លោកឪថាំម៉ាក់ឆះយោ និយាយដល់លោកឪថាត់តះឈីវោ

 ជួបគ្នាថ្ងៃបណ្ដែតប្រទីប 

លោកឪ: ថ្ងៃបណ្ដែតប្រទីប ថ្ងៃប្រវត្តិរវាងលោកឪជាមួយលោកឪថាត់តះឈីវោ ដែលបានជួបគ្នានៅឆ្នាំ ព.ស. 2509 មួយភ្លេតក៏ 40 ឆ្នាំជាងហើយ ជួបគ្នានៅថ្ងៃច័ន្ទពេញបូរណ៌មី 15 កើត ខែ 12 ថ្ងៃបណ្ដែតប្រទីប

លោកឪថាត់តះធ្លាប់បាននិយាយអោយលោកឪស្ដាប់តាំងតែនៅជាគ្រហស្ថថា និស្ស័យរបស់លោកមិនដឹងថាយ៉ាងម៉េច ដល់ពេលដល់ថ្ងៃពេញបូរណ៌មីឡើង 15 កើត រាល់ៗខែ ចិត្តរបស់លោកដូចរបូតចេញពីពិភពលោក ដូចចង់នៅស្ងៀមស្ងាត់ម្នាក់ឯងហើយចង់បដិបត្តិធម៌ លោកឪចាំបានថាមិនថានៅក្នុងទីជុំជន ឬ កំពុងសប្បាយៗ អ្វីៗដែលនៅក្នុងចិត្តរបស់លោកក៏ស្ងប់ស្ងាត់ឡើងមក ស្ងប់គ្រប់យ៉ាង ហើយក៏បណ្ដែតបាបអកុសលកម្មចេញពីចិត្ត លោកប្រៀបដូចនៅម្នាក់ឯង ហើយធ្វើសមាធិ នេះជានិស្ស័យមួយរបស់លោក

គ្រាដែលជួបគ្នានៅថ្ងៃបណ្ដែតប្រទីប ជាពេលវេលាដែលលោកឪត្រឡប់មកពីវត្តប៉ាកណាម ផាស៊ីជេរឺន ក្រោយចេញពីបដិបត្តិធម៌ជាមួយលោកយាយអាចារ្យ។រួចរាល់ម៉ោង 8 យប់ លោកបានត្រឡប់ហើយឡើងឡានត្រឡប់មកម្នាក់ឯង ដល់ពេលមកដល់មុខមហាវិទ្យាល័យជាពេលដែលគេចាត់កម្មវិធី

លោកឪមានធាតុម៉្យាងទៅត្រង់ណាហ្នឹងមានក្មេងនៅត្រង់ហ្នឹង ក៏ទៅលេងជាមួយក្មេងៗ សប្បាយៗ មិនបានគិតអ្វីឡើយ ក៏មានតាំងពីក្មេងតូចៗរហូតដល់ក្មេងចាស់ៗដែលមករោមមើល រហូតដល់អ្នកចម្រៀងវង់តន្ត្រីដែលនៅជិតៗអស់អារម្មណ៍ច្រៀងចម្រៀង ហើយនាំគ្នាមកមើល មកមើលលោកឪលេងជាមួយក្មេងៗហើយនៅក្នុងក្រុមដែលមកមើលមានកំលោះរូបសង្ហាម្នាក់

លោកជាសិស្សដែលរៀននៅអូស្ត្រាលី មកឈរអោបទ្រូងពាក់អាវក្រឡាហើយស្លៀកខោខាវប៊ូយឈ្មោះថាទាវហ៊ុយ លោកមាន2ខោ មួយឈ្មោះទាវហ៊ុយ មួយទៀតឈ្មោះកួនអ៊ូ ថ្ងៃហ្នឹងស្លៀកទាវហ៊ុយមកឈរមើល រហូតដល់ឈប់លេងសប្បាយជាមួយក្មេងៗ លោកអារម្មណ៍ល្អ ចិត្តល្អ ក៏បបួលលោកឪប្រាប់ថា ទៅ​! អាប្អូនកែវ លោកឪចាំប្រយោគហ្នឹងបាន ទៅ! ចាំបងប៉ាវ លោកឪគិតថា ល្អតើ តែនៅមិនទាន់ដឹងថាប៉ាវអ្វី ក៏ដើរតាមគ្នាទៅ មានបក្សពួកតាមទៅជាមួយផងដែរ ស្មានតើប៉ាវអ្វី តាមពិតទៅប៉ាវដោយកែវ នៅក្នុងកែវក៏មានគ្រឿងស្រវឹង អាប្អូនកែវត្រូវផឹកមួយកែវ

លោកឪមានបុណ្យម៉្យាងគឺ ហ្នឹងមានមិត្តដែលសែនល្អនិងគួអោយស្រឡាញ់ចាំការពារ មិត្តក៏ជួយគ្នាប្រាប់លោកឪថាកើតរោគក្រពះខ្លះ កើតហ្នឹងកើតនេះខ្លះ តែលោកឪអះអាងថា អត់ទេបាទ អត់ផឹកព្រោះកាន់សីល 5 លោកយាយអាចារ្យលោកប្រាប់អោយកាន់សីល លុះកាន់សីលហើយមានអារម្មណ៍សប្បាយចិត្ត ក៏ប្រាប់ទៅថាមិនផឹក ព្រោះកាន់សីល5 លោកទើបនៅស្ងៀម

