លោកឪថាត់តះឈីវោ

ជាគ្រូបាអាចារ្យរបស់ពួកយើងទាំងឡាយ

 

“ផាដេច…សុំអោយព្យាយាមរក្សាខ្លួនអោយល្អ តទៅខាងមុខ ឈ្មោះរបស់អ្នកទៅដល់ណា ព្រះពុទ្ធសាសនាហ្នឹងទៅដល់ហ្នឹង”

     

មិនដឹងថាព្រោះដោយញ្ញាណដឹង ឬ ព្រោះមើលពីលក្ខណះរូបរាងរបស់ក្មេងប្រុសដែលខិតខំព្យាយាមជាមួយការហ្វឹកសមាធិ ធ្វើអោយបានឃើញថាដុងខាងនេះបាន ទើបធ្វើអោយព្រះវិបស្សនាចារ្យដ៏ល្បីឈ្មោះ លោកឪបុ៊នថាំ វត្តខៅឡេម ខេត្តកានចណបុរី បានពោលពាក្យទោះទាយនេះទុកមុនហ្នឹងលោកទទួលមរណះភាពមិនប៉ុន្មានឆ្នាំ

ពេលវេលាកន្លងទៅជាង 50 ឆ្នាំ បូកជាមួយបុណ្យបារមីដែលបានសន្សំជាច្រើនឡើងជាឡំដាប់ ពីក្មេងប្រុសអាយុ 17 ឆ្នាំនៅថ្ងៃហ្នឹង រហូតដល់មកក្លាយជាព្រះមហារថេរះវ័យ 80 ឆ្នាំនៅថ្ងៃនេះ កេរ្តិ៍ឈ្មោះរបស់លោកព្រះតេជព្រះគុណព្រះរាជភាវនាវិរិយគុណ (ផាដេច ថាត់តះឈីវោ)នៃវត្តព្រះធម្មកាយ ក៏បានល្បីល្បាញទៅទូទាំងផែនដី សមហ្នឹងពាក្យទោះទាយនៅគ្រាហ្នឹង

នៅលើខ្សែផ្លូវជាងពាក់កណ្ដាលពិភពលោកដែលលោកបានចារិកឆ្លងកាត់ទៅ ធ្វើអោយមហារជនជាច្រើន បានទទួលបានភាពភ្លឺថ្លានិងសន្តិសុខដែលលោកនាំទៅប្រគល់អោយរហូតរយះពេលជាយូរកន្លងមក មិនថាលោកត្រូវពិបាកធ្វើតួនាទី ឬ មានឧបសគ្គតិចច្រើនបុណ្ណា ក៏នៅមិនដែលមានអ្នកណាបានលឺពាក្យថា “ទ្រាំលែងបាន”របូតចេញពីមាត់របស់លោកឡើយសូម្បីតែមួយដង

 

លោកប្រកាន់គំនិតថា អ្នកសាងបារមីត្រូវមិនមានលក្ខខណ្ឌអ្វី មិនរាថាយដល់ឧបសគ្គណាឡើយទាំងអស់ ដូចច្នេះលោកទើបបានប្រឹងប្រែងធ្វើការសាងបារមីយ៉ាងពេញលេញ ទាំងការហ្វឹកអប់រំខ្លួនអោយស្រស់ស្អាតតាមព្រះធម៌វិន័យ និងការបង្រៀនអ្នកដទៃអោយដឹងតាម រហូតដល់ការកសាងវត្ត សាងព្រះសង្ឃ សាងមនុស្ស និងសាងសន្តិសុខដល់មនុស្សលោក

 

“ថាត់តះឈីវោ ប្រែថា អ្នកថ្វាយជីវិតហើយចំពោះព្រះសាសនា”

ហ្នឹងគឺ គោលបំណងរបស់លោកឪឬលោកគ្រូមិនធំ អ្នកដែលជាគំរូបុណ្យគំរូបែបរបស់អ្នកសាងបារមីលោកនេះ

លោកឪថាំម៉ាក់ឆះយោ និយាយដល់លោកឪថាត់តះឈីវោ
តួនាទីរបស់លោកឪថាត់តះឈីវោ នៃការកសាងវត្តព្រះធម្មកាយ
ពាក្យប្រៀនប្រដៅរបស់លោកឪថាត់តះឈីវោ

