វិធីកម្មសមាធិពិភពលោក (ទិវាថ្ងៃសមាធិពិភពលោក)

 ប្រវត្តិនៃ “ទិវាថ្ងៃសមាធិពិភពលោក” 

 ការគ្របដណ្តប់នៃគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិគឺ “សង្រ្គាម” ដែលមនុស្សជាអ្នកបង្កើត ពេញមួយប្រវត្តិសាស្រ្តដ៏វែងនៃពិភពលោកនេះ មិនដែលមានសម័យណាដែលគ្មានសង្គ្រាមនោះទេ កើតឡើងគ្រប់យុគគ្រប់សម័យកាលទើបចង់សាង ពាក្យថា(សន្តិភាព) គឺជារកវិធីប្រកបដោយសេចក្តីរបស់មនុស្សក្នុងលោកតែងតែស្វែងរក។

 នៅថ្ងៃទី 6 ខែសីហា ឆ្នាំ 1945 គ្រាប់បែកបរមាណូដ៏បានជះឥទ្ធិពលដ៍កាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សត្រូវបានបាត់បង់ជីវិត។  កើតឡើងនៅហ៊ីរ៉ូស៊ីម៉ា  ជប៉ុន  បណ្តាលឱ្យមនុស្សរាប់សែននាក់ស្លាប់ក្នុងពេលតែមួយ  ព្រឹត្តិការណ៍ដ៏តក់ស្លុតនៃសង្គ្រាមលោកលើកទី 2 បានធ្វើឱ្យពិភពលោកដឹងពីគ្រោះថ្នាក់ដ៏ធំគឺសង្គ្រាម។  ដូច្នេះ ហើយ បាន ជា យើង បាន ព្យាយាម សហការ គ្នា ដើម្បី បង្កើត អង្គការ កម្មាការកណ្តាល។  ដើម្បីរក្សាសន្តិភាពសម្រាប់សហគមន៍អន្តរជាតិ  អង្គការសហប្រជាជាតិ

 នៅឯកិច្ចប្រជុំនៃសមាគមយុវជនពុទ្ធសាសនិកពិភពលោកឆ្នាំ 1988 សារៈសំខាន់នៃសមាធិត្រូវបានគេសង្កេតឃើញ។  នេះគឺដោយសារតែសមាធិមានលក្ខណៈជាសាកល។  ដូច្នេះហើយ NEDA បានកំណត់យកថ្ងៃទី ៦ ខែសីហា ជាទិវាសមាធិពិភពលោក។  ដើម្បីលើកទឹកចិត្តប្រជាជនសាកលនៃពិភពលោក  ងាក មក បង្កើត សន្តិភាព ដោយ សន្តិវិធី ដោយ គ្មាន អំពើ ហិង្សា និង បាន ធ្វើ យុទ្ធនាការ ឲ្យ ពិភពលោក ផ្តោត លើការធ្វើសមាធិ  ដើម្បីបង្កើតសន្តិភាពក្នុងចិត្ត  របស់មនុស្សជាតិ  ដែលនឹងនាំទៅដល់ការរួមរស់ប្រកបដោយសុភមង្គលគ្រួសារ សង្គមជាតិប្រទេសជាតិរហូតក្នុងពិភពលោកតែមួយនេះជារៀងរហូត ដើម្បីសាថផ្លូវតែមួយសន្តិភាព នៅក្នុងប្រវត្តិសាស្រ្តនៃការល្អរួមគ្នា  បង្កើតសន្តិភាពខាងក្នុង ដើម្បីក្លាយជាសន្តិភាពពិភពលោកពិតៗ​​ ព្រោះសន្តិភាពខាងក្រៅអាចសម្រេចមានភាពជោគជ័យបាន វាត្រូវតែចាប់ផ្តើមដោយសន្តិភាពខាងក្នុង  ដែលម្នាក់ៗអាចធ្វើបានយ៉ាងងាយស្រួល  ដោយការធ្វើសមាធិ  ហើយប្រសិនបើវាកើតឡើងចំពោះមនុស្សជាច្រើនក្នុងពេលតែមួយនោះ វានឹងក្លាយជាថាមពលដ៏អស្ចារ្យមានស្មារតីសតិល្អដែលនឹងដាស់រលកនៃភាពទូរទាំងពិភពលោក។

 សូមអញ្ជើញ ចូររួមគ្នាបង្កើតសន្តិភាពខាងក្នុង ដើម្បីសន្តិភាពខាងក្រៅ  ដោយការថតរូប សមាធិ និងផ្ញើរូបភាព  ដើម្បីចងក្រងកំណត់ត្រាពិភពលោក Guiness សម្រាប់រូបភាពមនុស្សច្រើនជាង 1 លាននាក់ដែលកំពុងធ្វើសមាធិក្នុងពិភពលោក ដែលតំណាងឱ្យនៃការសាងប្រវត្តិសាស្ត្រថ្មី  ដើម្បីបង្កើតពិភពលោក  ដើម្បីស្វែងរកសុភមង្គលពិតប្រកបសន្តិសុខ

 ជាមួយនឹងលក្ខខណ្ឌ ដូចខាងក្រោមៈ

 1. យករូបភាពរបស់អ្នក Upload តែមួយសន្លឹកយករូបភាពសមាធិពេញរាងកាយ សំលៀកបំពាក់សមរម្យ។

 2.យក រូបភាពមួតតែច្បាស់ៗ  ឈ្មោះនាមនិងនាមត្រកូល

 3. កុំបញ្ជូនរូបភាពដដែលៗ ឬរូបភាពដែលមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក

អាចផ្ញើរូបភាព  ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសមាធិពិភពលោក ថ្ងៃទី៦ ខែសីហា។

 អ្នកអាចផ្ញើវាទៅគេហទំព័រ www.meditationphoto.com ។

 ចំណែកសកម្មភាពវត្តព្រះធម្មកាយ 

ក្នុងនាម វត្តព្រះធម្មកាយ បានរៀបចំសកម្មភាពក្នុងទិវាថ្ងៃសមាធិពិភពលោកជាបន្តបន្ទាប់ ជារៀងរាល់ៗឆ្នាំ សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ ជាថ្ងៃរួបរួមមនុស្សទាំងអស់លើពិភពលោក។  ដូច្នេះសូមបើកទឹកចិត្តដល់អ្នកទាំងអស់គ្នា មិនថាពួកគេរស់នៅទីណានោះទេ  ធ្វើសមាធិថ្ងៃនេះ  ឬអាចនិយាយបានថាថ្ងៃនេះជាថ្ងៃទិវាសន្តិភាពពិភពលោក  ដើម្បីរក្សា ចិត្ត នៅ ស្ងៀម ហើយ ផ្ចិតផ្ចង់ អារម្មណ៍  ដោយការឈប់ខ្វល់រឿងផ្សេងៗដើម្បីស្វែងរកផ្ចិតនៃកាយនៅកណ្តាលនៃកាយទីប្រាំពីរគឺផ្វិតផ្ចង់ឲ្យ នឹងមានសន្តិភាពខាងក្នុង  កាលណា សព្វមនុស្ស លោក ទាំង ឡាយ ក្នុង លោក បាន ដល់ នូវ សេចក្ដី ស្ងប់ ក្នុង ចិត្ត ហើយ មានសមាធិ  ដូច្នេះហើយ វាគឺជាតំណភ្ជាប់ដែលនឹងនាំមកនូវសន្តិសុខនិងសន្តិភាពពិភពលោកពិតប្រាកដ។