លោកក៏មកបើកបង្ហាញនៅពេលក្រោយ ព្រោះប្រយោគកាន់សីល 5 នេះតាមពិតធ្វើអោយលោកមកតាមខ្លួនលោកឪដល់កន្លែងសំរាក ហើយប្រាប់ថា ទៅ អាប្អូនទៅ ទៅនៅជាមួយគ្នា

ទៅនៅឯណាទៅបង

ទៅណៅក្រោលគោជាមួយគ្នា

 

 លោកគោរពនៃធម៌ 

លោកឪ: គ្រាដែលនៅជាអ្នកសិក្សា ក្រោយថ្ងៃបណ្ដែតប្រទីបជួបគ្នានិយាយត្រូវគ្នា ព្រមជាមួយឆ្លើយបញ្ហាត្រូវចិត្តលោក ព្រោះលោកមិនធ្លាប់គិតឡើយថាហ្នឹងមានក្មេងកាន់សីល 5 ព្រោះលោកក៏កាន់សីល 5 ពីមុនមក លោកក៏បានបបួលទៅនៅជាមួយគ្នា យើងកំពុងនៅសុខសប្បាយ ក៏នៅសង្ស័យខ្លួនឯងថាហេតុអ្វីមិនចិត្តទន់ជាមួយលោកក៏មិនដឹង

លោកយកកង់មកទទួលទៅ លោកជាអ្នកធាក់ ជិះទៅរឿយៗទៅដល់លោកក៏អោយដេកនៅលើគ្រែលោក ក៏គួអោយចម្លែក ហេតុអ្វីអោយសិស្សប្អូនដេកនៅលើគ្រែ តែសិស្សច្បងដេកនៅក្រោម ទាំងដែលលោកជាសិស្សច្បងលោកឪដល់ទៅ4ឆ្នាំ ហើយរឿងចាស់ជាងនៅក្នុងវិទ្យាល័យកាសេតសាតគេប្រកាន់ណាស់ សិស្សប្អូនត្រូវគោរពសិស្សច្បង តែដែលដូចច្នេះ ព្រោះលោកគោរពនៃធម៌ ចង់ស្ដាប់ធម៌តាមប្រសារបណ្ឌិតត្រូវគោរពលើកតម្កើងអ្នកដែលសម្ដែងធម៌ លោកឪមិនគិតថាជាការសម្ដែងធម៌ គិតថាសិស្សច្បងសួរក៏ឆ្លើយ និយាយគ្នាសប្បាយៗ តែក៏ប្លែកហេតុអ្វីអោយដេកនៅខាងលើ

ដើមនៅជាមួយមនុស្ស ពេលនេះមកនៅក្រោលគោ តែក្រោលគោក៏មានអ្វីពិសេសគឺមានរោងទឹកដោះគោ យើងក៏ចងភ្ជាប់ស្រឡាញ់គ្នាជាមួយសន្តិសុខយាម គឺសន្តិសុខគេក៏​មិនធ្លាប់បានទទួលពាក្យណែនាំទាក់ទងនៃរឿងការសាងបារមី ដល់ពេលឃើញក៏កើតអាណិតគេ ចង់ធ្វើសន្តិសុខគ្រប់ជាតិទៅឬយ៉ាងម៉េច ក៏បានបបួលគេមកអង្គុយសមាធិ ហើយក៏និយាយគ្នាត្រូវចិត្ត ផលដែលតាមមកគឺគេយកទឹកដោះគោមកអោយមួយថ្ងៃមួយកេះ ត្រឡប់ពីទៅរកលោកយាយអាចារ្យ។ មកជួបដបទឹកដោះគោជាកេះម៉ង ក៏បែងគ្នាជាមួយលោកឪថាត់តះនៃឋានះជាកល្យាណមិត្តហ្នឹងគ្នា

តែទម្រាំតែបានដេកម្នាក់ៗដេកម៉ោង1ម៉ោង2យប់ មិនដឹងលោកទៅរកសំនួរពីណាច្រើនសន្ធឹកសន្ធាប់ សួរគ្នាដេកនិយាយជាមួយគ្នា ដូចស្ដាប់សប្បាយៗទេសំនួរនីមួយៗព្រមហ្នឹងដេញចុះពីលើគ្រែគ្រប់ពេលវេលាក៏នៅប្លែកចិត្តថា លោកឪអាចឆ្លើយសំនួររបស់លោកបានទៅយ៉ាងម៉េចក៏ឆ្ងល់ដូចគ្នា ឆ្លើយសំនួរលោកទៅរឿយៗ តាំងទេទ្វាមុងសួសនៅល្អរហូតដល់ពេលក្រោយមានវិធីបើកទ្វាមុងលួសថ្មីគឺ ចាក់អោយវាធ្លុះចូលទៅហើយយកដៃទៅបើក

លោកចង់ទៅរកលោកយាយអាចារ្យ។របស់យើងណាស់ ក៏រអ៊ូជានិច្ចថាពេលណាលោកឪនាំលោកទៅជួបលោកយាយអាចារ្យ។លោកឪស្ដាប់សំនួររបស់លោកក៏មើលលោក លោកនៅមានទាំងខោខៅប៊ូយកួនអ៊ូនិងទាវហ៊ុយ ត្រូវទេសនាអប់រំអោយគ្រប់មួយពាន់ដងសិនចាំនាំទៅ បើនាំទៅយ៉ាងនេះតិចបានលោកយាយច្បាស់ជាដេចចេញពីផ្ទះ

