ពិធីកថិនសាមគ្គី

មហារកាលទាន

 ប្រពៃណីបុណ្យកថិន 

ការធ្វើកថិន ជាប្រពៃណីរបស់ពុទ្ធសាសនិកជនដែលបានស្នងមកតាំងពីព្រះពុទ្ធអង្គទ្រង់នៅមានព្រះជន្ម ពុទ្ធប្រពៃណីនេះមានជាប់ជានិច្ចមក 2,500 ជាង រហូតមកដល់បច្ចុប្បន្ន

ចាត់ទុកជាពិធីតាមព្រះពុទ្ធសាសនាដែលសំខាន់មួយ ដែលមានពេលវេលាកំណត់ត្រឹមតែមួយឆ្នាំ 1 ខែ គឺក្រោយថ្ងៃចេញព្រះវស្សា 1 រោច ខែ 11 ដល់ 15 កើត ខែ 12 ជាកម្មវិធីបុណ្យដែលប្រជាជនថៃនិយមនាំគ្នាធ្វើណាស់ ព្រោះមានអនិសង្សធំ ព្រោះត្រូវធ្វើនៅវេលាកំណត់និងត្រូវធ្វើការកក់កថិនទុកមុន ព្រោះ 1 វត្តអាចទទួលកថិនបានត្រឹមតែមួយដងតែប៉ុណ្ណោះ ចាត់ទុកជាបុណ្យធំប្រចាំឆ្នាំរបស់វត្តនីមួយៗ

បុណ្យធំដែលបានមកពីការធ្វើកថិនមានអនិសង្សមហារសាល ព្រោះជាបុណ្យដែលធ្វើបានយ៉ាប់និងមានកំណត់ច្រើនប្រការ ការធ្វើបុណ្យកថិនហ្នឹងកើតបានត្រូវមានការបង្កើតឡើងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះធម៌ និងព្រះសង្ឃតែប៉ុណ្ណោះ នៅកប្បខ្លះដែលមិនមានព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្កើតឡើង នៅយុកសម័យដែលក្រៅពីការគ្មានព្រះពុទ្ធសាសនាហើយ នៅធ្វើអោយគ្រប់គ្នាអស់ឱកាសធ្វើបុណ្យកថិនទៀតផង ព្រោះការធ្វើបុណ្យកថិនមានចំពោះតែនៅក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ

ប្រពៃណីបុណ្យកថិនជាមហារទានដោយហេតុមួយឆ្នាំមានឱកាសធ្វើបានម្ដងតែប៉ុណ្ណោះពុទ្ធសាសនិកជនទើបអោយក្ដីសំខាន់ជាមួយពិធីបុណ្យកថិនណាស់ ជាកម្មវិធីបុណ្យប្រចាំឆ្នាំដែលគ្រប់គ្នាព្រមចិត្តគ្នាធ្វើឡើងយ៉ាងប្រណិត   

 ប្រវត្តិបុណ្យកថិន 

នៅសម័យពុទ្ធកាលព្រះសម្មាសម្ពុទ្ធជាម្ចាស់ប្រថាប់នៅវត្តព្រះជេតវ័ន្ត ក្រុងសាវត្ថី គ្រាហ្នឹងបានប្រទានពុទ្ធានុញ្ញាតិអោយព្រះភិក្ខុនៅចាំវស្សាហើយ តមក មានព្រះភិក្ខុជនជាតិប៉ាថា ៣០ អង្គ ធ្វើដំណើរមកពីឆ្ងាយដើម្បីមកចូលគាល់ព្រះពុទ្ធអង្គ តែពេលមកដល់ក្រុកសាកេត ដែលនៅឆ្ងាយពីក្រុងសាវត្ថី ៦ យោជន៍ ក៏ល្មមដល់ថ្ងៃចូលវស្សាជាមុនសិន ទើបចាំបាច់ត្រូវចូលវស្សានៅក្រុងសាកេត លុះចេញវស្សាទើបប្រញាប់ធ្វើដំណើរចូលគាល់ព្រះសាស្ដា តែព្រោះរដូវភ្លៀងនៅមិនទាន់អស់ ការធ្វើដំណើរទើបមានក្ដីលំបាក តាមផ្លូវពោពេញទៅដោយទឹកថ្លុក ធ្វើអោយស្បង់ជីវរដែលលោកដណ្ដប់សើមប្រឡាក់និងរហែក លុះទៅដល់វត្តព្រះជេវ័ន្ត ភិក្ខុទាំងអស់ហ្នឹងចូលគាល់ព្រះពុទ្ធអង្គនៅក្នុងសភាពគ្រងជីវរប្រឡាក់និងរហែកគ្រាធ្វើដំណើរ

