លោកយាយអាចារ្យមហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង

ជីវិតគ្រាវ័យក្មេង

ព.ស.២៤៥២: លោកកើតនៅថ្ងៃទី ១៩ មករា ព.ស.២៤៥២ ត្រង់ហ្នឹងថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នៅឃុំណាខនឆៃស៊ី ខេត្តណាខនប៉ាថុម ជាបុត្រទី៥ នៅក្នុងចំនួនបងប្អូនប្រុសស្រីទាំងអស់ ៩ នាក់ របស់លោកឪពុកផ្លយនិងអ្នកម្ដាយផាន់ ខុននុកយ៊ូង លោកមិនបានរៀនអក្សរ ព្រោះក្នុងសម័យហ្នឹងមិននិយមអោយក្មេងស្រីរៀន ធ្វើអោយលោកមិនអាចអានសរសេរបាន គ្រួសារលោកឪអ្នកម្ដាយជាអ្នកធ្វើស្រែ មានឋានះមធ្យម មិនជាប់បំណុលអ្នកណា

លោកយាយជួយឪពុកម្ដាយមើលថែផ្ទះនិងធ្វើស្រែ លោកជាអ្នកដែលឧស្សាហ៍ ភ្ញាក់តាំងពីម៉ោង៣ ម៉ោង៤ទាបភ្លឺ ធ្វើការតាំងពីព្រឹករហូតដល់ល្ងាច រហូតដល់មិត្តៗអោយនាមថា”រឹងដូចដែក”ដោយលោកយាយត្រូវទូលទំនុកជាកំលាំងរបស់គ្រួសារក្នុងការធ្វើការ ធ្វើអោយលោកក្លាយជាអ្នកដែលរឹងពឹងនិងអត់ធ្មត់ ដែលជាគុណសម្បត្តិដែលមានប្រយោជន៍បំផុតចំពោះការសាងបារមីរបស់លោកនៅវេលាតមក

មារតារបស់លោកយាយមានឋានះល្អជាងបិតា តែដោយហេតុដែលបិតាញៀនសុរាទើបច្រើនតែឈ្លោះគ្នាជាមួយមារតាជានិច្ច ដល់ពេលស្រវឹងច្រើនតែរអ៊ូ មារតាមានអារម្មណ៍រំខានទើបស្រែកចេញទៅថា “អាសត្វចាប អាស្រ័យសំបុកគេនៅ” លុះបិតារបស់លោកយាយបានលឺក៏ខឹងទើបសួរកូនៗថា បានលឺអត់ដែលម៉ែជេរពុក លោកយាយមិនចង់អោយលោកពុកនិងម៉ែឈ្លោះគ្នាទើបពោលថា ម៉ែនិយាយអញ្ចឹងប្រហែលជាមិនបាននិយាយដល់ពុកទេ ធ្វើអោយបិតាខឹងទើបដាក់បណ្ដាស់សាថា “សុំអោយត្រចៀកថ្លង់៥០០ជាតិ” ពាក្យនេះធ្វើអោយលោកយាយខ្លាចណាស់ ព្រោះជឿថាពាក្យសម្ដីរបស់ឪពុកម្ដាយហ្នឹងមានក្ដីស័ក្កសិទ្ធ បើដាក់បណ្ដាស់សាហើយយ៉ាងណារមែងទៅជាដូច្នេះ

លោកពុកខូច
ព.ស. ២៤៦៤ លោកពុករបស់លោកយាយបានខូច ជាវេលាជាមួយដែលលោកយាយកំពុងមើលថែស្រែ លុះត្រឡប់មកដល់ផ្ទះក៏បានជ្រាបដំណឹងហើយ មានអារម្មណ៍ខូចចិត្តណាស់ ព្រោះក្រៅពីមិនបានមកសុំខមាមុនលោកស្លាប់ហើយ អារម្មណ៍ខ្លាចពាក្យបណ្ដាស់សារបស់បិតាទើបនៅជាប់ក្នុងចិត្តរបស់លោកយាយមករហូត (លោកយាយអាយុ ១២ ឆ្នាំ)
ដឹងដំណឹងទាក់ទងជាមួយលោកតាវត្តប៉ាកណាម ផាស៊ីជេរឺន

ព.ស.២៤៧០ មានដំណឹងថា លោកតាវត្តប៉ាកណាម ផាស៊ីជេរឺន ឬព្រះមង្គលទេពមុន្នី(សុត ច័ន្ទថះសារ៉ូ) ចៅអធិការវត្តប៉ាកណាមផាស៊ីជេរឺន អាចបង្រៀនមនុស្សអោយចូលដល់ធម្មកាយបាន ចូលដល់ហើយអាចទៅនរក ឋានសួគ៌ និព្វានបាន ទៅជួបឪពុកម្ដាយ តាយាយ ឬញាតិមិត្តដែលស្លាប់ទៅហើយក៏បាន ទើបជាចំណុចជម្រុញលោកយាយអោយប្រាថ្នាទៅសិក្សាវិធីការអង្គុយសមាធិ ដើម្បីបានទៅជួបសុំខមាលោកពុកដែលស្លាប់ទៅហើយ ដើម្បីអោយខ្លួនមិនបាច់ត្រចៀកថ្លង់នៅជាតិតៗទៅ លោកទើបបានតាំងក្ដីប្រាថ្នាថា ហ្នឹងត្រូវទៅជួបលោកតាវត្តប៉ាកណាមអោយបាន ចាប់ពីហ្នឹងមកទើបបានចាប់ផ្ដើមកាន់សីល៥ ហើយរង់ចាំរហូតដល់វេលាដ៏សមគួរ (លោកយាយអាយុ១៨ឆ្នាំ)

ទៅក្រុងថេប ដើម្បីរកផ្លូវទៅជួបលោកតា

ឆ្នាំព.ស.២៤៧៨ លោកយាយសំរេចចិត្តលាម៉ែនិងបងប្អូន ដើម្បីរកផ្លូវទៅជួបលោកតាវត្តប៉ាកណាម ផាស៊ីជេរឺន ដោយប្រគល់ទ្រព្យសម្បត្តិដូចជា ដីធ្លីដែលជាចំណែករបស់លោកអោយទៅលោកសង្ឃដែលជាប្អូន និងចិញ្ចៀនមាសប្រាក់ទាំងអស់លើកអោយបងប្អូន (លោកយាយអាយុ២៦ឆ្នាំ)

ក្រោយលោកយាយមករស់នៅជាមួយញាតិនៅក្រុងថេបហើយ បានសឺបដំណឹងដឹងថានៅផ្ទះរបស់អ្នកស្រីលាប សិកានច្ចះណាណាន់ សេដ្ឋីនៅម្ដុំស្ពានហាន់ ជាឧបដ្ឋាកសំខាន់ដែលទៅធ្វើបុណ្យនៅវត្តប៉ាកណាមជាប្រចាំរហូតដល់ទៅ២០ឆ្នាំមកហើយ