ក្រៅពីហ្នឹងលោកក៏បានសួររឿងធម៌តាំងតែព្រលប់ដល់ម៉ោង2ម៉ោង3 យប់ មិនគួរអោយជឿនៅជាមួយគ្នានៅក្រោលគោ និយាយរឿងធម៌ និយាយគ្នាសាកសួររឿងនានារឿយទៅ ពេលនឹកដលពេលណារំភើបចិត្តនៃខ្សែផ្លូវការសាងបារមីដែលបានជួបគ្នារឿយមក រហូតដល់ឥលូវនេះតែងតែជួយគ្នាទៅវិញទៅមករហូត

នេះគឺគុណធម៌ដែលលោកគោរពធម៌ ទោះបីលោកឪជាសិស្សប្អូនលោកដល់ទៅ 4 ឆ្នាំ ជាគំរូដែលគួអោយសិក្សាសំរាប់អ្នកដែលចង់សាងបារមីតាមក្រោយមក…

 

 លោកចោលនូវអ្វីដែលរារាំងផ្លូវទៅនិព្វាន 

លោកឪ: ក្រោយពីបានសាកសួររឿងធម៌និងនិយាយគ្នាដល់រឿងរ៉ាវចំណេះដឹងវិជ្ជាមន្តអាគមន៍រហូតដល់ចំណេះដឹងរបស់ព្រះពុទ្ធជាម្ចាស់ហើយ នៅទីបំផុតលោកឪក៏នាំលោកទៅជួបលោកយាយអាចារ្យ។ក្រោយពីលោកបាននាំលោកឪទៅជួបអាចារ្យរបស់លោកជាមុនសិនគឺ លោកចង់អោយស្គាល់គ្នាដោយក្ដីស្រឡាញ់ លោកទើបនាំទៅជួបអាចារ្យរបស់លោក អាចារ្យរបស់លោកមិនមែនជាព្រះសង្ឃតែជាគ្រហស្ថ លុះតាមចិត្តលោករួច លោកក៏តាមចិត្តយើង ក្រោយមកទើបបាននាំទៅជួបលោកយាយអាចារ្យ។

តែក្រោយដែលលោកសួរហ្នឹងសួរនេះ លោកឪឆ្លើយសំនួរទៅក៏សន្សឹមៗធ្វើការយល់ទៅ តាមពិតទៅលោកក៏ដឹងរឿងរបស់លោកស្រាប់ហើយ ព្រោះលោកជាអ្នកអានសៀវភៅ មិនមែនត្រឹមតែជាដង្កូវសៀវភៅ តែលោកជាប្រភេទស្ដេចដង្កូវតែម្ដង សៀវភៅគ្រប់ក្បាលនៅក្នុងបន្ទប់អានអស់គ្រប់ក្បាលគ្រប់រឿង ជាផាហ៊ូសូត្រតាំងពីក្មេងៗ ជាអ្នកដែលខិតខំសិក្សា រហូតដល់បាននាំលោកមកជួបជាមួយលោកយាយអាចារ្យ។ក៏សិក្សាស្រាវជ្រាវធម៌ជាមួយគ្នាទៅរឿយៗ ហើយពេលលោកដឹងថាអ្វីជាវិជ្ជាដ៏ប្រសើរបំផុតដែលធ្វើអោយរួចផុតពីសេចក្ដីទុក្ខបាន លោកក៏ប្រឹងប្រែងសិក្សាវិជ្ជាហ្នឹង ចំណែកវិជ្ជាដែលធ្វើអោយរារាំងផ្លូវព្រះនិព្វាន លោកក៏បានទំលាក់ចោលតែម្ដង លោកបោះចោល បោះវិជ្ជាដែលវារាំរាំងផ្លូវព្រះនិព្វាន បោះចូលទៅក្នុងស្រះដែលមាននៅមុខកន្លែងសំរាក

តែមុនហ្នឹងលោកក្រវ៉ត់តំរារបស់លោកចោលទៅ ក៏មានរឿងប្លែកគឺ ឃើញលោកអង្កុយសមាធិក៏ឃើញលោកតែម្នាក់ឯង កន្លែងដែលលោកអង្គុយមានមួយជាន់លើកខ្ពស់ពីដីតែមានពីរបន្ទប់ តែថ្ងៃហ្នឹងប្លែកហេតុអ្វីមានសំលេងគោះនៅត្រង់ប្រហោងខ្យល់ គឺប្រហោងខ្យល់ខ្ពស់ពីដីយ៉ាងតិច 4 ម៉ែត្រ ឬ 3 ម៉ែត្រកន្លះ ហើយត្រូវរត់លឿនៗគោះៗហើយនៅដើរលើទឹកទៀតផង ព្រោះខាងមុខជាប់ទឹក ដល់ពេលសង្ស័យក៏បានសួរលោក លោកប្រាប់ថាបានលឺបែបនេះជារឿងធម្មតា

ដល់ពេលលោកបោះចោលតំរាសៀវភៅរបស់អាចារ្យមន្តអាគមន៍ចោលទៅ ពេលយប់ម្ចាស់វិជ្ជាមករកព្រោះអាចារ្យម្ចាស់តំរាគេប្រកាន់ គឺពេលហ្នឹងនៅមិនដឹងច្បាប់វិជ្ជានៃការសងវិជ្ជាទៅវិញ ដល់ពេលលោកមិនអាឡោះអាល័យហើយក្រវ៉ត់ចោល ម្ចាស់វិជ្ជាក៏មកព្រោះមិនត្រូវតាមច្បាប់វិជ្ជា