ព្រះបរមសាស្ដាទតឃើញដូចច្នេះ ទើបមានព្រះបរមពុទ្ធានុញ្ញាតិអោយភិក្ខុដែលនៅចាំវស្សា បានទទួលសំពត់ស្បង់កថិនដែលអ្នកស្រុកបានចាត់ចែងមកប្រគេន ដើម្បីប្ដូរជីវរបាន ចាប់ពីពេលហ្នឹងមកទើបមានប្រពៃណីការធ្វើជីវរនិងប្រគេនជីវរជាការធ្វើកថិនកើតឡើង

 អនិសង្សពីការធ្វើបុណ្យកថិន 

ងទាយកទាយិកា បានឈ្មោះថាបានថ្វាយមហារទានដល់ព្រះភិក្ខុសង្ឃ រមែងទទួលបានអនិសង្សផលបុណ្យដែលមកពីការថ្វាយទានចំពោះកាល

ខាងព្រះសង្ឃ ព្រះភិក្ខុដែលបានទទួលសំពត់កថិននិងអនុមោទនាហើយ រមែងបានទទួលអនិសង្សតាមព្រះវិន័យផងដែរ

អនិសង្សផលបុណ្យដែលបានមកពីការធ្វើកថិនទាំងខាងទាយកទាយិកានិងខាងព្រះសង្ឃ ដោយខ្លីៗគឺ

1.ហ្នឹងបានកើតនៅក្នុងត្រកូលដែលល្អ មានសម្មាទិដ្ឋិ មានកិត្តិយស មានកេរ្តិ៍ឈ្មោះដ៏ល្អ

2.កើតមកដោយមានរាងកាយដែលមានគុណលក្ខណះដ៏ល្អស្រស់ស្អាត

3.កើតមកមានស្បែកដែលស្រស់ស្អាត ចិត្តស្រស់ថ្លា រីករាយរាក់ទាក់

4.កើតមកមានទ្រព្យសម្បត្តិច្រើន មិនលំបាកនៃការស្វែងរកទ្រព្យ

5.ជាអ្នកដែលមានសមត្ថភាពក្នុងការប្រើប្រាស់អោយកើតបុណ្យកុសលតាមជាប់ខ្លួនទៅជាតិមុខ

6.លុះលាចាកលោកហើយ យ៉ាងហោចណាស់ហ្នឹងបានទៅបង្កើតនៅថានសួគ៌

 ហេតុអ្វីបុណ្យកថិនទើបបានអនិសង្សមហាសាល 

ហេតុដែលបុណ្យពីការធ្វើកថិនជាបុណ្យដែលមានអនិសង្សច្រើនណាស់ ដោយសារមានកំណត់ចំពោះដែលយ៉ាប់ហើយខុសផ្លែកពីបុណ្យទូទៅ គឺ

1.កំណត់វេលាគឺ ត្រូវប្រគេននៅក្នុងរយះពេល 1 ខែ រាប់ពីថ្ងៃចេញវស្សាឡើងទៅ ទើបបានហៅថាជាកាលទាន

2.កំណត់ទានគឺ ត្រូវប្រគេនជាសង្ឃទានតែប៉ុណ្ណោះ អ្នកប្រគេនកំណត់ថាចង់ប្រគេនដល់ព្រះសង្ឃអង្គហ្នឹងអង្គនោះដូចការប្រគេនរបស់ផ្សេងមិនបានឡើយ

3.កំណត់ចំនួនទទួល ក្នុងមួយវត្តអាចទទួលកថិនបានត្រឹមតែមួយឆ្នាំ 1 ដង តែប៉ុណ្ណោះ

4.កំណត់អ្នកទទួលគឺ ព្រះសង្ឃដែលទទួលកថិនបានត្រូវចាំវស្សានៅវត្តហ្នឹងគ្រប់ត្រៃមាសមិនខ្វះវស្សា ហើយត្រុវមានចំនួនតាំងពី 5 អង្គឡើងទៅ ថែមទាំងត្រូវចុះមកទទួលព្រមគ្នាទាំងអស់

5.កំណត់កម្មវិធីគឺ ព្រះសង្ឃដែលទទួលកថិន លុះទទួលកថិនពីប្រធានដើមបុណ្យហើយ ត្រូវធ្វើការត្រួតពិនិត្យអោយរួចនៅក្នុងថ្ងៃហ្នឹង មិនអាចប្ដូរទៅថ្ងៃស្អែកឬថ្ងៃផ្សេងបានឡើយ