ទោះបីគ្រួសាររបស់លោកយាយមានឋានះល្មមចិញ្ចឹមខ្លួនឯងបានយ៉ាងសប្បាយ អ្នកស្រុកសុទ្ធតែព្រមទទួលដឹង តែលោកយាយទម្លាក់គ្រប់យ៉ាងព្រមទៅស្ម័គ្រធ្វើជាអ្នកបំរើនៅផ្ទះអ្នកស្រីលាប ក៏ដើម្បីអាស្រ័យទៅវត្តប៉ាកណាម ហ្នឹងបានមានឱកាសស្វែងរកធម៌និងតាមរកលោកពុកដូចដែលតាំងចិត្តទុក

ក្រោយពីស្ម័គ្រចូលជាអ្នកបំរើនៅផ្ទះអ្នកស្រីលាបហើយ លោកបានធ្វើការដោយភាពស្មោះត្រង់ ធ្វើការជារបៀបយ៉ាងល្អរហូតដល់បានទទួលការទុកចិត្តពីម្ចាស់ផ្ទះអោយមើលថែបន្ទប់ទ្រព្យសម្បត្តិ

ចូលដល់ធម្មកាយ ជួយលោកពុកផុតពីនរក បានសុំខមាលោកពុក

អ្នកស្រីលាបបានអញ្ជើញលោកយាយថងស៊ុក សាំដេងប៉ាន់ ដែលជាកូនសិស្សរបស់លោកតាវត្តប៉ាកណាម ផាស៊ីជេរឺន មកបង្រៀនធម៌នៅផ្ទះ លោកយាយទើបរកឱកាសចូលទៅបដិបត្តិបំរើលោកយាយថងស៊ុកយ៉ាងល្អ រហូតដល់លោកយាយថងស៊ុកមានអារម្មណ៍មេត្តាបានសុំអនុញ្ញាតិម្ចាស់ផ្ទះអោយលោកយាយមករៀនសមាធិផងដែរ ដូច្នេះរាល់ៗថ្ងៃលោកយាយប្រញាប់ធ្វើការផ្ទះអោយរួចរាល់យ៉ាងរហ័ស ដើម្បីរកឱកាសទៅអង្គុយបដិបត្តិធម៌ លោកយាយបដិបត្តិធម៌ដោយក្ដីតាំងចិត្តរហូតដល់ចូលដល់ធម្មកាយ លុះអាស្រ័យព្រះធម្មកាយដើរឈានរហូតដល់ជំនាញហើយ លោកយាយថងស៊ុកទើបបង្រៀនអោយលោកយាយទៅរកលោកពុកដោយការប្រើវិជ្ជាធម្មកាយ លោកយាយបានយកបុណ្យដែលចូលដល់ធម្មកាយជួយលោកពុកអោយរួចផុតពីនរក ហើយបានមានឱកាសសុំខមាទោសពីលោកពុកនៅគ្រាហ្នឹង

ក្រាបលោកតាវត្តប៉ាកណាម ផាស៊ីជេរឺន លើកដំបូង

ឆ្នាំព.ស.២៤៨១ លោកយាយសុំអនុញ្ញាតិអ្នកស្រីលាបមកបដិបត្តិធម៌នៅវត្តប៉ាកណាមមួយខែ លោកយាយថងស៊ុកនាំលោកយាយទៅក្រាបព្រះតេជព្រះគុណព្រះមង្គលទេពមុន្នី(សុត ច័ន្ទថះសារ៉ូ) នៅវត្តប៉ាកណាម ផាស៊ីជេរឺន ជាលើកដំបូងដែលមានឱកាសក្រាប តែលោកតាឃើញហើយក៏រាក់ទាក់ឡើងមកថា “ឯងមកយឺតពេកហើយ” ដែលលោកនិយាយយ៉ាងនេះក៏ព្រោះលោករង់ចាំមកជាយូរហើយថា អ្នកដែលមានការសមាធិវិជ្ជាធម្មកាយលំដាប់ដំបូងបានខ្ពស់ឡើងហ្នឹង ពេលណាទើបបានមក ហើយលោកក៏បានបញ្ជូនលោកយាយចូលក្នុងរោងចក្រធ្វើវិជ្ជា(បន្ទប់បដិបត្តិធម៌ដើម្បីសិក្សាវិជ្ជាធម្មកាយជាន់ខ្ពស់)ភ្លាម ដោយមិនបាច់ឆ្លងកាត់ដំណាក់កាលសាកល្បងឬជ្រើសរើសអ្វីឡើយទាំងអស់ (លោកយាយអាយុ២៩ឆ្នាំ)

បួសជាឧបាសិកាដូនជីនិងបដិបត្តិធម៌

លុះមកនៅវត្តប៉ាកណាមគ្រប់មួយខែ លោកយាយបានបួសជាឧបាសិកាដូនជីព្រមជាមួយលោកយាយថងស៊ុក សាំដេងប៉ាន់លោកយាយមានកិច្ចវត្តប្រចាំថ្ងៃស្រដៀៗគ្នាជាវេលារាប់សិបឆ្នាំ នៅថ្ងៃនីមួយៗខ្សែផ្លូវដែលដើរមានត្រឹមតែកន្លែងសំរាក កន្លែងឆាន់ និងរោងចក្រធ្វើវិជ្ជា លោកយាយខិតខំសិក្សាវិជ្ជាព្រះធម្មកាយពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដោយវិជ្ជាធម្មកាយ ដោយធ្វើតួនាទីបដិបត្តិធម៌ពីរវេលានៅក្នុងរោងចក្រធ្វើវិជ្ចា លោកជាអ្នកដែលរក្សាចិត្តឈប់ស្ងៀមមានចិត្តតោងជាប់ជាមួយធម៌គ្រប់ពេលវេលាគ្រប់ឥរិយាបថ ទាំងគ្រាងូតទឹក លាងមុខដូសធ្មេញ ទទួលទានអាហារជាដើម