លោកនិយាយអោយស្ដាប់ថា លោកឃើញតែកែងជើងតែមិនឃើញខ្លួន ដល់ពេលមកក៏សន្សឹមៗប្រើកែងជើងមកអង្អែលនៅត្រង់ទ្រូង លោកប្រាប់ថាបើជាអ្នកដទៃអង្អែលយ៉ាងនេះច្បាស់ជាក្អួតចេញមកជាឈាម តែលោកមានបុណ្យចាស់ជួយរក្សា លោកជាអ្នកប្រដាល់ផងដែរ ព្រោះលោកជាឆែមពាន្វផ្កាយ 5 មហាវិទ្យាល័យ លោកមិនធម្មតា លោកសន្សឹមៗបត់កែងជើងហើយក្រោក

ពេលហ្នឹងដូចមិនបានសុបិន្ត លោកប្រាប់ថាឃើញយ៉ាងច្បាស់ លុះបត់ជើងហើយក្រោក រាងកាយហ្នឹងក៏ហើរទៅនៃអាកាស តាំងតែថ្ងៃហ្នឹងលោកក៏មិនងាកក្រោយទៅចាប់អារម្មណ៍ទៀតឡើយ

និស្ស័យរបស់លោក លុះដឹងថាអ្វីមានប្រយោជន៍ក៏ជ្រើសរឿងហ្នឹង អ្វីដែលគ្មានប្រយោជន៍ក៏បោះចោលហើយមិនងាកត្រឡប់ទៅទៀតឡើយ បើតាំងចិត្តធ្វើអ្វីមួយហើយ លោកធ្វើពិតតែម្ដង ហើយបន្ទាប់មកក៏សិក្សាធម៌ជារឿយមក

 

 និស្ស័យពិតៗរបស់លោកឪថាត់តះ 

លោកឪ: លោកឪក៏មានឧបនិស្ស័យដូចលោកយាយអាចារ្យ។គឺចូលចិត្តចូលទៅខាងក្នុង នៃខ្សែផ្លូវកណ្ដាលខាងក្នុងទៅរឿយៗ លោកយាយអោយអង្គុយជាមួយលោក អោយនិយាយតិចៗ មិនអោយនិយាយច្រើនមក 30 ឆ្នាំជាង ទើបជំនាញនាំអង្គុយសមាធិ

តែអង្គដែលពង្រីកន័យពូកែគឺលោកឪ លោកឪថាត់តះនិស្ស័យលោកស្រដៀងៗជាមួយលោកយាយថងសុក សាំដេងប៉ាន់ ដែលចូលចិត្តផ្សប់ផ្សាយពង្រីកន័យ តែដោយកំរាលចិត្តពិតៗលោកឪថាត់តះឬលោកឪថាត់តះឈីវោ លោកចូលចិត្តស្ងប់ស្ងាត់តាំងតែនៅវ័យក្មេង ធម្មតាវ័យក្មេងមិនដូចលោកទេ ទោះបីសប្បាយរីករាយអ្វី ដល់ពេលវេលាភ្លាម លោកក៏ទៅតែម្នាក់ឯង ទៅស្វែងរកព្រះអ្នកទ្រទ្រង់ធម៌ គុណវិសេស តាមល្អាង តាមព្រៃ ភ្នំ ខេត្តកានចះណះបុរី

ហើយលោកក៏បានទៅជួបព្រះមួយអង្គ អង្គហ្នឹងលោកក៏ប្រាប់ថា “ផាដេច ជាឈ្មោះដែលនៅជាគ្រហស្ថរបស់លោក នៅក្នុងពោះយើងមានព្រះណ៎ា” លោកឪថាត់តះលោកក៏គិតជំទាស់នៅក្នុងចិត្ត តែព្រោះលោកជាអ្នកដែលមានភាពគោរពគ្រូបាអាចារ្យមិនថាផ្លូវលោក ផ្លូវធម៌ លោកក៏នឹកនៅក្នុងចិត្តមិនយល់ស្រប់ផងដែរថា នៅក្នុងពោះរបស់មនុស្សយើង ទៅមានព្រះបានយ៉ាងម៉េច

បន្ទាប់ពីហ្នឹង លោកក៏ស្វែងរកគ្រូបាអាចារ្យទៅរឿយៗ ជួបវិជ្ជាពិសេសៗ អ្វីផ្សេងៗនានា លោកក៏ជាអ្នកដែលនិយាយអោយលោកឪស្ដាប់ថា លោកជួបអ្វីៗដូចលោកយាយថងសុក

លោកមកយល់ច្បាស់ក៏គ្រាដែលជួបលោកឪហើយនាំមកជួបលោកយាយអាចារ្យ។ហ្នឹងឯងថា នៅក្នុងពោះរបស់យើងមានព្រះពិតមែន

 

 លោកបុកបើកកសាងវត្ត 

លោកឪ: កាលដែលលោកឪបួស ក៏បួសអង្គដំបូងតែមួយអង្គ អ្នកដែលរកប្រាក់កសាងវត្ត ក៏មានមិនប៉ុន្មានអ្នក នៅយុកហ្នឹងក៏មានលោកឪថាត់តះជាអ្នកដឹងនាំ លោកលក់របស់ជាសេលមេន ដើរផ្សារទូទាំងប្រទេស កាលហ្នឹងមានកំប៉ុងប្លាស្ទិកផ្ញើរទុកជាមួយលោកយាយអាចារ្យ។ ហើយដល់ពេលគ្រប់មួយខែលោកក៏នាំបច្ច័យទៅផ្ញើរអោយលោកយាយអាចារ្យ។ ទុកដើម្បីត្រៀមកសាងវត្ត កាលហ្នឹងយើងនៅមិនទាន់មានដី