 ខ្សែផ្លូវនៃការសាងបារមី 

លោកឪថាត់តះឈីវោ មាននាមដើមថា ផាដេច ផង់សាវ៉ាត់ លោកចាប់កំណើតនៅក្នុងគ្រួសារធ្វើចំការនៅខេត្តកានចណបុរី នៅថ្ងៃសៅទី 21 ធ្នូ ព.ស. 2483 ញោមបិតាឈ្មោះ នាយសុន ផង់សាវ៉ាត់ ញោមមាតាឈ្មោះ នាងហួយ ផង់សាវ៉ាត់

អាស្រ័យដែលញោមបិតារបស់លោកជាមនុស្សដែលឧស្សាហ៍និងមានគំនិតវែងឆ្ងាយជាងអ្នកចំការទូទៅ ទើបបានព្យាយាមអប់រំកូនៗគ្រប់គ្នាអោយបានល្អទាំងផ្នែកការសិក្សានិងការប្រព្រឹត្ត ថែមទាំងឧបនិស្ស័យរបស់ព្រះតេជព្រះគុណលោកឪក៏ជាអ្នកដែលស្រឡាញ់ការរកចំណេះដឹងនិងយកចិត្តទុកដាក់ក្នុងការហ្វឹកសមាធិមកតាំងពីវ័យក្មេង នៅគ្រាដែលលោករៀននៅសាលារៀនវិសុតរាំងសី ខេត្តកានចណបុរី ដោយលោកជាអ្នកចូលចិត្តអានសៀវភៅ អានបានទាំងអស់គ្រប់ប្រភេទ ពោលបានថាសៀវភៅដែលនៅក្នុងបន្ទប់សៀវភៅប្រចាំខេត្តមានប៉ុណ្ណាក៏សុទ្ធតែឆ្លងកាត់ភ្នែករបស់លោកគ្រប់ក្បាល

សៀវភៅដែលលោកចាប់អារម្មណ៍ជាពិសេសក៏គឺ សៀវភៅដែលទាក់ទងហ្នឹងសមាធិ ជាពិសេសវិធីការហ្វឹកសមាធិនៅក្នុងគម្ពីវិសុទ្ធិមគ្គ គម្ពីបុរាណដែលរចនាដោយព្រះពុទ្ធខូសាចារ្យ ក្រោយពីអានគម្ពីនេះហើយធ្វើអោយលោកចង់ហ្វឹងសមាធិណាស់ ហើយលុះបានហ្វឹកដោយខ្លួនឯងមិនបានផល ទើបត្រូវស្វងរកអាចារ្យបង្រៀនសមាធិ តែចៅកម្ម រកទៅរកមកក៏ចៃដន្យទៅជួបអាចារ្យដែលហ្វឹកសមាធិដើម្បីប្រយោជន៍របស់រឹទ្ធ ទើបធ្វើអោយលោកវង្វេងផ្លូវទៅមួយគ្រា ទៅហ្វឹងវិជ្ជាស្បែងស្វឹត លុយភ្លើង ដោះគន្លឹះទ្វា គ្រាហ្នឹងមិនដឹងឡើយថាវិជ្ជាដែលហ្វឹកហ្នឹងជាវិជ្ជាមារ ឈ្លក់វង្វេងគិតថាជាវិជ្ជាព្រះ