កូនច័ន្ទ ជាមួយគ្មានពីរ

ឆ្នាំព.ស.២៤៨៤ ប្រហែលពាក់កណ្ដាលខែធ្នូ ការអង្គុយបដិបត្តិធម៌សិក្សាវិជ្ជាធម្មកាយជាន់ខ្ពស់នៅសម័យសង្គ្រាមលោកហ្នឹង ហ្នឹងអង្គុយសមាធិជាប់គ្នារហូតដល់ទៅ ២៤ ម៉ោង ដោយបែងជាពេល មួយពេល ៦ ម៉ោង លោកយាយអង្គុយសមាធិតគ្នាយូរ ៦ ម៉ោង នៅវេលាពេលថ្ងៃ ហើយអង្គុយសមាធិ ៦ ម៉ោងទៀតនៃវេលាពេលយប់ ដោយក្ដីតាំងចិត្តពិតរបស់លោកយាយធ្វើអោយលោកសិក្សាវិជ្ជាធម្មកាយបានយ៉ាងជំនាញ ទើបបានទទួលការប្រគល់អោយធ្វើជាមេក្រុម លោកធ្វើតួនាទីដោយក្ដីតាំងចិត្តជាងអ្នកដទៃ ទោះបីអស់តួនាទីនៅពេលវេលារបស់ខ្លួនហើយ លោកក៏នៅអង្គុយរួមជាមួយពេលតទៅទៀតកន្លះម៉ោង ដើម្បីចាំទទួលចំណេះដឹងពីលោកតាវត្តប៉ាកណាមដែលហ្នឹងផ្សប់ផ្សាយអោយមេក្រុមផ្សេងដែលមកបន្ត បន្ទាប់មកលោកទើបទៅសំរាក ធ្វើដូច្នេះជាប់ជានិច្ច ធ្វើអោយញ្ញាណទស្សនះរបស់លោកយាយច្បាស់លាស់ខ្លាំងឡើង ដូច្នេះមិនថាលោកតាវត្តប៉ាកណាមប្រើអ្វីឬសួរសំនួរអ្វីក៏ដោយ លោកយាយក៏អាចធ្វើតាមហ្នឹង ហើយឆ្លើយសំនួរបានត្រឹមត្រូវគ្រប់ប្រការ

នៃការធ្វើវិជ្ជាធម្មកាយហ្នឹង លោកយាយបានអះអាងថាមិនបាននៅលើការគិតស្រាវជ្រាវឬដៅអ្វីឡើយ លោកប្រាប់ថាត្រូវឃើញច្បាស់ជាងពេលបើកភ្នែក បើមិនឃើញឆ្លើយមិនបាន ជាការឃើញដោយប្រើភ្នែកចិត្តពង្រីក ដឹងបានជុំវិញខ្លួន ជាការឃើញដែលនៅខ្ពស់ជាងការឃើញបែបមនុស្សដែលមានដែនកំណត់ ត្រូវហ្វឹកដោយភាពខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមធ្វើអោយកើតឡើងបាន

ការយកចិត្តទុកដាក់ចំពោះការធ្វើវិជ្ជាធម្មកាយ យកចិត្តទុកនៅត្រង់កណ្ដាលកាយគ្រប់ពេលវេលា ដោយសារតែជាមនុស្សដែលធ្វើអ្វីហើយធ្វើពិត លោកទើបមានជំនាញរហូតបានទទួលពាក្យសរសើរពីព្រះតេជព្រះគុណលោកតាប្រកាស់នៅកណ្ដាលក្រុមដែលមកបដិបត្តិធម៌ជាមួយគ្នាថា “កូនច័ន្ទនេះ ជាមួយគ្មានពីរ”

លោកតាហៅប្រជុំកូនសិស្សទាំងអស់

ឆ្នាំព.ស.២៤៩៧ លោកតាវត្តប៉ាកណាម ផាស៊ីជេរឺន បានហៅប្រជុំកូនសិស្សទាំងអស់ដើម្បីប្រកាស់អោយគ្រប់គ្នាទទួលដឹងថា ៥ ឆ្នាំទៀត លោកហ្នឹងទទួលមរណភាព ហើយអោយកូនសិស្សជួយគ្នាផ្សប់ផ្សាយវិជ្ជាធម្មកាយទៅទូទាំងពិភពលោក ព្រោះវិជ្ជានេះអាចជួយមនុស្សបានទាំងលោក ទើបមានក្ដីសំខាន់និងមានប្រយោជន៍ណាស់ (លោកយាយអាយុ៤៥ឆ្នាំ)

ឆ្នាំព.ស.២៥០២ លោកតាវត្តប៉ាកណាមបានមរណភាពនៅថ្ងៃទី ៣ កុម្ភះ ព.ស.២៥០២ វេលាពេលថ្ងៃម៉ោង ៣ ជាង ក្រោយពីថ្ងៃហ្នឹងមកបណ្ដាកូនសិស្សអ្នកបដិបត្តិធម៌វិជ្ជាធម្មកាយជាន់ខ្ពស់ទាំងឡាយ បាននាំគ្នាទៅម្នាក់មួយផ្លូវ ចំណែកលោកយាយនៅអាស្រ័យជាមួយលោកយាយថងស៊ុកនៅផ្ទះ ៣ ជាន់ នៅក្នុងវត្តប៉ាកណាម បដិបត្តិធម៌ចម្រើនភាវនានិងជួយមើលថែលោកយាយថងស៊ុកដូចដើម (លោកយាយអាយុ៥០ឆ្នាំ)

លោកយាយថងស៊ុក សាំដេងប៉ាន់ ធ្លាក់ខ្លួនឈឺនិងមរណភាព

ឆ្នាំព.ស.២៥០៣ លោកយាយថងស៊ុកធ្លាក់ខ្លួនឈឺដោយរោគមហារីកស្បូនដំណាក់កាលចុកក្រោយ សម័យហ្នឹងក្រៅពីមិនមានថ្នាំល្អៗដែលអាចព្យាបាលជាហើយ នៅមានក្លិនស្អុយយ៉ាងខ្លាំងជាទីគួរអោយស្អប់ខ្ពើម តែលោកយាយមិនដែលមានអារម្មណ៍ឬសម្ដែងការស្អប់ខ្ពើមលោកយាយថងស៊ុកឡើយសូម្បីតែមួយដង បែរជាឧស្សាហ៍សំអាត ជូតខ្លួន បោកសំលៀកបំពាក់អោយលោកយាយថងស៊ុករហូតដល់ស្អាតស្អំ នាំទឹកអប់ថៃមកប្រោសរំងាប់ក្លិនអោយ ដើម្បីអោយវេលាដែលកូនសិស្សរបស់លោកយាយថងស៊ុកដែលមានទូទាំងប្រទេសមកសួរសុខទុក្ខ ហ្នឹងមិនបានក្លិនដែលអាចធ្វើអោយសិស្សទាំងអស់ហ្នឹងស្អប់ខ្ពើម លោកយាយមើលថែលោកយាយថងស៊ុកយ៉ាងជិតដឹត រហូតដល់លោកយាយថងស៊ុកអស់ជីវិត (លោកយាយអាយុ៥១ឆ្នាំ)

លោកយាយជួបសិស្សឯក

លោកយាយរលឹកដល់ពាក្យបណ្ដាំរបស់លោកតាវត្តប៉ាកណាម ផាស៊ីជេរឺន ដែលអោយផ្សប់ផ្សាយវិជ្ជាធម្មកាយទៅទូទាំងពិភពលោក ធ្វើអោយលោកយាយត្រូវស្វែងរកនិងទង្ទឹងរង់ចាំអ្នកដែលមកធ្វើតួនាទីស្នងនិងផ្សប់ផ្សាយវិជ្ជាធម្មកាយតាមដែលលោកតាវត្តប៉ាកណាមបញ្ជាទុក