ដល់ពេលលោកឪបួសថ្ងៃស្អែកឡើងក៏គិតចង់កសាងវត្ត ហើយក៏គិតចង់មានព្រះសង្ឃតែ 21 អង្គ ព្រោះដូចច្នេះកុដិនៅក្នុងវត្តយើងទើបនៅឃ្លាតៗពីគ្នា ព្រោះគិតថាមានតែ 21 អង្គក៏បានហើយ មិនយកច្រើន គិតថាបួសហើយមកអង្កុយបិទភ្នែកតែប៉ុណ្ណោះ អ្នកណាមកអង្គុយសមាធិ អ្នកហ្នឹងក៏បង្រៀន ពីរនាក់ក៏បង្រៀន ក៏គិតតែប៉ុណ្ណឹង ក៏មិនបានគិតការធ្វើអ្វីដល់ថ្នាក់នេះ

ដល់គិតចង់កសាងវត្ត លោកយាយអាចារ្យ ក៏ជាប្រធានដែលអស្ចារ្យគឺ លោកយាយអាចារ្យ។សួរខ្លីៗ ងាយៗថា លោកត្រូវការបែបណា ប្រាប់ត្រូវការប្រហែល 200 រ៉ៃ នៅជាប់ទឹក ទៅមកស្រួលហើយហ្វ្រីព្រោះមិនមានប្រាក់ទិញ ហើយតមក គ្រប់យ៉ាងក៏បានតាមដែលត្រូវការ

ក្រោយពីហ្នឹងមកក៏បានអ៊ុំស្រីថាវីន ហើយក៏លោកឪថាត់តះព្រមទាំងក្រុមការងារមួយម្នាក់ពីរនាក់ទៅរកអ្នកស្រីប្រាយ៉ាត់ ផេតយ៉ាផុងសាវិសុទ្ធធិបតី ដែលជាម្ចាស់របស់ដី ដែលយើងមិនដឹងថាថ្ងៃដែលពួកយើងទៅជាថ្ងៃកំណើតរបស់លោក ក៏ចូលទៅនិយាយរហូតដល់បាននិយាយដល់រឿងដែលចង់សុំទិញដីរបស់លោក គ្រាហ្នឹងតាំងចិត្តថាទិញបែបបង់រំលោះព្រោះយើងមិនមានប្រាក់

ដល់ប្រាប់ថាសុំទិញ លោកក៏ប្រាប់ថាលោកមានដី តែលោកមិនដែលមកមើលដីឡើយ មានអ្នកមើលថែជាអ្នកប្រមូលប្រាក់មកអោយលោក លោកសួរថាយកទៅធ្វើអី ប្រាប់ថាចង់កសាងវត្ត លោកក៏ប្រាប់ថា មិនលក់ ហើយលោកក៏ស្ងៀម មួយសន្ទុះលោកក៏ប្រាប់ថា ចង់ថ្វាយ ហ្នឹងថ្វាយដី 200 រ៉ៃ អោយកសាងវត្ត ហើយអ្នកមើលថែក៏នាំមកមើលដី ហើយចង្អុលទៅកណ្ដាលខ្លងសាម ដែលត្រូវកាត់ធ្វើផ្លូវថ្នល់ជាប់មាត់អូរ 4 រ៉ៃ ទើបសល់ 196 រ៉ៃ

លុះបានដីហើយ តមក ក៏អោយលោកឪថាត់តះលាចេញពីការងារ លោកក៏លាចេញព្រោះលោកយាយអាចារ្យ។ប្រាប់ថា ចាំយាយរកប្រាក់កសាងវត្តដោយខ្លួនឯង ហើយលោកឪថាត់តះលោកក៏មកគ្រប់គ្រងការជីកដីកសាងវត្ត ជីកតាំងពីដុំដំបូងរឿយមករហូតដល់ជីកប្រឡាយនានា រហូតដល់កសាងរួចរៀបរយ

លោកឪថាត់តះរបស់យើង លោកហត់នឿយណាស់ សាងបារមីដោយក្ដីលំបាកមករហូតតែម្ដង…

 

 ថាយ៉ាងម៉េច លោកក៏ថាតាមអញ្ចឹង 

លោកឪ: កាលដែលលោកមកគ្រប់គ្រងការជីកដីកសាងវត្ត លោកក៏ធ្វើផ្ទះតូចៗលើកខ្ពស់មួយខ្នងទុកនៅមុខវត្ត ពេលដេកលោកក៏យកក្រដាស់រឹងៗដាក់ត្រួតគ្នាពីរជាន់ក្រាលពីលើហើយបានដេក ដើម្បីអោយលោកដឹងខ្លួនមុន លោកប្រាប់ថាដើម្បីមានអ្នកណាមករករឿងលេង យកកាំបិតមកដោតចូលទៅតាមចន្លោះក្រដាស់ហ្នឹងជួបក្រដាស់រឹងៗ មុនហ្នឹងដល់ខ្លួនលោក ហើយផ្ទះដែលធ្វើនៅឆ្ងាយពីគំនរស្បូវ លោកប្រាប់ថាប្រយ័ត្នទុកមុន លោកគិតបានវែងឆ្ងាយណាស់