យ៉ាងណាដ៏ដោយ អ្វីដែលនៅជាប់នៅក្នុងចិត្តលោកមកគ្រប់ពេលវេលាក៏គឺ ភាពចាប់អារម្មណ៍នៃរឿងនរក ឋានសួគ៌ ដូចច្នេះទោះបីជាបានរៀនវិជ្ជាដែលធ្វើអោយមានរឹទ្ធខ្លាំងប៉ុណ្ណា តែវិជ្ជាទាំងអស់ហ្នឹងក៏មិនអាចពន្លត់ការចង់ដឹងនៃរឿងនរក ឋានសួគ៌បានឡើយ លោកទើបនៅតែស្វែងរកអ្នកដែលមានចំណេះដឹងនៃរឿងនេះជារឿយមក ពេលខ្លះដល់ថ្នាក់ទៅរកដល់ព្រៃដល់ភ្នំ ទៅហ្វឹកសមាធិជាមួយព្រះអាចារ្យនានា ល្មមមានឱកាសក៏ច្រើនតែសាកសួរដល់រឿងនរក ឋានសួគ៌រាល់លើក តែក៏នៅមិនធ្លាប់បានទទួលចម្លើយដែលច្បាស់ត្រូវចិត្តឡើយសូម្បីតែម្ដង គ្រូខ្លះប្រាប់ថានរក ឋានសួគ៌មានពិត ទេវតា នាងទេពអប្សមានពិត តែក៏ត្រឹមតែជាជំនឿដែលបានសិក្សាមក នៅមិនទាន់មានការអះអាងថាធ្លាប់ទៅមកហើយសូម្បីតែម្នាក់

លុះខ្សែផ្លូវបុណ្យនៅមិនទាន់បើក លោកក៏បានតម្រង់នៅក្នុងវិជ្ជាស្បែកស្វឹត លុយភ្លើងហ្នឹងតទៅទៀតមួយរយះតាមប្រសារក្មេងកំលោះ រហូតដល់ចប់ពីសាលារៀនត្រៀមទៅសិក្សាបន្តនៅគណះកសិកម្ម មហាវិទ្យាល័យកាសេតសាត នៅក្នុងឆ្នាំ ព.ស. 2503

 

 ជួបកល្យាណមិត្ត 

យ៉ាងណាក៏ដោយ លុះបុណ្យចាស់របស់លោកមកដល់ ទើបបានធ្វើអោយលោកបានមកជួបជាមួយកល្យាណមិត្តមុនហ្នឹងវង្វេងផ្លូវទៅឆ្ងាយរហូតដល់បកក្រោយវិញមិនបាន ហ្នឹងគឺ ក្រោយពីលោកទើបហ្នឹងបានត្រឡប់ពីប្រទេសអូស្រ្តាសីដើម្បីមកសិក្សាប្រមូលវិជ្ជា លំដាប់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យកាសេតសាត ក៏បានមានឱកាសជួបជាមួយព្រះតេជព្រះគុណលោកឪថាំម៉ាក់ឆះយោ ដែលគ្រាហ្នឹងជានិសិត្សជំនាន់ប្អូនឆ្នាំទី 4 ជាហេតុការណ៍ដែលលោកចាំមិនមានថ្ងៃភ្លេច

ថ្ងៃហ្នឹងជាថ្ងៃអាទិត្យទី 27 វិច្ឆិកា ព.ស. 2509 ដែលជាថ្ងៃបណ្ដែតប្រទីប យប់ហ្នឹងលោកកាន់ដបស្រាទៅចាក់ចែកអោយសិស្សជំនាន់ប្អូនមួយក្រុមដែលនៅក្នុងបណ្ដាប្អូនៗណាក៏ទទួលស្រាទៅផឹក តែមានតែម្នាក់ដែលបដិសេធ ថែមទាំងជាការបដិសេធដោយហេតុផលដែលប៉ះទង្គិចចិត្តលោកជាខ្លាំងថាកាន់សីល ព្រោះលោកក៏ធ្លាប់កាន់សីល 5 ពីមុនមក គ្រាហ្វឹកសមាធិដើម្បីរៀនវិជ្ជាអមត ធ្វើអោយប៉ះទង្គិចចិត្តជ្រៅៗថាប្អូនម្នាក់នេះមិនធម្មតា តែស្ដាយដែលយប់ហ្នឹងស្រវឹងពេកធ្វើអោយចាំមុខមិនបាន ហើយក៏មិនបានសួរឈ្មោះទុកទៀតផង