ឆ្នាំព.ស.២៥០៦ លោកឪថាំម៉ាក់ឆះយោ (លោកឆៃយ៉ាប៊ូន ថាំម៉ាក់ឆះយោ) គ្រាហ្នឹងនៅជានិសិត្សមហាវិទ្យាល័យកាសេតសាត បានចូលមកក្រាបផ្ញើរខ្លួនជាសិស្សរបស់លោកយាយ មានចំណាប់អារម្មណ៍នៃព្រះពុទ្ធសាសនាជាខ្លាំងទើបមកសុំរៀនធម៌បដិបត្តិ មានផលការបដិបត្តិធម៌ដ៏ល្អក្នុងពេលដ៏ខ្លី រហូតដល់បានទទួលការផ្ទេរវិជ្ជាធម្មកាយពីលោកបន្ថែម (លោកយាយអាយុ៥៤ឆ្នាំ)

ឆ្នាំព.ស.២៥០៩ នាយផាដេច ផង់សាវ៉ាត់ បច្ចុប្បន្នគឺ លោកឪថាត់តះឈីវោ បានជួបជាមួយលោកឪថាំម៉ាក់ឆះយោ ដោយលោកឪថាត់តះឈីវោមានចំណាប់អារម្មណ៍នៃរឿងនរកឋានសួគ៌ស្រាប់ហើយ ទើបចង់ទៅជួបលោកយាយ លោកឪថាំម៉ាក់ឆះយោបាននាំទៅក្រាបលោកយាយ លោកក៏បានទទួលលោកឪថាត់តះឈីវោទុកជាសិស្សម្នាក់ទៀត ទាំងពីរនាក់បានបបួលមិត្តភ័ក្រនិសិត្សជំនាន់បងនិងជំនាន់ប្អូន មកបដិបត្តិធម៌ជាមួយលោកយាយចំនួនជាច្រើន (លោកយាយអាយុ៥៧ឆ្នាំ)

ផ្ទះធម៌ប្រាសិទ្ធ

ព.ស.២៥១០ ផ្ទះខ្នងតូចដែលលោកយាយអាស្រ័យជាង ២០ ឆ្នាំ មានភាពទ្រុតទ្រោមតាមកាលវេលា តែមានមនុស្សអង្គុយសមាធិពេញផ្ទះ ថ្ងៃខ្លះហៀរចេញមកក្រៅផ្ទះ ជាពិសេសនៅថ្ងៃអាទិត្យដើមខែ (លោកយាយអាយុ៥៨ឆ្នាំ)

បណ្ដាកូនសិស្សទើបប្រឹក្សាគ្នាដើម្បីកសាងផ្ទះថ្មីអោយលោកយាយ លោកឪថាំម៉ាក់ឆះយោនៅសម័យហ្នឹងជានិសិត្ស បានធ្វើជាអ្នកផ្ដើមបុណ្យរួបរួមបច្ច័យកសាងផ្ទះថ្មី ព្រះភាវនាកូសុនថេរ (លោកឪតូច) រងចៅអធិការវត្តប៉ាកណាមនៅគ្រាហ្នឹង មេត្តាតាំងឈ្មោះអោយថា “ផ្ទះធម៌ប្រាសិទ្ធ” ជាផ្ទះឈឺពីរជាន់នៅក្នុងបរិវេណវត្តប៉ាកណាមទៅទិសខាងជើង កសាងរួចបានប្រគេនអោយវត្តប៉ាកណាម ផ្ទះខ្នងនេះនៅមិនឆ្ងាយពីផ្ទះដើម

ឆ្នាំព.ស.២៥១១ នៅផ្ទះធម៌ប្រាសិទ្ធមានហេតុការណ៍ស្រដៀងៗផ្ទះដើមគឺ មានមនុស្សមកបដិបត្តិធម៌ច្រើនរហូតដល់ពេញផ្ទះ ជាពិសេសបំផុតនៅថ្ងៃអាទិត្យដើមខែ តាំងតែជាន់លើចុះមកដល់កាំជណ្ដើរ ជាន់ក្រោមទៅដល់វាលស្មៅនៅមុខផ្ទះរហូតទៅដល់ទ្វាផ្ទះ ពេញបរិវេណណែនទៅដោយមនុស្សដែលមកបដិបត្តិធម៌ (លោកយាយអាយុ៥៩ឆ្នាំ)

លោកឪថាំម៉ាក់ឆះយោឧបសម្ប័ទ

ឆ្នាំព.ស.២៥១២ ក្រោយលោកឪថាំម៉ាក់ឆះយោបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគណះសេដ្ឋកិច្ចនិងគ្រប់គ្រងពាណិជ្ជកម្ម សាខាវិជ្ជាសេដ្ឋកិច្ចកសិកម្ម មហាវិទ្យាល័យកាសេតសាត លោកយាយឃើញថាលកមានចំណេះដឹងខាងផ្លូវលោកតាមដែលកំណត់ទុកហើយ ហើយសមគួរហ្នឹងមានចំណេះដឹងផ្លូវធម៌ទាំងផ្នែកបរិយត្តិនិងបដិបត្តិ ទើបប្រឹក្សាគ្នាថា គួរបួសនៅវស្សានេះ លុះលោកឪសំរេចចិត្តហើយ នៅថ្ងៃទី ២៧ សីហា ព.ស.២៥១២ ដែលត្រង់ហ្នឹងថ្ងៃ ២៥ កើត ខែ ៩ លោកឪថាំម៉ាក់ឆះយោបានបួសនៅវត្តប៉ាកណាម ផាស៊ីជេរឺន ដោយមានព្រះទេពវរវេធី (លោកចៅព្រះគុណសម្ដេចព្រះមហារាជមាំងខ្លាចារ្យ ដែលជាទីប្រឹក្សាមហាថេរសមាគមន៍ ចៅអធិការវត្តប៉ាកណាម ផាស៊ីជេរឺន ក្រុនថេបមហារនគរនាបច្ចុប្បន្ន) ជាព្រះឧបជ្ជាយ៍ ហើយមានឈ្មោះថា “ថាំម៉ាក់ឆះយោ” ប្រែថា “អ្នកឈ្នះដោយធម៌” (លោកយាយអាយុ៦០ឆ្នាំ)

មានគំនិតចង់កសាងវត្ត

ឆ្នាំព.ស.២៥១២ លោកឪថាំម៉ាក់ឆះយោ ដែលនៅវស្សាដំបូងនៃការកើតជាព្រះភិក្ខុ បាននិយាយជាមួយលោកយាយដល់ការកសាងស្ថានទីថ្មីដែលសាកសមចំពោះការប្រព្រឹត្តបដិបត្តិធម៌និងផ្សប់ផ្សាយវិជ្ជាធម្មកាយតទៅ ប្រកបជាមួយការតាំងចិត្តរបស់លោកយាយដែលចង់ផ្សប់ផ្សាយព្រះពុទ្ធសាសនាអោយទូលាយតាមដែលលោកតាវត្តប៉ាកណាមបានបញ្ជារទុក លោកយាយទើបមានគំនិតកសាវត្ត (លោកយាយអាយុ៦០ឆ្នាំ)