ដល់ពេលលោកគ្រប់គ្រងការជីកដី លោកក៏ទៅបើកប្រាក់ពីលោកយាយអាចារ្យ។ យាយបាទ ស្អែកនេះត្រូវបើកប្រាក់ទៅអោយគេហើយ លោកយាយលោកក៏ទទួលដឹងខ្លីៗថា ចាស់ ហើយក៏មិនឃើញលោកយាយអាចារ្យ។លោកនិយាយអ្វី លោកយាយបាទ ស្អែងនេះហ្នឹងមកបើកប្រាក់ លោកក៏ ចាស់ ក៏មិនឃើញលោកថាម៉េច លោកយាយបាទ ស្អែកនេះហ្នឹងមកបើកប្រាក់ ប្រាប់លោកយាយអាចារ្យយ៉ាងនេះរហូតដល់គ្រប់ 3 ដង លោកក៏ឆ្លើយខ្លីៗ ចាស់ ក៏គួអោយប្លែកចិត្ត ថង់ក្រដាស់ពណ៌ទឹកត្នោតដែលសំពាធៗ ដល់ពេលបើកប្រាក់ពេលណា មានមនុស្សនាំបច្ច័យមកធ្វើបុណ្យយ៉ាងនេះរហូត ពីមួយថ្ងៃទៅមួយថ្ងៃទៅជារឿយៗ រហូតដល់កសាងរួចស្រេចរៀបរយ

ដល់ពេលវេលាបួស លោកមានបុណ្យច្រើនតែម្ដង គ្រាលោកឪបួសមានអ្នកមកចូលរួមប្រហែល 20 នាក់ជាង ក៏បុណ្យអ្នកណាបុណ្យអ្នកហ្នឹង តែរបស់លោកឪថាត់តះវិញមករាប់ពាន់តែម្ដង មកច្រើនរហូតដល់កន្លែងអង្គុយមិនគ្រាន់ ពេញទាំងអស់

ដល់បួសរួចលោកក៏ចាប់ផ្ដើមអប់រំធម្មាទាយាទ លោកក៏ជាព្រះអាចារ្យបង្រៀនរឿយមក លំបាករឿយមក ហើយដល់ពេលដែលគេតែងតាំងតំណែងចៅអធិការវត្ត លោកឪនៃឋានះបួសមុនក៏បានកើតជាចៅអធិការវត្ត តែអ្នកដែលបដិបត្តិតួនាទីពិតគឺលោក គឺលោកឪថាត់តះឬលោកឪថាត់តះឈីវោ ទំនុកគ្រប់យ៉ាងលោកជាអ្នកទទួលទាំងអស់

លោកឪមិនដែលបានលឺពាក្យថា ទ្រាំលែងបាន មិនបាន មិនមាន មិនអ្វីៗ ពីលោកឡើយ បានលឺតែពាក្យថា មាន ពាក្យថា បាទ មករហូត មិនធ្លាប់បដិសេធឡើយ ថាយ៉ាងម៉េចក៏ថាជាមួយគ្មាមករហូត សាងបារមីរួមគ្នា អោយធ្វើយ៉ាងណាក៏យក មិនដែលទាស់ចិត្តឡើយ…

 

 លោកមិនដែលរអ៊ូ មិនដែលឈ្លោះគ្នា 

លោកឪ: គិតត្រឡប់ទៅក្រោយជិត 50 ឆ្នាំហើយ ក៏ត្រជាក់ចិត្ត ពេលវេលាដែលនៅជាមួយលោកសាងបុណ្យសាងបារមីជាមួយគ្នារហូតមកដល់ឥលូវនេះ មិនដែលឈ្លោះគ្នាលើយ និយាយអោយអ្នកណាស្ដាប់ក៏គេមិនជឿ មិនដែលឈ្លោះគ្នាទាស់ទែងអ្វីគ្នាឡើយ ទាំងដែលធម្មតាក្នុងការធ្វើការរួមគ្នាមិនថាការងារទីណាត្រូវមានការជំទាស់គ្នាខ្លះជារឿងធម្មតា

តែរវាងលោកឪជាមួយលោកឪថាត់តះតាំងពីសាងបារមីរួមគ្នាមក មិនមានការទាស់ទែងគ្នាឡើយ បើមិននឹកដល់ក៏មិនចម្លែក ដល់ពេលនឹកដល់វាគួអោយប្លែក ទាំងដែលលោកឪឯងជាអ្នកដែលបបួលលោកឈ្លោះ តែមិនដែលបានសំរេចឡើយ ព្រោះលោកស្ងៀម បើមិនស្ងៀមលោកក៏ដើេចេញ ហើយយើងនៅតែ 2 នាក់ អោយលោកឪនិយាយតែម្នាក់ឯងបានយ៉ាងម៉េច ក៏ត្រូវនិយាយជាមួយលោក តែដល់ពេលលោកដើរចេញ ក៏មិនដឹងទៅនិយាយជាមួយអ្នកណា

លោកមិនឈ្លោះក៏មិនឈ្លោះ រឿងដែលទាស់ទែងគ្នាក៏មិនមែនជារឿងអ្វី សុទ្ធតែជារឿងដែលទាក់ទងជាមួយការកសាងវត្តទាំងអស់

ដូចជា ពេលដែលជីកដីរួច លោកឪក៏នាំលោកនិងគណះមកឈរមើលនៅក្រោយវត្ត កាលហ្នឹងមិនទាន់មានកំផែង ម្ដុំហ្នឹងនៅជាដីស្រែ សម័យហ្នឹងគ្រាន់តែកសាង 196 រ៉ៃ ក៏ហត់ឡើងដល់ក លោកនឿយណាស់ លោកឪថាត់តះលោកនឿយខ្លាំងណាស់ តែក៏មិនដែលលឺលោករអ៊ូឡើយ នេះជាគុណធម៌របស់លោក នឿយប៉ុណ្ណាក៏មិនរអ៊ូ