ព្រឹកស្អែកឡើងលុះបាត់ស្រវឹង ទើបបានតាមរកប្អូនដែលប្រាប់ថាកាន់សីលម្នាក់ហ្នឹងរហូតដល់ជួប មកដឹងពេលក្រោយថាឈ្មោះ ឆៃយ៉ាប៊ូន សុទ្ធិផុន លុះបានជួបមុខបាននិយាយជាមួយដោយមិនមានរឹទ្ធស្រាមកបិតបាំងទើបចូលចិត្ត មានអាម្មណ៍ថាមានអធ្យាស្រ័យដ៏ល្អ ចង់ទទួលជាសិស្សគូចិត្ត សង្ឃឹមចង់ផ្ទេរវិជ្ជាអមតអោយ តែមុនហ្នឹងផ្ទេរវិជ្ជាអោយក៏ត្រូវសាកសួរដល់ភូមិធម៌ជាមុនសិន តមក ទើបមានការសាកសួរដល់ភូមិធម៌ ចាប់ផ្ដើមពីសំនួរស្រួលៗសិន យ៉ាប់ក៏ចូលដល់ការបើកព្រះត្រៃបិដកតែម្ដង ដោយលោកក៏បានអានតំរាមកជាច្រើន សំនួរទើបច្រើនជាធម្មតា ការប្រលងភូមិធម៌ធ្វើទៅជាច្រើនថ្ងៃរហូតដល់គ្រុនក្ដៅទាំងគូ សួរសំនួរណាក៏ឆ្លើយបាន គ្មានទល់ច្រកឡើយ ពីការតាំងចិត្តចង់ទទួលជាសិស្សក៏ស្រាប់តែត្រូវគិតសាជាថ្មី ព្រោះមើលភូមិធម៌របស់ម្ខាងទៀតហើយ ខ្ពស់ជាងបស់លោកណាស់

នៅសល់សំនួរសំខាន់ដែលកាត់ក្ដីរឿងចុងក្រោយគឺរឿងនរក ឋានសួគ៌ លុះសួររឿងនេះទៅហើយក៏គិតនៅក្នុងចិត្តថា បើឆ្លើយតបដូចដែលអ្នកដទៃឆ្លើយប្រហែលលើកតម្កើងបានតែត្រឹមព្រះត្រៃបិដកដើរបាន ក៏ប៉ុន្តែចម្លើយដែលបានបែរជាឆ្លើយបានយ៉ាងច្បាស់ អះអាងដោយក្ដីប្រាកដចិត្តថានរកមានពិត ឋានសួគ៌មានពិត អ្នកដែលអាចទៅមើលនរកទៅមើលឋានសួគ៌បាន នៅមានជីវិតនៅមានរូបរាងគឺ លោកយាយអាចារ្យច័ន្ទ ខុននុកយ៊ូង ជាយាយជីនៅវត្តប៉ាកណាម ផាស៊ីជេរឺន

ជឿចុះបងដេច ពិតមួយលានភាគរយ ហើយបើបងដេចចង់ទៅឃើញនរក ឋានសួគ៌ ដោយខ្លួនឯង លោកក៏បង្រៀនអោយបាន

លុះបានឃើញហ្នឹងភ្នែកហើយព្រមទទួលនៃភូមិធម៌របស់សិស្សប្អូនម្នាក់នេះហើយ ចាប់តាំងពីថ្ងៃហ្នឹងមកលោកទើបបានលើកព្រះតេជព្រះគុណលោកឪថាំម៉ាក់ឆះយោឡើងជាឋានះគ្រូបាអាចារ្យ។ទោះបីអាយុជាប្អូនក៏ដោយ តែលោកក៏លះបង់ទិដ្ឋិព្រមជាសិស្សដោយក្ដីពេញចិត្ត ចាត់ទុកជាការឆ្លងជំហានដំបូងនៃការប្រកាន់ខ្លួនចាស់ជាងនៅក្នុងមហាវិទ្យាល័យកាសេតសាត ពេលនៅជាមួយគ្នា ក៏អោយអង្គុយដេកខ្ពស់ជាង ដើម្បីជាការផ្ដល់កិត្តិយសការគោរពនិងការក្រែងចិត្ត

 