ឆ្នាំព.ស.២៥១២ លោកស្រីប្រាយ៉ាត់ ផេតយះផុងសាវិសុទ្ធាធិបតី បានលើកដីធ្លី ១៩៦ រ៉ៃ នៅភូមិខ្លងសាម ឃុំខ្លងហ្លួង ខេត្តប៉ាថុមថានី អោយកសាងវត្ត (លោកយាយអាយុ៦០ឆ្នាំ)

លោកឪថាត់តះឈីវោតាំងសច្ចះប្រព្រឹត្តព្រហ្មចារីធម៌
ឆ្នាំព.ស.២៥១៣ នៅកាលដើមឆ្នាំ លោកឪថាត់តះឈីវោបានតាំងសច្ចះប្រព្រឹត្តព្រហ្មចារីធម៌ ហើយលោកយាយប្រគល់ភារកិច្ចអោយលោកឪថាត់តះឈីវោ (គ្រាហ្នឹងនៅមិនទាន់បួស) ទៅមើលថែរក្សាដីធ្លី ១៩៦ រ៉ៃ ហើយមើលថែការកសាងវត្ត ចំណែកលោកឪថាំម៉ាក់ឆះយោជាមួយលោកយាយធ្វើតួនាទីប្រាប់បុណ្យកសាងវត្ត និងបង្រៀនធម៌បដិបត្តិនៅផ្ទះធម៌ប្រាសិទ្ធ ដើមទុនក្នុងការកសាងវត្តពេលហ្នឹងមានត្រឹមតែ ៣,២០០ បាត (លោកយាយអាយុ៦១ឆ្នាំ)
ចាប់ផ្ដើមកសាងមជ្ឍមណ្ឌលពុទ្ធចក្កបដិបត្តិធម៌

ឆ្នាំព.ស.២៥១៣ នៅថ្ងៃមាឃបូជាទី ២០ កុម្ភះ លោកឪថាំម៉ាក់ឆះយោ លោកយាយនិងសិស្សានុសិស្សបានរួមកំលាំងកាយកំលាំងចិត្តជីកដីដំបូង កសាងពុទ្ធចក្កបដិបត្តិធម៌ឡើង គ្រាហ្នឹងនៅមិនទាន់កើតជាវត្ត ហៅឈ្មោះថា “មជ្ឃមណ្ឌលពុទ្ធចក្កបដិបត្តិធម៌” ដោយលោកយាយកសាងឡើងព្រមជាមួយការអោយទំនុកបំរុងលោកឪនិងគណះនៃគ្រប់ៗផ្នែក ដើម្បីអោយការងារកសាងវត្តបានសំរេចចាប់ពីហ្នឹងមក (លោកយាយអាយុ៦១ឆ្នាំ)

លោកឪថាត់តះឈីវោឧបសម្ប័ទ

ឆ្នាំព.ស.២៥១៤ លោកឪថាត់តះឈីវោបានបួសនៅវត្តប៉ាកណាម ផាស៊ីជេរឺន នៅថ្ងៃទី ១៩ ធ្នូ ព.ស.២៥១៤ លុះបានបួសហើយត្រឹមតែមួយសប្ដាហ៍ លោកយាយក៏ចាប់ផ្ដើមហ្វឹកអោយទេសនា (លោកយាយអាយុ៦២ឆ្នាំ)

គ្រោងការណ៍អប់រំធម្មទាយាទជំនាន់ទី ១

ឆ្នាំព.ស.២៥១៥ លោកឪថាំម៉ាក់ឆះយោ មានគំនិតចង់អប់រំបង្រៀនធម៌ទាំងផ្នែកទ្រឹស្ដីនិងផ្នែកបដិបត្តិអោយយុវជននិងប្រជាជនទូទៅ ទាំងនេះដើម្បីអភិវឌ្ឍចិត្តដែលជាជំហានដំបូងសំខាន់បំផុតក្នុងារអភិវឌ្ឍគុណភាពជីវិតអោយរីកចំរើនទៅមុខ ក្រៅពីនេះលោកយាយក៏សង្ឃឹមថា បុគ្គលក្រុមនេះហ្នឹងកើតជាកំលាំងក្នុងការផ្សប់ផ្សាយវិជ្ជាធម្មកាយតាមដែលលោកយាយបានទទួលបញ្ជាពីលោកតាវត្តប៉ាកណាម ដូច្នេះ គ្រោងការណ៍អប់រំធម្មទាយាទនិងឧបសម្ប័ទគណះទើបបង្កើតឡើងលើកដំបូងនៅឆ្នាំ ព.ស.២៥១៥ មាននិសិត្សមកចូលអប់រំទាំងអស់ ៦០ នាក់ ជាមួយកន្លែងដែលមានតែអូរតូចៗនិងដីដែលទើបហ្នឹងចាក់ថ្មី នៅមិនទាន់មានការកសាងអ្វីឡើយសូម្បីតែរោងទាន ឬ សាលាបដិបត្តិធម៌ (លោកយាយអាយុ៦៣)

លោកយាយបង្រៀនបដិបត្តិធម៌ថ្ងៃធម្មតា, ថ្ងៃសៅរ៍អាទិត្យ ជួយមើលថែការកសាងវត្ត

ឆ្នាំព.ស.២៥១៣-២៥១៧ លោកយាយសំរាកនៅផ្ទះធម៌ប្រាសិទ្ធ លោកឪថាំម៉ាក់ឆះយោនៅវត្តប៉ាកណាម ថ្ងៃធម្មតាលោកទាំងពីរហ្នឹងបង្រៀនបដិបត្តិធម៌នៅផ្ទះធម៌ប្រាសិទ្ធ ថ្ងៃសៅរ៍អាទិត្យហ្នឹងទៅជួយមើលការកសាងវត្តនៅលើដី ១៩៦ រ៉ៃ

ឆ្នាំព.ស.២៥១៦ ក្រោយចេញព្រះវស្សា ព្រះភិក្ខុកូនសិស្សរបស់លោកយាយចំពោះដែលធ្វើតួនាទីគ្រប់គ្រងការកសាងវត្ត បានប្ដូរពីវត្តប៉ាកណាម ផាស៊ីជេរឺន មកនៅមជ្ឍមណ្ឌលពុទ្ធចក្កបដិបត្តិធម៌ លោកយាយនៅតែនៅផ្ទះធម៌ប្រាសិទ្ធ ចាំរួបរួមប្រមូលស្បៀងបញ្ជូនមកអោយ (លោកយាយអាយុ៦៤ឆ្នាំ)