ថ្ងៃហ្នឹងក៏ឈរជាជួរ នៅកំលោះៗទាំងអស់ លោកឪក៏ប្រាប់ថា ដល់ពេលយើងកសាង 196 រ៉ៃរួច តទៅត្រង់នេះយើងហ្នឹងយក 2,000 រ៉ៃ តាំងពីមុខសាលាឃុំទៅដល់ដើមស្រល់ត្រង់នោះ លោកដើរចុះពីកន្លែងឈរមើលតែម្ដង លោកឪងាកមកមើលក៏បាត់ទៅអស់ សល់យើងតែម្នាក់ ដូចលោកដើរទៅក៏និយាយទៅ តែច្រើនតែមិនអោយលោកឪបានលឺ ប្រហែលនិយាយថា 196 រ៉ៃ ក៏ហត់ឡើងកហើយ នេះចង់យក 2,000 រ៉ៃ ប្រហែលហត់ឡើងដល់ក្បាលហើយលើកនេះ

មិនដែលឈ្លោះគ្នាឡើយ ក៏ជារឿងដែលអ្នកសាងបារមីទាំងឡាយគួតែប្រកាន់ខ្ជប់ជាគំរូ ព្រោះធ្វើអោយការងាររីកចំរើនទៅមុខមកដល់បច្ចុប្បន្ន ទោះបីមានបញ្ហាចូលមកយ៉ាងណាក៏ដោយ តែកាងាររបស់យើងក៏នៅតែតម្រង់ទៅជារឿយៗ

គុណធម៌របស់លោកឪថាត់តះលោកនៅមានច្រើនទៀតណាស់

 

 លោកមិនដែលខានពីការធ្វើជាអ្នកអោយពន្លឺភ្លឺ 

លោកឪ: កាលដែលចាប់ផ្ដើមកសាងវត្ត លោកយាយអាចារ្យ។លោកព្រមលះបង់ចោលកន្លែងដែលលោកស្រឡាញ់បំផុត ព្រោះជាកន្លែងដែលនៅធ្វើវិជ្ជាជាមួយព្រះតេជព្រះគុណលោកតាវត្តប៉ាកណាម ផាស៊ីជេរឺន លុះព្រះតេជព្រះគុណលោកតាមិននៅហើយ ហើយក៏មានអ្នកធ្វើវិជ្ជាបានច្រើនយ៉ាងហ្នឹង លោកក៏មកធ្វើជាប្រធាននៃការកសាងវត្តអោយ មកតែខ្លួននិងបេះដូង មានផែនដីមួយផ្ទាំង ជាដីចំការដែលធ្វើចំការមិនបាន ហើយលោកក៏នាំកូនចៅរបស់លោក កំលោះៗទាំងហ្នឹងយកមកនៅកសាងវត្ត

ការកសាងវត្តគ្រាចាប់ផ្ដើមក៏បានលោកឪថាត់តះឈីវោឬលោកឪថាត់តះរបស់យើង គ្រាហ្នឹងលោកនៅមិនទាន់បានបួសក៏ចាប់ផ្ដើមនាំគ្នាកសាង សម័យហ្នឹងលំបាកណាស់

ពីបាងខាន់ទម្រាំមកដល់វត្តក៏ប្រើពេលស្មើរៗហ្នឹងបច្ចុប្បន្ននេះ តែកាលហ្នឹងមិនមានស្ទះចរាចរណ៍ តែផ្លូវដីក្រហមជាថ្លុកៗ ទម្រាំមកដល់ក៏កន្លះម៉ោង តែឥលូវនេះក៏កន្លះម៉ោងដូចគ្នាព្រោះស្ទះឡាន វារីកចម្រើន ស្មានមិនដល់កាលពី 30 ឆ្នាំជាមុន កន្លែងត្រង់នេះគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ដីមួយរ៉ៃ 3,000 បាត មុខវត្តក៏ជាដីស្អិត ឡានបើកម្ដងៗព្រមធ្លាក់ប្រឡាយ លំបាកយ៉ាងណាក៏នាំគ្នាលុយកសាងរឿយមក

ក្រោយពីលោកបួសហើយ លោកក៏ចាប់ផ្ដើមអប់រំធម្មាទាយាទជំនាន់ទី 1 រឿយមក អប់រំនៅកណ្ដាលវាលមានតង់តូចៗ អគារក៏នៅមិនមានសូម្បីតែមួយខ្នង អង្គុយសមាធិនៅក្នុងតង់ ពេលចុកឈឺក៏ដើរធ្វើសមាធិកែស្ពឹកនៅកណ្ដាលពន្លឺភ្លឺរបស់ព្រះអាទិត្យ ត្រូវយកក្រណាត់មកជ្រលក់ទឹកគ្របលើក្បាលនាំគ្នាដើរ

គុណលោកឪថាត់តះឬព្រះតេជព្រះគុណលោកឪថាត់តះឈីវោលោកក៏ជាអ្នកអប់រំអោយ ព្រមទាំងសរសេរតំរា សរសេរសៀវភៅជាក្បាល មុនទៅវត្ត សរសេរដើម្បីអោយគ្រប់គ្នាបានដឹងវិធីទៅវត្តបានយ៉ាងត្រូវតាមច្បាប់វិជ្ជាថា មុនទៅវត្តគ្រប់ៗវត្តនៅក្នុងលោក ត្រូវសិក្សាចំណេះដឹងពីសៀវភៅមួយនេះ ដើម្បីបានទៅវត្តគ្រប់តាមវិជ្ជា នាំមកនូវសេចក្ដីជ្រះថ្លារបស់គ្រប់ៗគ្នា