 ជួបលោកយាយអាចារ្យ។ 

ពាក្យប្រាប់របស់ព្រះតេជព្រះគុណលោកឪថាំម៉ាក់ឆះយោ ថាលោកយាយអាចារ្យ។ជាអ្នកដឹងពិតរឿងនរក ឋានសួគ៌ ហើយលោករីករាយហ្នឹងបង្រៀនអោយ ធ្វើអោយព្រះតេជព្រះគុណលោកឪថាត់តះឈីវោសប្បាយចិត្តជាខ្លាំង តែការដែលបានជួបលោកយាយអាចារ្យ។មិនមែនជារឿងងាយៗព្រោះដោយក្ដីដែលលោកយាយអាចារ្យ។លោកជាដូនជីជរា ស្រឡាញ់ភាពស្ងប់ស្ងាត់រៀបរយ មិនចូលចិត្តមនុស្សដែលនិយាយច្រើន ព្រះតេជព្រះគុណលោកឪថាំម៉ាកឆះយោ ទើបបានឃាត់ខ្លួនលោកទុកដើម្បីអប់រំការហ្វឹកសមាធិដំណាក់ការដំបូងនិងកែច្នៃកិរិយាអោយព្រមជាមុនសិន 3 ខែ ទើបបាននាំមកជួបលោកយាយអាចារ្យ។

លុះបានជួបលោកយាយអាចារ្យ។គ្រាដំបូងក៏កើតសទ្ធាជ្រះផ្លានៃខ្លួនរបស់លោកឡើងមកភ្លាម ប្រៀបដូចមាននិស្ស័យជាមួយគ្នាមកពីមុន អារម្មណ៍សប្បាយចិត្តធ្វើអោយភ្លេចសន្យាដែលអោយជាមួយអ្នកដែលនាំមកអស់រលីង ទើបបានសួរទៅភ្លាមថា

“យាយ លោកឆៃយ៉ាប៊ូន គេថាយាយនាំទៅមើលនរក ឋានសួគ៌បាន ពិតឬអត់”

“ពិត យាយធ្លាប់ទៅជួយឪពុកចេញពីនរកមកហើយ”

លុះជួបចម្លើយដែលត្រង់ទៅត្រង់មកដោយមិនបាច់គិតបែបនេះ លោកក៏ប្រាប់ខ្លួនឯងភ្លាមថា ពេលនេះបានជួបមនុស្សពិតដែលតាមរកមកជាយូរសែនយូរហើយ ក្ដីសទ្ធាកាន់តែខ្លាំងឡើង តែនៅតែសួរបន្ត

“ចុះដូចខ្ញុំនេះទៅមើលបានអត់”

“បានតើ លោកមានបុណ្យច្រើនស្រាប់ហើយ ទើបបានមកដល់ទីនេះ យ៉ាងនេះហ្វឹកមិនយូរទេ”

ចាប់ពីថ្ងៃហ្នឹងមក ចិត្តរបស់ព្រះតេជព្រះគុណលោកឪបានចងភ្ជាប់ជាមួយលោកយាយអាចារ្យ។ ព្រមប្រគល់កាយថ្វាយជីវិតអោយលោកអប់រំនិស្ស័យដោយមិនមានលក្ខខណ្ឌអ្វីឡើយទាំងអស់ ប្រៀបដូចជាធ្លាប់កើតជាសិស្សនៅក្រោមការគ្រប់គ្រងរបស់លោកមកជាយូរច្រើនភពច្រើនជាតិ

សំរាប់ការហ្វឹកសមាធិជាមួយលោកយាយអាចារ្យ។នៅគ្រាដំបូងៗ លោកត្រូវតស៊ូពុះពាជាមួយឧបសគ្គមិនតិចឡើយ គឺពេលអង្គុយសមាធិទៅមួយសន្ទុះវាកើតការមិនស្រួលដកដង្ហើមមិនចេញវេទនាជិតទ្រាំមិនបាន ក៏បានអាស្រ័យលោកយាយអាចារ្យ។ជួយគ្រប់គ្រង ជួយកែអោយរហូតដល់អាការះហ្នឹងធូស្បើយបាត់ទៅ ដោយលោកប្រាប់ដល់សាហេតុនេះថា

“លោកហ្វឹកវិជ្ជាខ្មៅមកច្រើន អាចារ្យចាស់ៗគេមិនព្រមអោយលោកប្ដូរផ្លូវ គេមករារាំង”