លោកយាយមកនៅមជ្ឍមណ្ឌលពុទ្ធចក្កបដិបត្តិធម៌

ឆ្នាំព.ស.២៥១៨ តមកលោកយាយក៏បានផ្លាស់ពីផ្ទះធម៌ប្រាសិទ្ធ វត្តប៉ាកណាម មកនៅមជ្ឍមណ្ឌលពុទ្ធចក្ក។ នៅថ្ងៃទី ១៨ មេសា ព.ស.២៥១៨ លោកក៏ចាប់ផ្ដើមដាក់របៀបវិន័យ ដោយលោកយាយចាប់ផ្ដើមអោយកសាងកំផែងអោយរឹងមាំជុំវិញ ១៩៦ រ៉ៃ ជាដំបូង ដោយប្រាប់ថាកសាងកំផែងការពារកិលេស ការពារមនុស្សពាល បន្តមកលោកក៏ចាប់ផ្ដើមដាក់របៀបវិន័យនៅក្នុងវត្តដោយខ្លួនឯងទាំងអស់ ដោយនាំវិធីការសម័យដែលលោកនៅជាមួយលោកតាវត្តប៉ាកណាមមកប្រើ អោយសរសេរច្បាប់របៀបនៅលើក្ដារបិទភ្ជាប់នៅចំហៀងអគារ (បច្ចុប្បន្នគឺស្លាកច្បាប់របៀបដែលនៅជាប់អគារតាវតឹង្សា) អោយគ្រប់គ្នាអាន លោកចាប់ផ្ដើមដាក់ផ្លូវការបដិបត្តិច្រើនៗយ៉ាងអោយមានច្បាប់ច្បាស់លាស់ឡើង ធ្វើអោយគ្រប់គ្នាមានការធ្វើការមានរបៀបមានផែនឡើងមកជាលំដាប់ ការដំណើរការកសាងវត្តបានសំរេចទៅហើយជាចំណែកច្រើន មានសាលាធំសំរាប់បដិបត្តិធម៌និងកុដិ ដោយសារតែវត្តទើបហ្នឹងកសាងរួចថ្មីៗ លោកយាយទើបអោយដំបូន្មានថា “លោកសង្ឃដែលបួសថ្មី ការដែលទេសនាអ្វីអោយជ្រាលជ្រៅ ប្រហែលនៅធ្វើមិនបាន ដែលគ្រាន់ហ្នឹងធ្វើបានគឺ ជាគំរូដែលល្អៗអោយញាតិញោមឃើញ ទោះបីជារឿងតូចៗក៏ដោយ…អោយចាត់ចែងគ្រប់យ៉ាងនៅក្នុងវត្តអោយមានរបៀប មិនថាការដាក់ស្បែកជើង អំបោស ក្រណាត់ជូត ធុងសំរាម គ្រប់យ៉ាងនៃជីវិតប្រចាំថ្ងៃអោយរៀបរយ ក្រោពីធ្វើអោយចិត្តយើងស្ងប់ហើយ សូម្បីតែញាតិញោមដែលមកវត្តមិនបានស្ដាប់ទេសនា តែបានជួបបានឃើញអ្វីទាំងអស់នេះ គេហ្នឹងបានឃើញគំរូដ៏ល្អនិងបានសប្បាយចិត្តត្រឡប់ទៅវិញ”

ប្ដូរឈ្មោះជាវត្តព្រះធម្មកាយ

ឆ្នាំព.ស.២៥២៤ បានមានការផ្លាស់ប្ដូរឈ្មោះពី “មជ្ឍមណ្ឌលពុទ្ធចក្កបដិត្តិធម៌” មកជា “វត្តព្រះធម្មកាយ” (លោកយាយអាយុ៧២ឆ្នាំ)

ផ្ទៃដី ២,០០០ រ៉ៃ និងសភាធម្មកាយសកល (សាលាប្រើប្រាស់ទូទៅ)

ប្រមាណឆ្នាំព.ស.២៥២៨ លុះមានមនុស្សមកបដិបត្តិធម៌ច្រើនឡើង ធ្វើអោយសាលាស្ដាប់ធម៌ដែលនៅលើផ្ទៃដីដើម ១៩៦ រ៉ៃ មិនគ្រប់គ្រាន់ហ្នឹងទទួលសាធុជន លោកឪថាំម់ាក់ឆះយោ លោកយាយ និងមូលនិធិធម្មកាយបានរួមជាមួយសាធុជនទិញដី ២,០០០ រ៉ៃជាង ពីកងមរតករបស់ ម.រ.វ.សុវផាន់ សនិតវង់ ដើម្បីចាត់កសាងមជ្ឍមណ្ឌលកណ្ដាលនៃការបដិបត្តិធម៌ ចាប់ផ្ដើមកសាងសាលាបដិបត្តិធម៌ថ្មីនៅខាងៗកំផែងវត្តនៅក្នុងផ្ទៃដីពីរពាន់រ៉ៃ ជាដំបូលស្លឹកចាក លើដីអង្គុយក្រាលស៊ីម៉ង់រៀបៗឈ្មោះថា សភាធម្មកាយសកល អាចទទួលសាធុជនបាន ១២,០០០ នាក់ (លោកយាយអាយុ៧៦ឆ្នាំ)

តមក សាធុជនធ្វើដំណើរមកច្រើនឡើងៗ ធ្វើអោយសភាធម្មកាយសកលដំបូលស្លឹកចាក មានកន្លែងអង្គុយនិងកន្លែងប្រើមិនគ្រប់គ្រាន់ ត្រូវជួលតង់ជាច្រើនកន្លែងជុំវិញកន្លែងពិធីកម្មធំ ឬការចាត់កម្មវិធីបុណ្យបដិបត្តិធម៌និងអប់រំការបង្រៀនសីលធម៌ ដូច្នេះ នៅឆ្នាំព.ស.២៥១៩ មូលនិធិធម្មកាយនិងសាធុជនបានរួមដៃរួមចិត្តគ្នាកសាងសភាធម្មកាយសកលខ្នាតធំ ជាសាលាប្រើប្រាស់ទូទៅពីរជាន់ នៅលើផ្ទៃដី ២៥០ រ៉ៃជាង ដែលនៅក្នុងផ្ទៃដីពីរពាន់រ៉ៃ អាចទទួលសាធុជនបាន ៣០០,០០០ នាក់ ជាន់ទីមួយប្រើសំរាប់ធ្វើជាចំណតរថយន្តបានជាង ១០,០០០ គ្រឿង មានបន្ទប់ប្រជុំជាច្រើនបន្ទប់ និងមានបន្ទប់ទឹកផ្ដល់ភាពងាយស្រួលគ្រប់ទិសទី

លោកយាយជាប្រធានកថិនសាមគ្គីលើកដំបូង

ឆ្នាំព.ស.២៥៣១ លោកយាយជាប្រធានកថិនសាមគ្គីរបស់វត្តព្រះធម្មកាយជាលើកដំបូង នៅថ្ងៃទី ៦ វិច្ឆិកា ព.ស.២៥៣១ (លោកយាយអាយុ៨០ឆ្នាំ)

