្ស និងជាស្នូលកណ្ដាលនៃគុណធម៌ទាំងឡាយ

អ្នកណាមិនមានសច្ចះក៏ខូចមនុស្ស ព្រោះស្នូលកណ្ដាលនៃគុណធម៌ដែលជាបច្ច័យសំខាន់របស់ចិត្តបានបាក់ទៅហើយ

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា “មិនមានអំពើអាក្រក់អ្វីនៅក្នុងលោកនេះ ដែលមនុស្សកុហកទាំងដែលដឹងធ្វើមិនបាន” និយាយងាយៗអ្នកណាដែលកុហកទាំងដែលដឹង មនុស្សម្នាក់ហ្នឹងអស់សេចក្ដីល្អ ជាមនុស្សអាក្រក់ពិតៗ ស្នូលនៃគុណធម៌បានបាក់អស់ទៅហើយ

26 តុលា 2562

 

កុំកុហកទោះបីជានិយាយលេងសើចសប្បាយៗ

ព្រះពុទ្ធអង្គត្រាស់ជាមួយព្រះរាហ៊ុលថា “រាហ៊ុល ត្រឡោកដែលផ្កាប់ហើយ រមែងមិនមានទឹកនៅជាប់យ៉ាងណា មនុស្សកុហកទាំងដែលដឹង គុណអំពើល្អមិនសល់ទេ ដូចត្រឡោកដែលផ្កាប់ មិនមានទឹកនៅជាប់អញ្ចឹង”

“ព្រោះដូច្នេះរាហ៊ុល ចាំទុកណ៎ា កុំកុហកទោះបីជានិយាយលេងសើចសប្បាយៗ”

ស្ដាប់អោយល្អណ៎ាកូន ទោះបីលេងសើចសប្បាយៗជាមួមិត្តសប្បាយៗក៏កុំធ្វើ ព្រោះវាហ្នឹងមានវិបាកកម្ម

27 តុលា 2562

 

មុនហ្នឹងកុហកអ្នកដទៃ ត្រូវកុហកចិត្តខ្លួនឯងសិន

អ្នកដែលនិយាយកុហក ដំបូងត្រូវលុបរូបភាពការពិតដែលកើតឡើងនៅក្នុងចិត្តចោលសិន ហើយសាងរូបភាពបោកប្រាស់ឡើងមកថ្មី ដូចនៅធីវីពេលគ្រឿងខូច រូបភាពនៅខាងក្នុងខូចខាត ទោះបីនៅមានសំលេងច្បាស់ តែរូបមើលមិនបាន

មនុស្សដែលកុហកញឹកញាប់ រូបនៅក្នុងចិត្តហ្នឹងសន្សឹមៗខូចខាតញឹកញាប់ នៅទីបំផុតការពិតគឺជាអ្វីក៏មិនអាចញែកចេញបាន ហើយការខូចខាតផ្សេងៗហ្នឹងតាមមកជាច្រើនទៀត ទាំងខាងផ្ទាល់ខ្លួននិងខាងសង្គម

28 តុលា 2562

 

ការនិយាយកុហក

រឿងដែលបញ្ជាក់អោយឃើញថាគេមិនស្មោះត្រង់ជាមួយយើង

គឺការនិយាយកុហកហ្នឹងឯង

ចាំទុកណាកូន អ្នកណាក៏ដោយដែលស្រឡាញ់យើង

បើយើងនិយាយកុហកជាមួយគេ គេហ្នឹងអស់ស្រឡាញ់លើយើង

ហើយបើគេនិយាយកុហកដាក់យើង យើងក៏អស់ស្រឡាញ់ជាមួយគេដូចគ្នា

អ្នកណាៗក៏ត្រូវការភាពស្មោះត្រង់ដូចគ្នាទាំងអស់

 

 ក្រុមគោរពនិងការយកចិត្តគេមកដាក់ចិត្តយើង 

ទឹកចិត្តធ្វើអោយបានទទួលការជួយ

ព្រោះយើងមានទឹកចិត្តជាមួយអ្នកណាមក ធ្វើអោយពេលមានអ្នកណាមករករឿងយើង ក៏ហ្នឹងមានមិត្តចូលមកជួយយើង ធ្វើអោយអាចកាត់បន្ថោយជំលោះបាន ត្រង់នេះទើបបានគំនិតគិតថា ទៅនៅទីណា ធ្វើអ្វីនៅទីកន្លែងណាក៏ដោយ បើបានផងក៏ល្អផង បើមិនបានផងក៏មិនយ៉ាប់ហ្នឹងល្អជាមួយ

3 មករា 2561

 