6.កំណត់របស់ប្រគេនគឺ របស់ប្រគេនត្រូវជាសំពត់មួយនៅក្នុងត្រៃជីវរតែប៉ុណ្ណោះ ក្រៅពីហ្នឹងចាត់ជាបរិវារកថិនទាំងអស់

7.កថិនទាន ជាពុទ្ធបំណងដោយត្រង់ ចំណែកទានផ្សេងៗ ទ្រង់អនុញ្ញាតិបានក៏ត្រុវមានអ្នកមកទូលសុំ ដូចជា ការថ្វាយស្បង់ស្រសង់ទឹក

8.មានអនិសង្សពិសេស ទានផ្សេងៗបានអនិសង្សចំពោះអ្នកប្រគេន តែកថិនបានអនិសង្សទាំងទាយកទាយិកាអ្នកដែលប្រគេន និងព្រះភិក្ខុដែលទទួលនិងអនុមោទនាកថិនហ្នឹង

ក្រៅពីការធ្វើកថិនជាបុណ្យដែលធ្វើយ៉ាប់ហើយ បើឆ្លងផុតពេលវេលាដែលកំណត់ វត្តណានៅមិនទាន់បានទទួលស្បង់កថិន ឬ ជាវត្តដែលមានកថិននៅសល់ គឺមិនមានអ្នកណាកក់កថិនជាប្រធានបុណ្យ វត្តហ្នឹងក៏អស់ឱកាសប្រារពបុណ្យលថិននៅក្នុងឆ្នាំហ្នឹង ទាំងអស់ឱកាសហ្នឹងបានទទួលបច្ច័យធ្វើបុណ្យកថិនពីញាតិញោមដើម្បីទំនុកបំរុងវត្ត ជួសជុលនិងអភិវឌ្ឍវត្តដើម្បីជាការផ្សប់ផ្សាយព្រះពុទ្ធសាសនាទទៅមុខទៀតផង ព្រោះនៃការធ្វើបុណ្យកថិនក្នុងគ្រានីមួយៗ ពុទ្ធសាសនិកជនទាំងឡាយបានរួបរួមបច្ច័យដើម្បីប្រគេនជាបរិវារកថិនភ្ជាប់ទៅជាមួយការប្រគេនកថិនដេលជាអង្គកថិនទៅព្រមៗគ្នា

 សកម្មភាពបុណ្យកថិន នៅវត្តព្រះធម្មកាយ 

សំរាប់ពិធីបុណ្យកថិនសាមគ្គីនៅវត្តព្រះធម្មកាយ នៅឆ្នាំនេះត្រង់ហ្នឹងថ្ងៃទី 6 វិច្ឆិការ ព.ស. 2565 នៅក្នុងស្ថានការណ៍ធម្មតា ពិធីបុណ្យកថិនសាមគ្គីវត្តព្រះធម្មកាយហ្នឹងមានសាធុជនធ្វើដមណើរមករួមពិធីយ៉ាងច្រើនកុះករ ដែលមកពីទាំងក្នុងនិងក្រៅប្រទេស តែនៅក្នុងឆ្នាំនេះដោយសារតែស្ថានការណ៏ខូវិដ19 ធ្វើអោយសាធុជនមិនអាចមករួមគ្នាចំនួនជាច្រើនបាន ខាងវត្តេព្រះធម្មកាយទើបមានការចាត់កម្មវិធីបុណ្យតាមរយះ zoom ដែលមិនថានៅទីកន្លែងណានៅក្នុងលោកនេះ ក៏អាចមករួមកម្មវិធីបុណ្យធំលើកនេះបាន ត្រឹមតែបើកអាក្រង់ នាំចិត្តអោយយរំភើបទៅជាមួយពិធីកម្មដ៏ស័ក្កសិទ្ធ រូបរបស់គ្រប់គ្នាពីទូទាំងពិភពលោកហ្នឹងមកបង្ហាញរួមគ្នានៅចំពោះមុខកញ្ចក់អេក្រង់ខ្នាតធំ នៅវត្តព្រះធម្មកាយ ប្រទេសថៃ ប្រៀនដូចពួកយើងគ្រប់គ្នាបានមករួមពិធីបុណ្យកថិនសាមគ្គីមហាទានរួមគ្នា ហើយខ្សែបុណ្យនៃសេចក្ដីបរិសុទ្ធរបស់បុណ្យធំនេះក៏ហ្នឹងជួយអោយបញ្ហារនានាធូស្បើយបានទៅរកផ្លូវល្អប្រសើរឡើង