ស្លរូបលោកតាវត្តប៉ាកណាមដោយមាសបរិសុទ្ធ

ឆ្នាំព.ស.២៥៣៧ លោកឪថាំម៉ាក់ឆះយោ លោកយាយនិងសិស្សានុសិស្ស ព្រមចិត្តគ្នាសម្ដែងក្ដីកត្តញ្ញូដោយការស្លរូបដូចលោកតាវត្តប៉ាកណាមដោយមាសសុទ្ធទំងន់ ១ តោន នៅថ្ងៃទី ២៥ កុម្ភះ ព.ស.២៥៣៧ ដោយមានព្រះថាំបញ្ញាបដី (លោកចៅប្រាគុណសម្ដេចព្រះមហារ៉ាត់មាំងខ្លាចារ្យ) ចៅអធិការវត្តប៉ាកណាម ផាស៊ីជេរឺន ជាប្រធានសង្ឃប្រកបពិធីចាក់មាស (លោកយាយអាយុ៨៥ឆ្នាំ)

ចាប់ផ្ដើមកសាងមហារធម្មកាយចេតិយ៍

ឆ្នាំព.ស.២៥៣៨ លោកឪថាំម៉ាក់ឆះយោ លោកយាយអាចារ្យ និងសិស្សានុសិស្សចាប់ផ្ដើមកសាងមហារធម្មកាយចេតិយ៍ (លោកយាយអាយុ៨៦ឆ្នាំ) ប្រើពេលវេលាកសាងរយះពេលជាច្រើនឆ្នាំ រហូតដល់ការតម្កល់អង្គព្រះធម្មកាយខាងក្រៅរបស់មហារធម្មកាយចេតិយ៍បានរួចរាល់ នៅថ្ងៃទី ២១ ធ្នូ ព.ស.២៥៤២

ស្លរូបលោកយាយដោយមាសបរិសុទ្ធ

ថ្ងៃទី ១ មករា ព.ស.២៥៤១ លោកឪថាំម៉ាក់ឆះយោនិងគណះសិស្សានុសិស្ស បានព្រមចិត្តគ្នាចាត់អោយមានពិធីស្លរូបដូចលោកយាយមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូង ដោយមាសសុទ្ធខ្នាតស្មើររូបពិតនៅទីលានមុខព្រះវិហារ (លោកយាយអាយុ៨៩ឆ្នាំ)

ការស្លរូបដូចគ្រូបាអាចារ្យជាមាសសុទ្ធទាំងអង្គដូច្នេះ ជាការសម្ដែងក្ដីកត្តញ្ញូយ៉ាងខ្ពង់ខ្ពស់ដែលសិស្សានុសិស្សមានដល់លោក ដោយសង្ឃឹមអោយរូបស្លដូចនេះជាតំណាងរបស់លោកប្រៀបដូចលោកនៅមានជីវិត ដើម្បីជាគ្រឿងរំលឹកដល់ការបដិបត្តិនិងគោលបំណងដ៏ធំធេងរបស់លោក ថែមទាំងជាការអោយកូនចៅដែលតាមមកនៅពេលក្រោយបានដឹងដល់គុណធម៌គុណវិសេស និងនាំលោកជាគំរូបុណ្យក្នុងការសាងបុណ្យបារមីអោយច្រើនឡើងៗទៅ

លោកយាយសុខភាពទន់ខ្សោយ

នៅរវាងឆ្នាំព.ស.២៥៤១-២៥៤៣ សុខភាពរបស់លោកយាយទន់ខ្សោយចុះ និងត្រូវការសំរាកច្រើនឡើង លោកយាយទើបមិនអាចចេញមកទទួលស្វាគមន៍និងបង្រៀនសិស្សានុសិស្សបាន តែទោះបីជាយ៉ាងហ្នឹងលោកក៏នៅចេញមកមើលការរីកចំរើនទៅមុខនៃការកសាងមហារធម្មកាយចេតិយ៍ជាប្រចាំ

លោកយាយអស់សង្ខា

ថ្ងៃទី ១០ កញ្ញា ព.ស.២៥៤៣ ពេលព្រឹក ទាបភ្លឺ លោកយាយបានអស់សង្ខាយ៉ាងសប្បាយដោយរោគជរា នៅមន្ទីពេទ្យកាសេមរ៉ាត ក្រុងថេប។ រួមអាយុបាន ៩១ ឆ្នាំជាង

ថ្ងៃបូជារាងកាយលោកយាយអាចារ្យ

ឆ្នាំព.ស.២៥៤៥ លោកឪថាំម៉ាក់ឆះយោ និងសិស្សានុសិស្សបានរួមគ្នាចាត់កម្មវិធីបូជារាងកាយរបស់លោកយាយមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូង នៅថ្ងៃអាទិត្យទី ៣ កុម្ភះ ព.ស.២៥៤៥ កម្មវិធីបុណ្យលើកនេះមានចៅអធិការព្រះសង្ខាធិកាមកពី ៣០,០០០ វត្តជាង ទូទាំងប្រទេសជាង ១០០,០០០ អង្គ ទទួលនិមន្តធ្វើដំណើរមករួមពិធីអុចភ្លើងកែវរលាយរាងលោកយាយអាចារ្យនៅវត្តព្រះធម្មកាយ

មហាវិហារលោកយាយអាចារ្យមហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង

នៃឋានះដែលលោកជាមហារបូជនីយះចារ្យអ្នកដែលឧទិសជីវិតកសាងវត្តព្រះធម្មកាយអោយសិស្សានុសិស្ស និងដើម្បីជាឱកាសក្នុងការហ្វឹកហាត់ព្រះធម៌ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដើម្បីអប់រំអភិវឌ្ឍកាយ វាចា ចិត្ត ចាត់ទុកជាការសន្សំបុណ្យបារមីដ៏ធំធេងជាងគ្រប់ៗជីវិត លោកឪនិងសិស្សានុសិស្សរបស់លោកបានព្រមចិត្តគ្នាកសាងមហារវិហារលោកយាយអាចារ្យមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូង ដោយប្រើផ្ទៃដីនៅលើកោះកណ្ដាលទឹកនៅក្នុងអាណាបរិវេណដើមរបស់វត្តព្រះធម្មកាយ សំរាប់ជាស្ថានទីតម្កល់រូបស្លមាសរបស់លោក ដើម្បីប្រគេនជាកិត្តិយសប្រកាស់កេរ្តិ៍ឈ្មោះនិងចារឹកប្រវត្តិសាស្ត្ររបស់មហារឧបាសិកាអ្នកដែលមានគុណចំពោះព្រះពុទ្ធសាសនានិងវិជ្ជាធម្មកាយ ដើម្បីអោយក្រាបសំពះសក្ការះបូជាជាសិរីមង្គលដល់ខ្លួនឯង ព្រមហ្នឹងរំលឹកនឹកដល់ព្រះគុណនិងគុណអំពើល្អរបស់លោក គ្រប់គ្នាដែលមកមហារវិហារនេះដែលប្រៀបដូចភ្នំមាសនៃអំពើល្អ ធ្វើអោយកើតកំលាំងចិត្តជាកំលាំងជម្រុញអោយសាងគុណអំពើល្អរហូតកើតផលសំរេចដូចលោកយាយអាចា្យ អ្នកដែលកើតមកនៅក្នុងលោកនេះដើម្បីធ្វើប្រយោជន៍សុខអោយកើតឡើងដល់សព្វសត្វទាំងឡាយ