អោយយ៉ាងសមគួរ

ការសង្គ្រោះជួយអ្នកដទៃមិនថាអ្វីក៏ដោយ ត្រូវអោយត្រូវមនុស្សអោយនូវអ្វីដែលគេខ្វះ អោយយ៉ាងសមគួរអោយហើយអ្នកទទួលអាចនាំទៅអភិវឌ្ឍតទៅបានមិនអត់ប្រយោជន៍ បើអោយបាយគេហូប ហូបបានមិនប៉ុន្មានពេលក៏អស់ តែបើបង្រៀនវិធីដាំស្រូវអោយ គេហ្នឹងមានបាយហូបអស់មួយជីវិត ឬគេចេះដាំស្រូវស្រាប់ហើយ តែខ្វះពូជស្រូវក៏អោយគេលឿនៗហើយហ្នឹងល្អឯង

30 តុលា 2562

 

ចូរអភ័យទោសដើម្បីព្រលែងអ្នកទោសនៅក្នុងចិត្ត

ពេលអ្នកណាធ្វើអ្វីអោយយើងមិនពេញចិត្តនៅរឿងខ្លះ ឬ ប៉ះពាល់ជាមួយអ្នកណាហើយ កន្លងទៅ ៣ ឆ្នាំ ៥ ឆ្នាំហើយ យើងក៏នៅចាំនៅមិនទាន់អភ័យទោសអោយគេ ដល់ពេលបានជួបមុខគ្នាពេលណាអារម្មណ៍ក៏ក្ដៅឡើងមករាល់ដង ហ្នឹងហើយគឺ “យើងធ្វើអោយមនុស្សម្នាក់ហ្នឹងជាអ្នកទោសឃាំងទុកនៅក្នុងចិត្តរបស់យើង”

ព្រោះដូច្នេះនៅក្នុងចិត្តរបស់យើងទើបមានតែអ្នកទោសស្ដុកៗនៅក្នុងហ្នឹងជាច្រើន ហើយក៏ធ្វើអោយចាត់របៀបគំនិតបានយ៉ាប់ លុះចាត់របៀបគំនិតបានយ៉ាប់ វាហ្នឹងមកបង្ហាញនៅពេលអង្គុយសមាធិ បន្តិចម្នាក់ហ្នឹងផុសចេញមក បន្តិចម្នាក់នោះផុសចេញមក ហ្នឹងឯងអ្នកទោសដែលយើងឃាំងទុកផុសឡើងមក ចាំទុកអាការនេះ

30 មេសា 2561

ឃើញលោកយាយស្ដោះទឹកមាត់ ទើបបានដឹងថាបានជួបគ្រូហើយ

លោកឪតាមរកគ្រូបាអាចារ្យមកច្រើន មកឃើញលោកយាយរបស់យើងស្ដោះទឹកមាត់តែប៉ុណ្ណោះ លោកឪក៏បានដឹងថាបានជួបគ្រូបាអាចារ្យហើយ

ព្រោះពេលលោកយាយស្ដោះទឹកមាត់ លោកយាយហ្នឹងក្រដាស់ប្រហែលស្មើហ្នឹង A4 កាត់ជាបួនចំណែកទុកនៅខាងៗខ្លួនយាយ ពេលស្ដោះទឹកមាត់ម្ដងដាក់ក្រដាស់ ស្ដោះម្ដងក៏ដាក់ក្រដាស់

សួរលោកយាយថាដាក់ទៅធ្វើអី លោកយាយឆ្លើយថា យាយចាស់ហើយយើងយកទៅចោលខ្លួនឯងមិនបានត្រវអោយចៅៗយកទៅចោលជួយចាក់កន្ថោ ព្រោះដូចច្នេះ បើស្ដោះទឹកមាត់ លាងដៃឬញីសច្រមុះដាក់ទៅ វាហ្នឹងអណ្ដែតនៅមញ្ចឹង សត្វល្អិត រុយហ្នឹងមករោម ញាតិញោមដែលគេមក គេឃើញហ្នឹងស្អប់ខ្ពើម ចៅៗដែលយកទៅចាក់ចោលក៏ខ្ពើម តែបើយាយដាក់ក្រដាស់ទៅបែបនេះ ពេលយកទៅចាក់ឃើញជាក្រដាស់សើមៗវាមិនខ្ពើម ទោះបីចៅៗខ្លួនឯងក៏នៅគិតច្រើនដល់ថ្នាក់នេះ នេះជាគំរូនៃការយកចិត្តគេមកដាក់ចិត្តយើង យកចិត្តយើងមកដាក់ចិត្តគេ

29 វិច្ឆិកា 2560