ទោះបីអាយុសង្ខាច្រើនឡើងទៅរឿយៗ លោកក៏ព្យាយាមរួបរួម ហើយក៏ចងក្រងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មករួមគ្នាតាមដែលលោកបានឆ្លងកាត់មកហើយដាក់ក្នុងសៀវភៅជាច្រើនក្បាល អោយយើងយកមកប្រើជាបទរៀន រហូតដល់ប្រើប្រលងឆ្លើយបញ្ហាធម៌ ប្រើប្រលង World-Pec  ប្រើប្រលងជាច្រើនទៀត

ទោះបីជិត 70 ឆ្នាំជាងហើយ លោកក៏នៅទេសនាបង្រៀន លោកមិនដែលខានពីការអោយពន្លឺភ្លឺឡើយ…

 

 លោកជាគំរូបូណ្យដ៏ល្អរបស់ពិភពលោក 

លោកឪ: មួយភ្លេតសោះលោកឪថាត់តះក៏ 70 ឆ្នាំជាងហើយ នៅជាមួយគ្នាមកតាំងពីមុខសសក់ខ្មៅ រហូតដល់ពេលនេះមុខខ្មៅសក់ស 40 ឆ្នាំជាងហើយដែលនៅជាមួយគ្នា យូរជាងនៅជាមួយញាតិទៀត ព្រោះនៅផ្ទះមិនប៉ុន្មានឆ្នាំ តាំងពីរាប់អានលោកឪលោកនឿយណាស់ នឿយមករហូតដល់បច្ចុប្បន្ននេះ

ជីវិតរបស់លោកឪថាត់តះចាត់ទុកជាជីវិតដែលស្រស់ស្អាតនៅក្ន្ុងភេទសមណះ និងស្រស់ស្អាតក្នុងជីវិតរបស់អ្នកសាងបារមី អ្វីដែលមិនល្អលោកព្យាយាមយកចេញទៅរឿយៗ លុះដឹងថាអ្វីជាចំណុចខ្វះខាតនៅក្នុងខ្លួនលោក មិនថាផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត លោកហ្នឹងមិនសន្សំរឿងមិនល្អ លោកហ្នឹងយកចេញទៅរឿយៗ ព្រោះថាលោកឪឃើញការផ្លាស់ប្ដូររបស់លោកជានិច្ច វាភ្លឺថ្លាឡើងទៅជារឿយៗ ទាំងកាយ វាចា និងចិត្តគ្រប់ពេលវេលា

លោកជាគំរូដ៏ល្អរបស់ពិភពលោកនេះបានហើយ

លុះដល់ថ្ងៃកំណើតរបស់លោកឪថាត់តះ លោកឪក៏មានតែងកំណាព្យខ្លះ តាមស្ទាយរបស់លោកឪដែលមិនសូវជំនាញក្នុងការតែងកំណាព្យ តែក៏មានគំរូបទខ្លះ ដូចជា 21 ធ្នូ ឆ្នាំ ព.ស. 2540 គ្រាហ្នឹងកំពុងហ្វឹកតែង តែងជាមួយក្មេងៗ ក្មេងគេណែនាំថា ត្រូវតែងយ៉ាងនេះៗ ក៏ហ្វឹកជាមួយគេទៅរឿយៗ សប្បាយៗ ហើយដល់ថ្ងៃទី 21 ធ្នូ ក៏តែងអោយលោកឪថាត់តះ

 

អោយលោកឪគាត់ដូច       ធម្មកាយ

កាន់តែចាស់កាន់តែថ្លា       កាន់តែកែវ

ភាពជ្រីវជ្រួញសុំបាត់          បាត់ទៅអស់

ទេសនាពិរោះ                     លើសអ្នកដទៃ

 

 លោកឪថាត់តះរបស់ពួកយើង 

លោកឪ: គ្រាមកនឹកដល់ហើយកាន់តែរំភើបថា លោកប្រើគ្រប់អនុវិនាទីតាំងពីមុនបួសរហូតដល់បួស លោកមិនដែលខានការសាងបារមីឡើយ ឥលូវមិនចំពោះតែនៅក្នុងប្រទេសថៃ ធ្វើដំណើរទៅក្រៅប្រទេសទូទាំងពិភពលោក លោកទៅគ្រប់ទីកន្លែង លោកនឿយណាស់តែលោកក៏អត់ធ្មត់នៃការសាងបារមី

លោកឪចាត់ទុកថាជាបុណ្យរបស់ពួកយើង ដែលបានមានឱកាសស្ដាប់ធម៌ពីលោកឪថាត់តះដែលជាពេលវេលាចំណេះដឹងរបស់លោកចម្រាញ់មកយ៉ាងល្អនៃវ័យរបស់លោកដល់ថ្នាក់នេះ តែក៏នៅមិនដឹងថាលោកហ្នឹងមានកំលាំង មានសំលេងមកសម្ដែងធម៌អោយពួកយើងបានច្រើនតិចប៉ុណ្ណាទៀត

ព្រោះដូចច្នេះប្រញាប់ដណ្ដើមអោយល្អមុនហ្នឹងត្រូវដណ្ដើម ធ្វើអោយពួកយើងភ្លាត់ ឱកាសនៃការស្ដាប់ធម៌ពីលោកហើយគួររកឱកាសដែលហ្នឹងបានបូជាធម៌លោកដើម្បីយើងមានចំណែកនៃបុណ្យដែលលោកបានឧទិសជីវិតមកសាងបារមីធ្វើការព្រះសាសនា តាំងតែគ្រានៅជានិសិត្សរឿយមករហូតដល់ពេលនេះ ជាព្រះថេរះ អាយុវស្សាក៏ច្រើន ជាព្រះរាជាគណះ ជាលោកឪថាត់តះឈីវោនិងជាគុណលោកឪថាត់តះឈីវោរបស់ពួកយើង