ថ្ងៃទី ១៤ មិនា ព.ស.២៥៤៥ បានចាប់ផ្ដើមកសាងមហារវិហារលោកយាយអាចារ្យមហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង ដើម្បីជាវិមានអនុស្សាវរីយ៍រំលឹកដល់លោកយាយ និងបានតែងតាំងដោយលើកកំពូលមហារវិហារឡើងនៅថ្ងៃទី ១០ កញ្ញា ព.ស.២៥៤៦

 

សាលាឆាន់លោកយាយអាចារ្យមហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង

ឆ្នាំព.ស.២៥៤៦ ដើម្បីជាការស្នងគោលបំណងដ៏សំខាន់របស់លោកយាយអាចារ្យ ដែលលោកប្រាថ្នាអោយមានការប្រគេនចង្ហាន់ដល់ព្រះភិក្ខុនិងសាមនេន អោយកើតបានទៅយ៉ាងព្រមព្រៀងដើម្បីមិនអោយលោកត្រូវកង្វល់ចិត្តក្នុងរឿងឆាន់ ហ្នឹងមានវេលាក្នុងការប្រព្រឹត្តបដិបត្តិធម៌ សិក្សាព្រះធម៌ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដើម្បីបង្រៀនខ្លួនឯងនិងញាតិញោមបានយ៉ាងពេញលេញ

សាលាឆាន់លោកយាយមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូង ទើបបានចាប់ផ្ដើមកសាងនៅថ្ងៃទី ៥ មករា ព.ស.២៥៤៦ ក្រោយពីរួចរាល់ហើយបានចាប់ផ្ដើមប្រើស្ថានទីនៅថ្ងៃទី ៣១ កក្កដា ព.ស.២៥៤៧ ដោយសាលាឆាន់នេះប្រើផ្ទៃដី ៣២,០០០ ម៉ែត្រ ទទូលព្រះភិក្ខុ-សាមនេនព្រអគ្នាបាន ៦,០០០ អង្គ

អគារ ១០០ ឆ្នាំ លោកយាយអាចារ្យមហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង 

ឆ្នាំព.ស.២៥៥២ ជាវេលាគំរប់អាយុ ១០០ ឆ្នាំរបស់លោកយាយអាចារ្យ លោកឪថាំម៉ាក់ឆះយោបានអញ្ជើញសិស្សានុសិស្សអោយមករួមគ្នាសម្ដែងក្ដីកត្តញ្ញូធម៌ចំពោះលោកយាយអាចារ្យ។ បូជាធម៌លោកដោយការកសាងអគារ ១០០ ឆ្នាំ លោកយាយអាចារ្យមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូង

អគារ ១០០ ឆ្នាំ លោកយាយអាចារ្យ។នេះ ជាស្ថាបត្រកម្មរូបមូល ជារូបទ្រង់ទ្រាយសកលមិនមានកាលវេលា មានភាពទាន់សម័យជានិច្ចដូចដួងអាទិត្យដួងច័ន្ទ ដែលអោយពន្លឺភ្លឺដល់មនុស្សលោកជានិច្ចមក ស្លុះបញ្ចាំងអោយឃើញ “ភាពស្ងប់ ភ្លឺ ស្ងប់” កើតទៅតាមគោលការណ៍ការកសាងវត្តព្រះធម្មកាយដែលលោកយាយលោកបានដាក់គ្រឹះការអភិវឌ្ឍវត្តនៅលើសេចក្ដីស្អាតអនាម័យនិងមានរបៀប

អគារខ្នងនេះជាចំណុចកណ្ដាលនៃការស្ដារសីលធម៌លោក ដើម្បីផ្សប់ផ្សាយព្រះពុទ្ធសាសនា វិជ្ជាធម្មកាយទៅទូទាំងលោក រួមខ្សែទំនាក់ទំនងរវាងពុទ្ធបុត្រនិងគ្រប់អង្គការពុទ្ធទូទាំងពិភពលោក និងជាចំណុចរួមការងារសាងបារមីទាំងអស់របស់វត្តព្រះធម្មកាយ ដែលភ្ជាប់គ្រប់ការងារពីអតិតដល់បច្ចុប្បន្ន ឆ្ពោះទៅអនាគត ដើម្បីលើកតម្កើងព្រះធម៌ពាក្យប្រៀនប្រដៅរបស់អង្គសម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់អោយផ្សប់ផ្សាយទៅទូលំទូលាយទៅគ្រប់ទិសទូទាំងពិភពលោក

លោកយាយមហាររតនឧបាសិកាច័ន្ទ ខុននុកយ៊ូង លោកជាគំរូដើមបុណ្យនៃការសន្សំបុណ្យបារមី ដែលយកជីវិតមកភ្នាល់យ៉ាងដាច់ខាត ជាអ្នកអោយកំណើតវត្តព្រះធម្មកាយ ជាអ្នកដែលនៅខាងក្រោយសេចក្ដីសំរេចទាំងអស់ទាំងមូលរបស់វត្តព្រះធម្មកាយ

គ្រប់រឿងគ្រប់យ៉ាងដែលលោកគិត និយាយ ធ្វើ សុទ្ធតែមានភាពស្អាតស្អំបរិសុទ្ធ ពិសោធបានពីការងារគ្រើមគឺ ការងារទូទៅ លោកក៏ធ្វើបានយ៉ាងល្អិតប្រណិត សំឡឹងបានគ្រប់ជុំវិញ កែច្នៃផ្លាស់ប្ដូរប្រើបានយ៉ាងសមគួរ ចំណែកការងារល្អិតគឺ ការងារបដិបត្តិសមាធិភាវនា លោកក៏មានភាពជំនាញ ទាំងប្រព្រឹត្តបដិបត្តិសមជាអ្នកសាងបារមី ដូចអ្នកបួសនៅកាលមុនដែលធ្វើតាមព្រះធម៌ពាក្យប្រៀនប្រដៅរបស់ព្រះបរមសាស្ដាយ៉ាងមិនមានចន្លោះ ទោះបីមិនដឹងអក្សតែជំនាញធ្វើបានពិតតាមច្បាប់ធម៌បានយ៉ាងអស្ចារ្យ ប្រវត្តិជីវិតរបស់លោកពិតជាស្រស់ស្អាត លោកទើបបានកើតជាមហារបូជនីយចារ្យ អ្នកដែលសមគួរចំពោះការគោរពលើកតម្កើងរបស់មនុស្សនិងទេវតា មានព្រះគុណដែលរកអ្វីផ្ទឹមមិនបានចំពោះសព្វសត្វទាំងឡាយ