ដោយក្ដីដែលលោកជាអ្នកមានចិត្តមុះមុតដាច់ខាត មានទឹកចិត្ត ធ្វើអ្វីធ្វើពិត លះបង់ទាំងជីវិត នៅមិនយូរធម៌របស់លោកក៏បានរីកចំរើនទៅមុខជាលំដាប់ រហូតដល់បានតម្លើងឋានះមកកើតជាអ្នកជួយបង្រៀនសមាធិដល់អ្នកដែលមកបដិបត្តិធម៌នៅផ្ទះថាំប្រាសិទ្ធនៅវត្តប៉ាកណាម ផាស៊ីជេរឺន សំរាប់ហេតុផលថាហេតុអ្វីលោកយាយអាចារ្យ។ទើបប្រគល់អោយលោកធ្វើជាអ្នកជួយបង្រៀនសមាធិហ្នឹង មកបានចម្លើយនៅពេលក្រោយពីព្រះតេជព្រះគុណលោកឪថាំម៉ាកឆះយោថា

 “លោកយាយសសើរថាបងដេចជាអ្នកដែលមានមានះប្រកាន់ខ្លួន ចេះដឹងសាងការងារហើយ នៅជាមនុស្សមានភាពកត្តញ្ញូ យាយថាអ្វីក៏មិនដែលខឹង លោកថាបងដេចមិនមាននិស្ស័យកេងប្រវញ្ច ធ្វើជាគ្រូគេបាន”

ក្រោយពីព្រះតេជព្រះគុណលោកឪថាំម៉ាកឆះយោ បានលះបង់ភេទគ្រហស្ថចូលដល់ភេទសមណះឧទិសជីវិតជាពុទ្ធបូជាកាលពីឆ្នាំ ព.ស. 2512 ហើយ លោកយាយអាចារ្យទើបមានបំណងគិតចង់កសាងវត្តដើម្បីជាចំណុចកណ្ដាលនៃការផ្សប់ផ្សាយព្រះសាសនាអោយរីកធំឡើង តាមតួនាទីដែលព្រះតេជព្រះគុណលោកតាវត្តប៉ាកណាមបានប្រគល់អោយមុនហ្នឹងលោកមរណះភាព លោកយាយអាចារ្យ។បាននាំគណះដែលនៅផ្ទះថាំប្រសិទ្ធអធិដ្ឋានចិត្តសុំអោយបានដីធ្លីសំរាប់កសាងវត្តមួយរយះ បន្តមកមិនយូរ លុះចុងឆ្នាំ ព.ស. 2512 ក៏បានដីកសាងវត្តមកសមហ្នឹងចិត្ត ដោយការបរិច្ចាគរបស់អ្នកស្រីប្រាយ៉ាត់ ផេតយះផុងសាវិសុតថាធិបតី ចំនួន 196 រ៉ៃ នៅខេត្តប៉ាថុមថានី លុះបានដីមកហើយក៏ចាប់ផ្ដើមកសាងវត្តតាំងពីដើមឆ្នាំ ព.ស. 2513

ពេលហ្នឹងទោះបីព្រះតេជព្រះគុណលោកឪថាត់តះឈីវោ កំពុងមានតួនាទីការងាររីកចំរើននៅក្នុងតំណែងកម្មការអ្នកចាត់ការផ្នែកលក់របស់របស់ក្រុមហ៊ុនឯកជនមួយក៏ដោយ តែលុះបានកសាងវត្តលោកក៏បានសំរេចចិត្តលាចេញពីការងារចោលប្រាក់ចំនូល ចោលតំណែងការងារល្អៗដែលគ្រប់គ្នាប្រាថ្នា ដើម្បីមកនៅរក្សាផែនដីនិងគ្រប់គ្រងការកសាងវត្តយ៉ាងពេញលេញ ហៅថាព្រមវៃឆ្នាំងបាយ យកជីវិតមកប្ដូរតែម្ដង

 ភេទបព្វជិត 

ទោះបីព្រះតេជព្រះគុណលោកឪថាត់តះឈីវោ បានតាំងសច្ចះវាចាថាហ្នឹងប្រព្រឹត្តព្រហ្មចារីធម៌រហូតអស់មួយជីវិតតាំងពីដើមឆ្នាំ ព.ស. 2513 ហើយក៏ដោយ តែនៅគ្រាដំបូងៗហ្នឹងលោកនៅតឹងរឹងជាមួយការងារកសាងវត្ត មិនគិតរឿងបួសឡើយ លោកយាយអាចារ្យ។ក្រែងថាលោកអាចភ្លាត់ភ្លាំងខុសសច្ចះដែលធ្លាប់អោយ ថ្ងៃមួយទើបពោលដាស់តឿនសតិលោកឡើងមក

            “លោកដេច លោកនៅផ្លូវលោកមិនបានទេណ៎ា ព្រោះលោកជាមនុស្សចិត្តទូលាយ មានសម្បត្តិអ្វីក៏អោយគេអស់ បើមានគ្រួសារច្បាស់ជាលំបាកដូចព្រះវេស្សន្តរ”បន្តមកលោកយាយអាចារ្យ។ទើបប្រាប់បន្តទៀតថា

            “លោកកើតមកដើម្បីសាងបារមីតែប៉ុណ្ណោះ បួសចុះ ហើយហ្នឹងប្រសព្វក្ដីសំរេចគ្រប់យ៉ាងតាមដែលត្រូវការ លោកជាមនុស្សមានភាពព្យាយាម លោកមានសិទ្ធហ្នឹងដឹងឃើញធម៌បាន ព្រោះដូចច្នេះ បួសទៅ យាយកំណត់ថ្ងៃអោយ”

ដូចច្នេះ ព្រះតេជព្រះគុណលោកឪថាត់តះឈីវោ ទើបបានបព្វជិតឧបសម្ប័ទ នៅផាត់ថះសីមាវត្តប៉ាកណាម ផាស៊ីជេរឺន នៅថ្ងៃទី 19 ព.ស.2514 ដោយមានចៅប្រាគុណសម្ដេចព្រះមហាររ៉ាត់មាំងក្លាចារ្យ ជាព្រះឧបជ្ជាយ

 គំរូរបស់គ្រូបាអាចារ្យដ៏ប្រសើរ 

ជីវិតនៅភេទបព្វជិតរបស់ព្រះតេជព្រះគុណលោកឪថាត់តះឈីវោ ជាជីវិតដែលបានលះបង់ឧទិសជីវិតដើម្បីការងាររបស់ព្រះពុទ្ធសាសនាមករហូត ចាប់តាំងតែវស្សាដំបូងរហូតដល់វស្សា 40 ក្រៅពីការហ្វឹកខ្លួនឯងអោយស្រស់ស្អាតតាមព្រះធម៌វិន័យហើយ លោកនៅបានលះបង់ធ្វើការងារតាមគោលបំណងដែលមានតាំងពីដើមរបស់គណះជំនាន់ដើមដែលកសាងវត្ត ហ្នឹងគឺ សាងវត្តអោយក្លាយជាវត្ត សាងព្រះសង្ឃអោយក្លាយជាព្រះសង្ឃ និងសាងមនុស្សអោយក្លាយជាមនុស្សល្អមានសីលធម៌ ភារកិច្ចរបស់លោកដែលបានទទួលពីព្រះតេជព្រះគុណលោកឪថាំម៉ាកឆះយោក៏គឺ អោយធ្វើជាអ្នកទទួលខុសត្រូវមើលថែការសិក្សាអប់រំរបស់ព្រះភិក្ខុសាមនេន ឧបាសក ឧបាសិកា និងញាតិញោមសាធុជនទាំងឡាយ

ដោយព្រះតេជព្រះគុណលោកឪថាត់តះឈីវោ លោកជាអ្នកដែលប្រឹងប្រែងនៃការរកចំណេះដឹងនិងសិក្សា ពូកែសង្កេត ពូកែគិតរកហេតុផល ទើបធ្វើអោយលោកក្លាយជាអ្នកដែលមានចំណេះដឹងនៃសាស្ត្រនានាជាច្រើន មិនថានៅផ្នែកព្រះធម៌វិន័យ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ការគ្រប់គ្រងការកសាងវត្ត ការមើលថែរក្សាសុខភាពជាដើម ដោយហេតុនេះទើបមានពាក្យពោលលើកតម្កើងលោកនៅក្នុងក្រុមសិស្សទាំងខាងព្រះភិក្ខុសាមនេននិងញាតិញោម ឧបាសក ឧបាសិកា ទូទាំងពិភពលោកថា

            “ព្រះតេជព្រះគុណលោកឪថាត់តះឈីវោ អ្នកដែលជាគ្រូបាអាចារ្យរបស់ពួកយើងទាំងឡាយ”

            នេះចាត់ទុកជាពាក្យពោលដែលត្រង់ជាមួយខ្លួនរបស់លោកជាទីបំផុត

ព្រោះការងារដែលលោកស្រឡាញ់បំផុត លះបង់ប្រឹងប្រែងបំផុត ហើយនិងធ្វើបានល្អបំផុតក៏គឺការងារ “គ្រូ ដោយមានកានាំគ្នានិយាយដល់ពាក្យប្រៀនប្រដៅរបស់លោកហ្នឹង ជ្រាលជ្រៅ ច្បាស់លាស់ គួអោយចង់ស្ដាប់ ទាំងសីលរបស់លោកក៏ស្រស់ស្អាត សមជាអ្នកដែលកើតជាគ្រូបាអាចារ្យពិតប្រាកដគឺ ជាអ្នកទាំង “ណែ” និង “នាំ”អោយសិស្សទាំងឡាយបានយ៉ាងល្អ”

ក្រៅពីលោកជាអ្នកដែលស្រឡាញ់ធម៌ជាជីវិតនិងជាអ្នកដែលពិសេសដោយព្រហ្មវិហាធម៌ហើយ លោកនៅជាអ្នកដែលមានក្ដីគោរពស្រឡាញ់និងកត្តញ្ញូចំពោះគ្រូបាអាចារ្យណាស់ អ្វីដែលឃើញថាជាពាក្យប្រៀនប្រដៅឬក្ដីត្រូវការរបស់គ្រូបាអាចារ្យហើយ លោកច្បាស់ជាទទួលធ្វើនូវរឿងហ្នឹងយ៉ាងថ្វាយក្បាលអោយរាល់ដង ប្រកបដោយឧបនិស្ស័យនៃការមានទំនួលខុសត្រូវរបស់លោក មិនថាការងារតូចការងារធំ ឬ ការងារអ្វីដែលជារបស់គណះលោកមិនដែលនៅស្ងៀម ត្រូវចូលរួមមានចំណែកទទួលខុសត្រូវជានិច្ច ចាត់ទុកជាកំលាំងសំខាន់នៃការកសាងវត្តនិងការផ្សប់ផ្សាយព្រះសាសនារហូតមក

ទើបពោលបានថា ក្រៅពីលោកយាយអាចារ្យមហារ៉ាត់តះនះឧបាសិកាច័ន្ទ ខុននុកយ៊ូង និង លោកឪថាំម៉ាក់ឆះយោហើយ បើមិនមានលោកឪថាត់តះឈីវោមួយអង្គទៀត វត្តព្រះធម្មកាយក៏យ៉ាប់ហ្នឹងបានមកដល់សព្វថ្ងៃនេះ

 

 ផាដេច ថាត់តះឈីវោ 

បច្ចុប្បន្នតម្រង់តំណែង

President of Dhammakaya International Society of North America and Europe

រងចៅអធិការវត្តេព្រះធម្មកាយ

កើតនៅថ្ងៃទី

 ២១ ធ្នូ ព.ស. ២៤៨៣

សំរេចការសិក្សា

ផ្នែកកសិកម្មនិងសត្វបាលបណ្ឌិត

ពីមហាវិទ្យាល័យកាសេតសាត បាងខេន

និង Diploma of Dairy Technology ពី Hawkesbury College, Australia

ឧបសម្ប័ទ

នៅថ្ងៃទី ១៩ ធ្នូ ព.ស. ២៥១៤

នៅ ផាត់ថះសីមា វត្តប៉ាកណាម ផាស៊ីជេរឺន

ក្រុងថេបមហានគរ